ស្ថានភាពរវាងក្លឹបសេដ្ឋីបារាំង Paris Saint-Germain ជាមួយខ្សែប្រយុទ្ធជួរមុខរបស់ក្លឹប កាន់តែមានភាពតានតឹងមួយកម្រិតទៀត ខណះដែល PSG ត្រូវបានគេឃើញថាបានដកផ្ទាំងរូបភាពរបស់ Kylian Mbappe ចេញពីកីឡដ្ឋាន Parc des Princes ហើយហាងនៅទីក្រុងប៉ារីសក៏លែងលក់អាវរបស់រូបគេទៀតដែរ។

កីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានគេរំពឹងថានឹងចាកចេញពីក្រុមម្ចាស់ជើងឯក Ligue 1 នៅរដូវក្តៅនេះ ដោយបានបដិសេធមិនចុះកុងត្រាថ្មី ស្របពេលដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅឆ្នាំ 2024 ។ ចៀសវាងការចាកចេញដោយគ្មានតម្លៃ ក្រុមប្រឹក្សាភិបាលរបស់ Paris Saint-Germain កំពុងព្យាយាមដាក់តម្លៃខ្លួនសម្រាប់គាត់វិញ ខណៈពេលដែលរារាំងគាត់ពីការហ្វឹកហាត់ជាមួយក្រុម ហើយគាត់ក៏ត្រូវបានដកចេញពីក្រុមរបស់ PSG ផងដែរ។ ពេលនេះ PSG បានបន្ថែមកំដៅលើបញ្ហា Mbappe ដោយបានយកផ្ទាំងរូបភាពរបស់កីឡាករឆ្នើមរបស់ពួកគេដែលដាក់ពាសពេញកីឡដ្ឋានផ្ទះរបស់ពួកគេចេញ ហើយឈ្មោះរបស់ Mbappe នៅក្នុងហាងទំនិញរបស់ក្លឹបនៅទីក្រុងប៉ារីសក៏លែងឃើញមានដាក់សម្រាប់លក់ទៀតដែរ។

កីឡាករវ័យ 24 ឆ្នាំដែលបច្ចុប្បន្នត្រូវបានបង្ខំឱ្យហ្វឹកហាត់ជាមួយកីឡាករដែល PSG មិនត្រូវការ គឺស្ថិតក្នុងការប្រឈមមុខនឹងក្លិបទ្រង់ទ្រាយធំ។ វាត្រូវបានគេជឿថាម្ចាស់ជើងឯក World Cup ឆ្នាំ 2018 រូបនេះបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Real Madrid សម្រាប់ឆ្នាំ 2024 ប៉ុន្តែក្លឹប Paris នៅតែមានបំណងចង់លក់ Mbappe ចេញក្នុងតម្លៃ 250 លានអឺរ៉ូ តាមដែលបានគិតទុកជាមុនយូរលង់មកនោះ៕