ម្ចាស់ពាន Women Super League 5 សម័យជាប់ៗគ្នា Chelsea បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកវិនិយោគជាច្រើន បើយោងទៅតាមការរាយការណ៍ពីប្រភពជាច្រើននៅក្នុងប្រទេសអង់គ្លេស។ Chelsea អាចនឹងត្រូវលក់ចំណែកភាគហ៊ុនតូចមួយដើម្បីទាក់ទាញអ្នកវិនិយោគដើម្បីនាំយកប្រាក់មួយចំណែកធំទៀតដើម្បីជួយកែតម្រូវក្រុម។ អ្នកចាត់ការ Emma Hayes បានក្លាយជាគ្រូបង្វឹកជួរមុខសម្រាប់អង់គ្លេសនៅក្នុងពិភពបាល់ទាត់នារីសម្រាប់ទស្សវត្សចុងក្រោយនេះ បន្ទាប់ពីជួយអោយ Chelsea លើកពានជាច្រើន ថែមទាំងការនាំក្រុមអោយចូលរួមការប្រកួតតំបន់អឺរ៉ុបជាច្រើនលើកថែមទៀតផង។ ការវិនិយោគថ្មី អាចនឹងដើរតួយ៉ាងសំខាន់សម្រាប់ក្រុមតោខៀវនារីដើម្បីបន្តភាពខ្លាំងនៅក្នុងលីកកំពូលនារីរបស់អង់គ្លេស។ យោងតាមសារព័ត៌មាន Bloomberg បានទម្លាយថា Chelsea កំពុងស្ថិតក្នុងការពិភាក្សាជាមួយអ្នកវិនិយោគធំៗពិរដើម្បីនាំយកប្រាក់ប្រមាណ 200 លានដុល្លារអាមេរិកចូលក្នុងក្រុម ដោយបានបន្ថែមទៀតថាការវិនិយោគទាំងនេះបានកើតឡើងដោយសារតែភាពរីករាយដាលនៃបាល់ទាត់នារីទៅកាន់ស្រទាប់អ្នកគាំទ្របាល់ទាត់ពិភពលោក។ ការលក់ភាគហ៊ុននេះមានន័យថា កីឡាការិនីអាចនឹងទទួលបានប្រាក់បៀវត្សខ្ពស់ជាងសព្វថ្ងៃ ហើយអាចនឹងបង្កើនតម្លៃកាន់តែខ្លាំងសម្រាប់ទីផ្សារដោះដូរកីឡាការិនី ដែលមានភាពស្រដៀងគ្នាទៅនឹងទីផ្សារដោះដូរកីឡាករបុរស៕
[ Continue reading ]Category: ពត៌មានកីឡា
Cristiano Ronaldo ចែករំលែកបទពិសោធន៍អំពីរបៀបបន្ធូរភាពតានតឹងក្នុងនាមជាកីឡាករលំដាប់ពិភពលោក
ខ្សែប្រយុទ្ធ Cristiano Ronaldo ទើបតែចេញមុខបង្ហើបអំពីវិធីសម្ងាត់ដែលខ្លួនតែងតែប្រើប្រាស់សម្រាប់ការបន្ធូរភាពតានតឹងក្នុងនាមជាកីឡាករលំដាប់កំពូលមួយរូប បន្ទាប់ពីរូបគេកាន់តែកៀកក្នុងការឈានចូលវ័យ 40 ឆ្នាំនាពេលខាងមុខ។ កីឡាករសញ្ជាតិព័រទុយហ្គាល់ដែលមានពាន Ballon d’Or 5 លើកក្នងដៃបានបង្កើតកេរ្តិ៍ឈ្មោះអស់រយៈពេលជាច្រើនឆ្នាំសម្រាប់ការរក្សាទម្រង់លេងយ៉ាងល្អឥតខ្ចោះទាំងកម្រិតក្លឹប នឹងសម្រាប់ក្រុមជម្រើសជាតិ។ គាត់ទាមទារអ្វីដែលល្អបំផុតពីខ្លួនគាត់ និងមនុស្សជុំវិញខ្លួន ជាមួយនឹងក្រមសីលធម៌ការងារដែលធានានូវភាពរឹងមាំទាំងដែលខ្លួនមានអាយុ 39 ឆ្នាំក៏ពិតមែន។ នៅរដូវកាលនេះ Cristiano អាចរកបានរហូតដល់ទៅ 48 គ្រាប់ហើយកំពុងសម្លឹងមើលក្នុងការជួយក្រុម Al-Nassr ក្នុងការលើកពាន King Cup of Champions នាពេលខាងមុខ ស្របពេលដែលត្រូវត្រៀមខ្លួនក្នុងការប្រកួត EURO នៅរដូវក្តៅនេះផងដែរ។ ដើម្បីរក្សាភាពផ្ចិតផ្ចង់ ...
