កីឡាករ John Stones បានទទួលស្គាល់ថា គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola ជាអ្នកកែប្រែការគិតរបស់ខ្លួនស្ទើរទាំងស្រុង តែក៏បានទម្លាយនូវផលលំបាកមួយចំនួនក្រោយការស្តាប់តាមបង្គាប់របស់ Pep ផងដែរ។

ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះយមានការភ្ញាក់ផ្អើលចំពោះចំណេះដឹងអំពិបាល់ទាត់របស់លោក Guardiola។ បន្ទាប់ពីចូលរួមជាមួយ Man Cityក្នុងឆ្នាំ 2016 គាត់ត្រូវបានគេប្រើប្រាស់ជាខ្សែការពារកណ្តាល ហើយបានចាប់ដៃគូជាមួយនឹង Ruben Dias ដែលជាកីឡាករជួរមុខសម្រាប់តំបន់ការពារកណ្តាល។ ប៉ុន្តែថ្មីៗនេះ គាត់ត្រូវបានផ្លាស់ប្តូរទៅតួនាទីជាខ្សែបម្រើការពារ ជាមួយនឹងខ្សែការពារបីនាក់ផ្សេងទៀត ដែលគោលដៅសំខាន់គឺការបិទមិនឲ្យមានការវាយបកបែប Counterattack។ លោក Guardiola ជឿជាក់លើ Stones ជាមួយនឹងតំបន់លេងថ្មី ហើយខ្សែការពារបានអរគុណទៅកាន់អ្នកចាត់ការរបស់គាត់ដែលបានជួយគាត់ក្នុងការដោះស្រាយ និងកែលម្អទម្រង់លេង។

Stones បានបញ្ចេញនូវអ្វីៗគ្រប់យ៉ាងក្នុងកិច្ចសម្ភាសន៍ជាមួយ Daily Mail ថា “ខ្ញុំគិតថាខ្ញុំបានស្គាល់បាល់ទាត់ក្នុងកម្រិតសមរម្យនៅពេលខ្ញុំមកដល់ដំបូង តែ Pep ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្ញុំមិនដឹងអ្វីទាំងអស់។ គាត់ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង គាត់បានដាស់ខួរក្បាលរបស់ខ្ញុំឡើងវិញ។ ការធ្វើជាខ្សែការពារសម្រាប់ Pep គឺពិតជាសំណាងណាស់។ គាត់រំពឹងច្រើនពីពួកយើងដើម្បីចាប់ផ្តើមលេង ហើយវាជារឿងល្អមួយនៅពេលអ្នកបានហ្វឹកហាត់ម្តងហើយម្តងទៀតតាមអ្វីដែលគាត់ចង់បាន ហើយអ្នកឃើញលទ្ធផលល្អដូចពេលនេះ”៕