កីឡាករ Harry Kane កំពុងធ្វើដំណើរទៅប្រទេសអាឡឺម៉ង់ដើម្បីធ្វើការពិនិត្យសុខភាពជាមួយ Bayern Munich បន្ទាប់ពី Tottenham ត្រូវបានគេរាយការណ៍ថាបានទទួលយកសំណើរ 100 លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធអង់គ្លេស។ ទីបំផុត Bayern បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Tottenham បន្ទាប់ពីកិច្ចពិភាក្សាដ៏អូសបន្លាយជាច្រើនសប្តាហ៍។ Kane នៅតែងាកទៅរកការស្នាក់នៅក្នុងក្របខ័ណ្ឌ Premier League បើទោះបីជាឥឡូវនេះអ្វីៗគ្រប់យ៉ាងស្ទើរតែសម្រេចទៅហើយ ដោយកីឡាករវ័យ 30 ឆ្នាំរូបនេះបានយល់ព្រមផ្ទេរទៅម្ចាស់ជើងឯក Bundesliga ដែលជាកន្លែងដែលគាត់នឹងចុះហត្ថលេខាលើកិច្ចសន្យា 4 ឆ្នាំ។ Kane នឹងធ្វើការពិនិត្យសុខភាពរបស់គាត់ ហើយអាចចុះហត្ថលេខាឱ្យ Bayern នៅមុនចុងថ្ងៃសុក្នេះរ។ Kane ...
[ Continue reading ]Category: ពត៌មានកីឡា
អាជ្ញាកណ្តាលមួយរូបជឿជាក់ថា ច្បាប់ថ្មីនៅ Premier League នឹងជួយឲ្យការប្រកួតកាន់តែមានភាពសុក្រឹតជាងមុន
ប្រធានអាជ្ញាកណ្តាលលោក Howard Webb និយាយថា ការបង្រ្កាបការខ្ជះខ្ជាយពេលវេលារបស់កីឡាបាល់ទាត់នឹងធ្វើឱ្យការប្រកួតកាន់តែមានភាពយុត្តិធម៌ជាងមុន ហើយបាននិយាយថាក្រុមមន្ត្រីអាជ្ញាកណ្តាលបានអនុញ្ញាតឱ្យរឿងមិនល្អអូសបន្លាយយូរពេកហើយ។ ក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិ IFAB បានបញ្ជាឱ្យអាជ្ញាកណ្តាលបញ្ឈប់ការខ្ជះខ្ជាយពេលវេលា និងបន្ថែមពេលវេលាពិតប្រាកដសម្រាប់រឿងជាច្រើនដែលអាចកតើឡើងក្នុងការប្រកួតដូចជា ការត្រួតពិនិត្យ VAR ការប្រារព្ធពិធីស៊ុតបាល់បញ្ចូលទី ការប្តូររបួស កាតក្រហម ការពិន័យ ដោយកីឡាករ Rodri និង Kevin De Bruyne របស់ Man City បានសម្តែងការព្រួយបារម្ភអំពីការលេងការប្រកួតច្រើនពេកក្នុងមួយរដូវកាល ហើយនិយាយថាច្បាប់ថ្មីអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពរបស់ពួកគេដោយសារការប្រកួតកាន់តែយូរ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Webb ដែលជាប្រធានអាជ្ញាកណ្តាលសម្រាប់ស្ថាប័ន PGMOL បានការពារការផ្លាស់ប្តូរទាំងនេះ ហើយថាកីឡាករបាននាំយករឿងនេះមកលើខ្លួនពួកគេជាមួយនឹងយុទ្ធសាស្ត្ររបស់ពួកគេ ...
[ Continue reading ]ឃើញ Chelsea តាមយក Lavia ពេលនេះ Liverpool សងសឹកមួយក្បាច់វិញ ក្រឡាប់ចាក់ក្លឹប Brighton!