[ Continue reading ]តារា Youtuber មួយរូប បន្លំខ្លួនឡើងរថយន្តក្រុងរបស់កីឡាករ Man Utd បានសម្រេចទាំងគ្មានអ្នកហាមឃាត់
អ្នកផលិតមាតិកាក្នុងបណ្តាញសង្គម Youtube មួយរូប បានសម្រេចក្នុងការបន្លំខ្លួនចូលក្នុងរថយន្តក្រុងដែលជាកម្មសិទ្ធិរបស់ក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីការបរាជ័យយ៉ាងដំណំរបស់ពួកគេក្រោមថ្វីជើង Crystal Palace កាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា តារា Youtuber ឈ្មោះ Lizwani បានធ្វើដំណើរលើឡានក្រុងរបស់ក្រុម បន្ទាប់ពីក្រុមបិសាចក្រហមបានភ្លាត់ចាញ់ 4-0 នៅ Selhurst Park កាលពីដើមសប្តាហ៍មុន ប៉ុន្តែសំណួរជាច្រើនត្រូវបានលើកឡើងថាតើ Lizwani អាចលួចចូលទៅក្នុងឡានក្រុងរបស់ក្រុម Man United តាមរបៀបណាវិញ ទាំងដែលឡានត្រូវបានល្បាតដោយកងកម្លាំងជានិច្ច។ ប្រភពដដែលបានបញ្ជាក់ថា Lizwani ...
[ Continue reading ]អតីតកីឡាករ Arsenal រូបនេះថាខ្លួននឹងសុខចិត្តសាក់រូប Tottenham អោយតែអាចជួយធ្វើរឿងមួយនេះបានសម្រេច
ទោះមានឈ្មោះជាសត្រូវស្អប់គ្នារាប់ជំនាន់មកហើយក៏ពិតមែន តែអតីតកីឡាកររបស់កាំភ្លើងធំលោក Paul Merson ថាលោកនឹងទៅចាក់សាក់រូបក្លឹប Tottenham ប្រសិនបើ Spurs អាចធ្វើអោយ Manchester City របូតពិន្ទុដោយការចាញ់ ហើយជួយអោយ Arsenal លើកពាន Premier League បានសម្រេច។ Man City បានឡើងទៅឈរនៅកំពូលតារាង Premier League កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានយកឈ្នះលើក្រុម Fulham ក្នុងលទ្ធផល 4-0 តែ Arsenal បានលោតទៅកាន់កំពូលតារាងម្តងទៀត បន្ទាប់ពីបានយកឈ្នះលើក្រុម Manchester United ...
[ Continue reading ]គ្រាន់តែលេចដំណឹងថាចាកចេញភ្លាម Marco Reus ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបយក្សនេះភ្លាម
វីរកីឡាកររបស់ក្រុម Borussia Dortmund កីឡាករ Marco Reus ទើបតែប្រកាសកាលពីដើមខែនេះថា រូបគេនឹងចាកចេញពីក្លឹបនៅចុងរដូវកាល ហើយពេលនេះ Reus ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបយក្សនៅសហរដ្ឋអាមេរិក ពោលគឺក្រុម Inter Miami។ Reus បានប្រកាសថាគាត់នឹងចាកចេញពី Dortmund បន្ទាប់ពីចំណាយពេលនៅជួយក្លឹបមួយនេះអស់រយៈពេលជាង 12 ឆ្នាំ។ កីឡាករដែលអ្នកគាំទ្រស្រឡាញ់គ្រប់គ្នាពេលនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរដើម្បីចូលរួមជាមួយ Lionel Messi ក្នុងលីកកំពូលអាមេរិក Major League Soccer នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន Sky Germany។ របាយការណ៍ដដែលក៏បានបង្ហាញផងដែរថាកំពូលតារាវ័យ 32 ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ពីគូប្រជែងរបស់ Inter ...
[ Continue reading ]Dortmund អាចនឹងជួបបញ្ហាធំមួយប្រសិនបើខ្លួនឈ្នះពាន Champions Leauge រដូវកាលនេះ
ក្រុម Borussia Dortmund អាចនឹងជួបបញ្ហាហិរញ្ញវត្ថុគួរអោយកត់សម្គាល់មួយ បើទោះបីជាពួកគេយកឈ្នះអធិរាជស Real Madrid នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ក៏ដោយ។ ក្រុម Borussia Dortmund មានបំណងបញ្ចប់រដូវកាលនេះដោយការផ្តួលក្រុម Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍ ទី 1 ខែមិថុនាខាងមុខ។ ក្រុម មកពីអាឡឺម៉ង់មួយនេះបានទម្លាក់ក្រុម Atletico Madrid និង Paris Saint-Germain ...
