ក្លឹប Manchester City បានប្រាប់ទៅដល់ក្លឹបដែលចង់នាំយក Bernardo Silva ថាកីឡាកររូបនេះមិនមែនជាកីឡាករសម្រាប់លក់នោះទេ ថែមទាំងកំពុងរៀបចំសំណើរបន្កកុងត្រាថ្មីមួយបន្ថែមទោដល់ខ្សែបម្រើប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ថែមទៀតផង។

Man City ត្រូវបានគេរាយការណ៍ថាបានផ្ញើសារទៅកាន់ Paris Saint-Germain និង Barcelona យ៉ាងច្បាស់ថាពួកគេមិនមានបំណងលក់ Bernardo Silva នៅរដូវក្តៅនេះ នេះបើយោងតាម Fabrizio Romano ។ អ្នកកាសែតដដែលបានអះអាងបន្ថែមទៀតថា ម្ចាស់ជើងឯកទ្វីបអឺរ៉ុបកំពុងរៀបចំផ្តល់ជូននូវកិច្ចសន្យាថ្មីមួយដែលមានលក្ខខណ្ឌល្អជាងមុនសម្រាប់ Bernardo។

ទាំង Barcelona និង PSG ចាប់អារម្មណ៍លើការចុះហត្ថលេខាលើតារាឆ្នើមរបស់ City ដែលនៅមានកុងត្រារយៈពេលពីរឆ្នាំទៀត។ ម្ចាស់ជើងឯក Premier League ចង់ផ្តល់ជូនគាត់នូវកិច្ចសន្យាថ្មីដើម្បីកុំឱ្យចាកចេញដោយឥតគិតថ្លៃនៅឆ្នាំ 2025។ លោក Pep Guardiola គ្រូបង្វឹករបស់ City បាននិយាយមុននេះថា ពួកគេនឹងពិចារណាលក់កីឡាករណាមួយរបស់ពួកគេ ប្រសិនបើពួកគេទទួលបានការផ្តល់ជូនសមរម្យ ដែលក្លឹបមិនទាន់ទទួលបាននៅឡើយ។ PSG ធ្លាប់បានសាកផ្តល់ Marco Verratti នឹងGianluigi Donnarumma ជាថ្នូរដូរយក Bernardo Silva ដែរ តែត្រូវបានបដិសេដភ្លាមៗដោយ Man City៕