ខ្សែប្រយុទ្ធក្រុម Monaco ត្រូវបានកាត់ទោសជុំវិញរឿងរំលោភផ្លូវភេទ

ខ្សែប្រយុទ្ធរបស់ក្រុម AS Monaco នឹងក្រុមជម្រើសជាតិបារាំង កីឡាករ Wissam Ben Yedder ត្រូវបានកាត់ទោសពីបទការរំផោភ ប៉ុនប៉ងរំលោភ នឹងអំពោះហិង្សាផ្លូវភេទ។

បើយោងទៅតាមសារព៧ត៌មាន RMC Sport នឹង Nice-Matin បានទម្លាយថា Ben Yedder នឹងប្អូនប្រុសរបស់គេត្រូវបានចោទប្រកាន់ដោយនារីវ័យក្មេងពីរនាក់ ជុំវិញរឿងរ៉ាវដែលបានកើតឡើងកាលពីខែកក្កដាកន្លងទៅនីតំបន់ ​Beusoleil ក្បែរទីក្រុង Monaco។ កាលពីរសៀលថ្ងៃសុក្រកន្លងទៅនេះ Ben Yedder បានបង្ហាញខ្លួននៅក្នុងការស្តាប់ការចោទប្រកាន់ ស្របពេលដែលការបើកការស៊ើបអង្កេតផ្លូវការមួយត្រូវបានធ្វើឡើងនៅទីក្រុង Nice។

ប្រាក់ធានារបស់ Ben Yedder ត្រូវបានកំណត់នៅតម្លៃ 9 សែនអឹរ៉ូទោះបីជាគាត់ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការសិនក៏ដោយ។ កីឡាកររូបនេះត្រូវបានប្រទះឃើញក្នុងការហ្វឹកហាត់នៅក្លឹប Monaco កាលពីពេលថ្មីៗនេះ ហើយគ្រូបង្វឹកលោក Adi Hutter បាននិយាយថា កីឡាករវ័យ 33 ឆ្នាំអាចចូលលេងក្នុងការប្រកួតបើកឆាក Ligue 1 របស់ Monaco ទល់នឹង Clermont Foot បាន។ លើសពីនេះទៅទៀត Ben Yedder ត្រូវបានតែងតាំងជាប្រធានក្រុមថ្មីរបស់ក្លឹបនៅរដូវក្តៅនេះថែមទៀតផង៕