អាជ្ញាកណ្តាលមួយរូបជឿជាក់ថា​ ច្បាប់ថ្មីនៅ Premier League នឹងជួយឲ្យការប្រកួតកាន់តែមានភាពសុក្រឹតជាងមុន

ប្រធានអាជ្ញាកណ្តាលលោក Howard Webb និយាយថា ការបង្រ្កាបការខ្ជះខ្ជាយពេលវេលារបស់កីឡាបាល់ទាត់នឹងធ្វើឱ្យការប្រកួតកាន់តែមានភាពយុត្តិធម៌ជាងមុន ហើយបាននិយាយថាក្រុមមន្ត្រីអាជ្ញាកណ្តាលបានអនុញ្ញាតឱ្យរឿងមិនល្អអូសបន្លាយយូរពេកហើយ។

ក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិ IFAB បានបញ្ជាឱ្យអាជ្ញាកណ្តាលបញ្ឈប់ការខ្ជះខ្ជាយពេលវេលា និងបន្ថែមពេលវេលាពិតប្រាកដសម្រាប់រឿងជាច្រើនដែលអាចកតើឡើងក្នុងការប្រកួតដូចជា ការត្រួតពិនិត្យ VAR ការប្រារព្ធពិធីស៊ុតបាល់បញ្ចូលទី ការប្តូររបួស កាតក្រហម ការពិន័យ ដោយកីឡាករ Rodri និង Kevin De Bruyne របស់ Man City បានសម្តែងការព្រួយបារម្ភអំពីការលេងការប្រកួតច្រើនពេកក្នុងមួយរដូវកាល ហើយនិយាយថាច្បាប់ថ្មីអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពរបស់ពួកគេដោយសារការប្រកួតកាន់តែយូរ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Webb ដែលជាប្រធានអាជ្ញាកណ្តាលសម្រាប់ស្ថាប័ន PGMOL បានការពារការផ្លាស់ប្តូរទាំងនេះ ហើយថាកីឡាករបាននាំយករឿងនេះមកលើខ្លួនពួកគេជាមួយនឹងយុទ្ធសាស្ត្ររបស់ពួកគេ មិនមានអ្វីពាក់ព័ន្ធជាមួយអាជ្ញាកណ្តាលនោះទេ។

លោក Webb បានប្រាប់ទៅកាន់ BBC Sport ថា “អ្នកគាំទ្រនឹងត្រូវយល់ថាអាកប្បកិរិយាមួយចំនួនដែលពីមុនត្រូវបានមើលរំលង ពេលនេះត្រូវបានតាមដានយ៉ាងច្បាស់លាស់។ ពួកយើងបានឃើញការសម្រេចចិត្តដ៏ខុសមួយចំនួនពីមុនហើយនេះជាអ្វីដែលយើងត្រូវតែកែប្រែសម្រាប់កីឡារបស់យើង”