Vincent Kompany បង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនពេលអ្នកគាំទ្របញ្ចេញកាយវិការមិនល្អពេលកីឡាករលុតជង្គង់

អ្នកចាត់ការទូទៅរបស់ក្រុម Burnley លោក Vincent Kompany បានចេញមុខរិះគន់ក្រុមអ្នកគាំទ្រដែលបានស្រែកដាក់កីឡាករចំពោះការលុតជង្គង់មុនពេលការប្រកួតទល់នឹងក្រុម Manchester City ។

Burnley ដែលទើបនឹងឡើងមកលីកកំពូលថ្ៗមីបានចាញ់ក្នុងលទ្ធផល 3-0 ក្រោមស្នាដៃម្ចាស់ជើងឯក Premier League នៅកីឡដ្ឋាន Turf Moor ដោយស្នាដៃកីឡាករ Erling Haaland និង Rodri ។ មុនពេលការប្រកួត ក្រុមទាំងពីរបានលុតជង្គង់ដើម្បីជាសញ្ញាប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅក្នុងកីឡាបាល់ទាត់ នៅពេលដែលផ្នែកនៃហ្វូងមនុស្សមួយចំនួនចាប់ផ្តើមស្រែកបង្ហាញការមិនពេញចិត្ត។

គាត់បានប្រាប់ Sky Sports ថា “និយាយឱ្យត្រង់ទៅ នេះមិនមែនជាអ្វីដែលថ្មីនោះទេ។ វាមិនមែនជារឿងដែលបានកើតឡើងជាលើកដំបូងនោះទេ ដូច្នេះហើយខ្ញុំមិនអាចសប្បាយចិត្តជាមួយនឹងវាទេ។ ខ្ញុំជឿជាក់លើការសហការគ្នា នៅពេលនោះមនុស្សទាំងនេះគឺជាផ្នែកនៃគ្រួសាររបស់យើងមិនថាមានបញ្ហាអ្វីនោះទេ ដួចនេះយើងត្រូវផ្លាស់ប្តូរចិត្តគំនិតឲ្យទូលំទូលាយ”