នៅក្នុងការប្រកួតបើកឆាករបស់មេឃខៀវ Manchester City ទល់នឹងក្រុម Burnley កីឡាករ Erling Haaland រកបានពីរគ្រាប់ក្នុងតង់ទីមួយ ប៉ុន្តែការសម្រេចចិត្តរបស់លោក Pep Guardiola ក្នុងការផ្លាស់ប្តូរ Haaland ចេញជារឿងដែលបានធ្វើឲ្យអ្នកគាំទ្រមានភាពស្រឡាំងកាំងជាខ្លាំង។

នៅពេលដែលកីឡាករកំពុងតែដើរចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ក្នុងកីឡដ្ឋាន Turf Moor ខ្សែប្រយុទ្ធសញ្ជាតិន័រវេត្រូវបានស្កាត់ដោយ Pep ហើយរូបភាពទាំងនោះត្រូវបានថតដោយកាមេរ៉ារបស់ទូរទស្សន៍ Sky Sports ។ អ្នកទាំងពីរហាក់ដូចជាបានឈ្លោះគ្នាបន្តិចបន្តួច ប៉ុន្តែនៅពេលដែលឃើញកាមេរ៉ាភ្លាម Pep បានយកដៃរបស់ខ្លួនបែរការមេរ៉ាចេញដើម្បីកុំឲ្យថតនូវទិដ្ឋភាពមួយនេះ។

ក្រោយចប់ការប្រកួត Pep Guardiola បានបកស្រាយនូវរឿងរ៉ាវទាំងស្រុងថា “រូបគេចង់បានបាល់គ្រប់ពេល ហើយនៅពេលចុងម៉ោង នៅពេលដែល Kovacic នឹង Rodri ធ្វើឲ្យបាត់បាល់ Haaland បែរជាស្រែកឲ្យ Bernardo បញ្ជូនបាល់ឲ្យខ្លួន។ ខ្ញុំគិតថានេះជាការសម្រេចចិត្តដ៏ត្រូវមួយដែល Bernardo មិនបានប៉ះបាល់ទៅគេ។ ប៉ុន្តែអ្វីៗត្រូវបានដោះស្រាយរួចរាល់ហើយ។ រូបគេស៊ុតបាន 2 គ្រាប់ ដូចនេះខ្ញុំគិតថារូបគេសប្បាយចិត្តហើយ”៕