Moises Caicedo នឹងត្រូវប្រឈមមុខការរង់ចាំដ៏អន្ទះសារលើការផ្ទេរចេញពីក្លឹបបន្ទាប់ពី Liverpool និង Chelsea កំពុងរៀបចំសម្រាប់សង្រ្គាមដេញថ្លៃរវាងក្លឹបទាំងពីរ។ Caicedo ត្រូវបានគេរាយការណ៍ថាចង់ចាកចេញពី Brighton ចំពេលមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការផ្ទេរពី Chelsea ហើយពេលនេះ Liverpool បែរជាបង្វែចំណាប់អារម្មណ៍មកលើរូបគេដែរ។ ក្រុមតោខៀវមានការដេញថ្លៃជាច្រើនលើកត្រូវបានច្រានចោលសម្រាប់កីឡាករសញ្ជាតិអេក្វាឌ័រ ដោយភាគីក្លឹប Brighton នៅតែឈរលើជំហរយ៉ាងរឹងមាំលើតម្លៃ 100 លានផោនរបស់ពួកគេដែលកិច្ចសន្យានឹងផុតកំណត់នៅឆ្នាំ 2027 ។ Fabrizio Romano អះអាងថា ទាំង Brighton នឹង Chelsea សុទ្ធសឹងកំពុងតែអង្គុយចាំស្តាប់ពីតម្លៃដែលហង្សក្រហមហ៊ានចាយសម្រាប់ Caicedo ទាំងដែលខ្លួនមិនហ៊ានចាយលុយ 50 ...
[ Continue reading ]គ្រាន់តែបង្ហោះរូបជាមួយ Messi នឹង De Paul ភ្លាម David Beckham ទទួលបានសំណើរយ៉ាងចម្លែកមួយនេះភ្លាម
David Beckham បានថតរូបជាមួយ Lionel Messi និង Rodrigo De Paul នៅទីក្រុង Miami ខណៈដែលអ្នកគាំទ្រទាំងអស់បានលេងសើចនូវរឿងមួយដូចគ្នានៅលើការបង្ហោះ Instagram ចុងក្រោយរបស់សហម្ចាស់ក្លឹប Inter Miami។ Beckham បានចូលរួមជាមួយកំពូលតារាអាហ្សង់ទីនពីរនាក់សម្រាប់ការណាត់ជួបនៅទីក្រុង Miami ។ បន្ទាប់មកពួកគេទាំងបីនាក់បានថតរូបរួមគ្នាដែល Beckham បានចែករំលែកនៅលើបណ្តាញសង្គមរបស់គាត់ជាមួយនឹងចំណងជើងជាភាសាអេស្ប៉ាញដែលសរសេរថា “Dos campeones del mundo (ម្ចាស់ជើងឯកពិភពលោកទាំងពីរ) Lionel Messi, Rodrigo de Paul នៅ ...
[ Continue reading ]Piers Morgan នឹង Nick Kyrgios ចេញមកចង្អុលបង្ហាញចំណុចអាក្រក់របស់កីឡាការិនីបាល់ទាត់អាមេរិកមួយជាសាធារណះ
តារាវាយថេនីសល្បីមួយរូប កីឡាករ Nick Kyrgios បានចេញមកលេងសើចថាខ្លួនបានយល់ស្របជាមួយលោក Piers Morgan បន្ទាប់ពីវីដេអូមួយបានធ្លាយទៅកាន់បណ្តាញសង្គមដែលបង្ហាញថាកីឡាការិនីឆ្នើមរបស់ក្រុមជម្រើសជាតិអាមេរិក Megan Rapinoe បង្ហាញអាកប្បកិរិយាមិនល្អចំពោះអ្នកគាំទ្រវ័យក្មេងមួយរូប។ វីដេអូបង្ហោះដោយ Morgan ត្រូវបានថតនៅពានរង្វាន់ ESPY ក្នុងឆ្នាំ 2019 ដោយបង្ហាញថា Rapinoe បានចុះហត្ថលេខាលើបាល់បាល់ទាត់មួយសម្រាប់អ្នកគាំទ្រវ័យក្មេង ប៉ុន្តែនាងហាក់ដូចជាមិនចង់ទាក់ទងជាមួយក្មេងនោះទេ ដោយវាបង្ហាញថានាងមិនបានសូម្បីតែយកភ្នែកមើលអ្នកគាំទ្រដែលបានកាន់បាល់មកសុំហត្ថលេខាកីឡាការិនីដែលខ្លួនពេញចិត្ត។ Morgan បានរិះគន់ Rapinoe នៅលើ Twitter ដោយអះអាងថាតារាស្រីរូបនេះបានបង្ហាញភាពក្រអឺតក្រទម ចំពោះអាកប្បកិរិយារបស់ខ្លួន។ បន្ទាប់មកគាត់បានទទួលការគាំទ្រពីតារាកីឡាវាយកូនបាល់ Nick Kyrgios ដែលបានឆ្លើយតបថា “ហាហាហាហាហា ...
