Moises Caicedo នឹងត្រូវប្រឈមមុខការរង់ចាំដ៏អន្ទះសារលើការផ្ទេរចេញពីក្លឹបបន្ទាប់ពី Liverpool និង Chelsea កំពុងរៀបចំសម្រាប់សង្រ្គាមដេញថ្លៃរវាងក្លឹបទាំងពីរ។

Caicedo ត្រូវបានគេរាយការណ៍ថាចង់ចាកចេញពី Brighton ចំពេលមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការផ្ទេរពី Chelsea ហើយពេលនេះ Liverpool បែរជាបង្វែចំណាប់អារម្មណ៍មកលើរូបគេដែរ។ ក្រុមតោខៀវមានការដេញថ្លៃជាច្រើនលើកត្រូវបានច្រានចោលសម្រាប់កីឡាករសញ្ជាតិអេក្វាឌ័រ ដោយភាគីក្លឹប Brighton នៅតែឈរលើជំហរយ៉ាងរឹងមាំលើតម្លៃ 100 លានផោនរបស់ពួកគេដែលកិច្ចសន្យានឹងផុតកំណត់នៅឆ្នាំ 2027 ។ Fabrizio Romano អះអាងថា ទាំង Brighton នឹង Chelsea សុទ្ធសឹងកំពុងតែអង្គុយចាំស្តាប់ពីតម្លៃដែលហង្សក្រហមហ៊ានចាយសម្រាប់ Caicedo ទាំងដែលខ្លួនមិនហ៊ានចាយលុយ 50 លានផោនសម្រាប់ Romeo Lavia របស់ Southampton ផងនោះ។

នេះមិនមែនជាសង្រ្គាមដេញថ្លៃលើកទីមួយទេដែល Chelsea និង Liverpool បានចូលរួមនៅក្នុងរដូវក្តៅនេះ ខណៈដែលពួកគេទាំងពីរបានដាក់សំណើទៅ Southampton ដើម្បីចុះហត្ថលេខាលើខ្សែបម្រើវ័យ 19 ឆ្នាំ Romeo Lavia ។ ប្រសិនបើក្លឹបណាមួយបរាជ័យក្នុងការចុះហត្ថលេខាលើ Caicedo ពួកគេអាចនឹងចំណាយប្រាក់ 50 លានផោនសម្រាប់ហត្ថលេខារបស់ Lavia ជំនួសវិញ៕