កីឡាករ Harry Kane កំពុងធ្វើដំណើរទៅប្រទេសអាឡឺម៉ង់ដើម្បីធ្វើការពិនិត្យសុខភាពជាមួយ Bayern Munich បន្ទាប់ពី Tottenham ត្រូវបានគេរាយការណ៍ថាបានទទួលយកសំណើរ 100 លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធអង់គ្លេស។

ទីបំផុត Bayern បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Tottenham បន្ទាប់ពីកិច្ចពិភាក្សាដ៏អូសបន្លាយជាច្រើនសប្តាហ៍។ Kane នៅតែងាកទៅរកការស្នាក់នៅក្នុងក្របខ័ណ្ឌ Premier League បើទោះបីជាឥឡូវនេះអ្វីៗគ្រប់យ៉ាងស្ទើរតែសម្រេចទៅហើយ ដោយកីឡាករវ័យ 30 ឆ្នាំរូបនេះបានយល់ព្រមផ្ទេរទៅម្ចាស់ជើងឯក Bundesliga ដែលជាកន្លែងដែលគាត់នឹងចុះហត្ថលេខាលើកិច្ចសន្យា 4 ឆ្នាំ។

Kane នឹងធ្វើការពិនិត្យសុខភាពរបស់គាត់ ហើយអាចចុះហត្ថលេខាឱ្យ Bayern នៅមុនចុងថ្ងៃសុក្នេះរ។ Kane នឹងត្រូវពាក់អាវលេខ 9 ដែលបានទុកចោលដោយ Robert Lewandowski បន្ទាប់ពីគាត់បានផ្ទេរទៅ Barcelona កាលពីឆ្នាំមុន ហើយឥឡូវនេះទំនងជាមិនមានវត្តមានសម្រាប់ Spurs ក្នុងការប្រកួតបើកឆាក Premier League របស់ពួកគេទល់នឹង Brentford នៅថ្ងៃអាទិត្យនោះឡើយ៕