[ Continue reading ]Henderson បញ្ជាក់ថាខ្លួននឹងបន្តលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសដដែល ទោះផ្លាស់ទៅអារ៉ាប៊ីសាអូឌីតក៏ដោយ
Jordan Henderson បានទទូចថាគ្មានហេតុផលដែលគាត់មិនអាចបន្តលេងឱ្យក្រុមជម្រើសជាតិអង់គ្លេសបានទេ បើទោះបីជារូបគេបានផ្លាស់ទៅ Al-Ettifaq ពីក្រុមហង្សក្រហម Liverpool ក៏ដោយ។ ទោះបីជាការផ្លាស់ប្តូរចេញពីលីកបាល់ទាត់នៅអឺរ៉ុបក៏ដោយ Henderson បានទទួលការធានាពី Gareth Southgate ថាឱកាសរបស់គាត់ក្នុងការតំណាងឱ្យប្រទេសអង់គ្លេសនៅតែមានដដែល។ កីឡាករវ័យ 33 ឆ្នាំរូបនេះផ្តោតទៅលើការផ្តល់ឱ្យអស់ពីសមត្ថភាពរបស់គាត់សម្រាប់ក្រុមនៅ Saudi Pro League ហើយជឿជាក់ថាទម្រង់លេងរបស់គាត់នឹងក្លាយជាកត្តាចុងក្រោយដែលនឹងសម្រេចការហៅចូលក្រុមជម្រើសជាតិរបស់គាត់។ អតីតប្រធានក្រុម Liverpool រូបនេះបាននិយាយក្នុងកិច្ចសម្ភាសន៍នាពេលថ្មីៗនេះថា “ខ្ញុំផ្តោតលើការលេងឱ្យ Ettifaq ឱ្យអស់ពីសមត្ថភាព។ ប្រសិនបើខ្ញុំធ្វើវាបាននោះ វាគ្មានហេតុផលដែលខ្ញុំមិនអាចលេងឱ្យក្រុមអង់គ្លេសបានទេ។ ជាក់ស្តែង យើងបាននិយាយកាលពីប៉ុន្មានសប្តាហ៍មុនអំពីវា ពីព្រោះការលេងឱ្យក្រុមអង់គ្លេសមានន័យណាស់សម្រាប់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំនៅតែអាចនាំយកគុណភាពច្រើនដល់ក្រុមដូចដែលខ្ញុំមាននៅក្នុងប៉ុន្មានប្រកួតចុងក្រោយក្នុង World ...
[ Continue reading ]PSG លេងមែនទែនហើយ! ផ្ទាំងដែលមានរូប Mbappe ត្រូវបានដកចេញពីកីឡដ្ឋាន ខណះដែលអាវរបស់គេក៏លែងមានលក់ទៀតដែរ
ស្ថានភាពរវាងក្លឹបសេដ្ឋីបារាំង Paris Saint-Germain ជាមួយខ្សែប្រយុទ្ធជួរមុខរបស់ក្លឹប កាន់តែមានភាពតានតឹងមួយកម្រិតទៀត ខណះដែល PSG ត្រូវបានគេឃើញថាបានដកផ្ទាំងរូបភាពរបស់ Kylian Mbappe ចេញពីកីឡដ្ឋាន Parc des Princes ហើយហាងនៅទីក្រុងប៉ារីសក៏លែងលក់អាវរបស់រូបគេទៀតដែរ។ កីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានគេរំពឹងថានឹងចាកចេញពីក្រុមម្ចាស់ជើងឯក Ligue 1 នៅរដូវក្តៅនេះ ដោយបានបដិសេធមិនចុះកុងត្រាថ្មី ស្របពេលដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅឆ្នាំ 2024 ។ ចៀសវាងការចាកចេញដោយគ្មានតម្លៃ ក្រុមប្រឹក្សាភិបាលរបស់ Paris Saint-Germain កំពុងព្យាយាមដាក់តម្លៃខ្លួនសម្រាប់គាត់វិញ ខណៈពេលដែលរារាំងគាត់ពីការហ្វឹកហាត់ជាមួយក្រុម ហើយគាត់ក៏ត្រូវបានដកចេញពីក្រុមរបស់ PSG ផងដែរ។ ពេលនេះ PSG ...
[ Continue reading ]Ramsdale ហាក់ដូចមិនខ្វាយខ្វល់ ទោះ Arsenal នាំយកអ្នកចាំទីថ្មីមកក៏ដោយ
អ្នកចាំទីក្រុមកាំភ្លើងធំ Arsenal កីឡាករ Aaron Ramsdale បានបង្ហើបថាខ្លួនបានរៀបចំរួចរាល់ក្នុងការប្រកួតប្រជែងតំណែងអ្នកចាំទីដៃទីមួយក្នុងក្រុម ខណះដែលការមកដល់របស់ David Raya ពីក្រុម Brentford នឹងកើតឡើងឆាប់ៗនេះ។ Arsenal គ្រោងនឹងនាំយកអ្នកចាំទីសញ្ជាតិអេស្ប៉ាញវ័យ 27 ឆ្នាំមកកាន់កីឡដ្ឋានEmirates Stadium ក្នុងតម្លៃ 30 លានផោននាប៉ុន្មានថ្ងៃខាងមុខ ដោយអ្នកចាំទីដៃទីពីរ Matt Turner របស់ Arsenal កំពុងចរចារសម្រាប់ការចាកចេញទៅកាន់ Nottingham Forest វិញ។ ការមកដល់របស់ David Raya អាចបង្កើតជាស្ថានភាពប្រកួតប្រជែងមួយទៅដល់ Ramsdale ...
[ Continue reading ]មិនធម្មតាទេ! Jose Mourinho ទម្លាយថាខ្លួនសម្រេចបដិសេដសំណើរធំៗរបស់ក្លឹបពីរនៅអារ៉ាប៊ីសាអូឌីត
ទោះបីជាគ្រូបង្វឹក Jose Mourinho ដែលមានរហស្សនាមថា “Special One” ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីទ្វីបអឺរ៉ុបនៅរដូវក្តៅខាងមុខ សាមីខ្លួនផ្ទាល់បានបដិសេដថាខ្លួននឹងមិនទៅណានោះឡើយ ដោយបន្តក្នុងនាមជាគ្រូបង្វឹករបស់ Roma ទៅមុខទៀត។ Mourinho បានបង្ហើបថាលោកបានបដិសេធសំណើមហាសាលចំនួនពីរពីអារ៉ាប៊ីសាអូឌីតដើម្បីបន្តដឹកនាំ Roma។ រដូវក្តៅនេះត្រូវបានគេមើលឃើញថាមានកីឡាករធំៗជាច្រើនបានល្បួងឱ្យទៅ Saudi Pro League ប៉ុន្តែលោក Mourinho បានសម្រេចប្តេជ្ញាអនាគតរបស់គាត់ជាមួយក្រុមនៅអ៊ីតាលីបន្តទៀត។ ប្រាប់ទៅកាន់ Corriere dello Sport លោក Mourinho បានទម្លាយការពិតឲ្យដឹងថា “មុននឹងឈានចូលកិច្ចសម្ភាសន៍ ខ្ញុំបានប្រាប់ម្ចាស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត រួមមាន Al-Hilal នឹង Al-Ahli ...
[ Continue reading ]ធ្ងន់ខ្លួនហើយ Chelsea! ខ្សែប្រយុទ្ធចំណូលថ្មីរបស់ខ្លួននឹងអវត្តមានសម្រាប់ការប្រកួតដើមរដូវកាលដោយសារបញ្ហារបួស
ខ្សែប្រយុទ្ធចំណូលថ្មីរបស់តោខៀវ Chelsea កីឡាករ Christopher Nkunku ត្រូវបានគេរាយការណ៍ថាអាចនឹងអវត្តមានជាច្រើនសប្តាហ៍បន្ទាប់ពីបានរងរបួសជង្គង់។ កីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានបង្ខំចិត្តចេញពីការប្រកួតនៅនាទីទី 22 នៃការប្រកួតមុនបើករដូវកាលថ្មីចុងក្រោយរបស់ Chelsea ទល់នឹងក្រុម Borussia Dortmund ក្នុងទីក្រុង Chicago បន្ទាប់ពីមានការប្រជែងពីកីឡាករ Mat Hummels ។ កាសែត The Guardian បានរាយការណ៍ថាកីឡាករដែលទើបបញ្ចប់ការចុះហត្ថលេខានៅរដូវក្តៅតម្លៃ 58 លានផោនរបស់ក្លឹបតោខៀវពីក្លឹប RB Leipzig បានខូចខាតសរសៃពួរជង្គង់ខាងឆ្វេងរបស់គាត់ដែលនឹងធ្វើឱ្យគាត់មិនអាចលេងបានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ កីឡាករវ័យ 25 ឆ្នាំដែលឥឡូវនេះអាចនឹងខកខានការប្រកួតបើកឆាករដូវកាល 2023-2024 របស់ Chelsea ...
[ Continue reading ]