[ Continue reading ]មិនទាន់ច្បាស់ការ 100% មែន តែ Arsenal ត្រៀមរួចរាល់ហើយសម្រាប់ថ្ងៃហែពាន Premier League រដូវកាលនេះ
ក្លឹបកាំភ្លើងធំ Arsenal ហាក់បានរៀបចំខ្លួនរួចរាល់ក្នុងការដង្ហែពានលើរថយន្តក្រុងគ្មានដំបូងធំមួយ ក្នុងករណីដែលពួកគេអាចលើកពាន Premier League នៅរយះពេល 2 សប្តាហ៍ខាងមុខបានពិតមែននោះ។ Arsenal កាន់តែខិតជិតនូវទីបញ្ចប់នៃការប្រជែងដណ្តើមពាន Premier League សម្រាប់រដូវកាល 2023-2024 ជាមួយនឹង Manchester City។ ក្រុមកាំភ្លើងធំបច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាង ដាច់មួយពិន្ទុលើក្រុមការពារតំណែងជើងឯករបស់លោក Pep Guardiola ដែលបានលេងតិចជាងមួយប្រកួត។ បើមើលតាមស្ថានភាពជាក់ស្តែង លីកកំពូលអង់គ្លេសអាចនឹងស្វែងរកម្ចាស់ជើងឯកនៅសប្តាហ៍ចុងក្រោយនៃរដូវកាល ហើយក្រុមមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍បានត្រៀមខ្លួនជាស្រេចក្នុងករណីដែលខ្លួននៅតែបន្តឈរលេខ 1 នាសប្តាហ៍ទី 38 ពិតមែន ដោយនៅថ្ងៃប្រកួតចុងក្រោយនៃរដូវកាល Manchester City នឹងត្រូវប៉ះ ...
[ Continue reading ]គ្រូបង្វឹកក្រុមពាក់កណ្តាលតារាងមួយនេះ ខ្លាំងរហូតជាប់ក្នុងបញ្ជីដណ្តើមពានជាមួយ Klopp, Guardiola នឹង Arteta
គ្រូបង្វឹកក្រុមបាល់ទាត់ Bournemouth លោក Andoni Iraola បានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកគាំទ្រ នៅពេលដែលឈ្មោះរបស់លោក Iraola បានជាប់ក្នុងបញ្ជីបេក្ខភាពដណ្តើមតំណែងគ្រូបង្វឹកល្អបំផុតប្រចាំរដូវកាល 2023-2024 របស់ក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស។ លោក Iraola ត្រូវបាន Premier League ដាក់បញ្ចូលជាបេក្ខភាពបន្ទាប់ពីរដូវកាលដំបូងដ៏គួរអោយចាប់អារម្មណ៍ជាមួយ Bournemouth។ គ្រូបង្វឹករូបនេះបានជម្នះការចាប់ផ្តើមដ៏លំបាក ដោយមិនស្គាល់រសជាតិជ័យជម្នះក្នុងការប្រកួត 9 លើកដំបូង ដើម្បីអូសទាញក្រុមរបស់ខ្លួនមកកាន់ពាក់កណ្តាលតារាង ហើយត្រូវប្រកួតប្រជែងជាមួយ Mikel Arteta, Jurgen Klopp, Pep Guardiola នឹងគ្រូបង្វឹករបស់ Aston Villa លោក ...
[ Continue reading ]ចេញហើយ! នេះជាបញ្ជីកីឡាករដែលនឹងត្រូវប្រជែងពានកីឡាករវ័យក្មេងល្អបំផុតប្រចាំឆ្នាំរបស់ Premier League
បេក្ខភាពសម្រាប់ពានរង្វាន់កីឡាករវ័យក្មេងប្រចាំរដូវកាល 2023-24 របស់លីកកំពូលអង់គ្លេស Premier League ត្រូវបានចេញជាផ្លូវការដោយម្ចាស់ពានរដូវកាលមុនកីឡាករ Erling Haaland ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវប្រកួតប្រជែងសម្រាប់ពានមួយនេះផងដែរ។ Haaland ត្រូវបានចូលរួមដោយមិត្តរួមក្រុមកីឡាករ Phil Foden ដែលបានក្លាយជាចំណែកយ៉ាងសំខាន់មួយសម្រាប់ Man City រដូវកាលនេះ។ ខ្សែប្រយុទ្ធ Alexander Isak ក៏ត្រូវបានតែងតាំងផងដែរ បន្ទាប់ពីរដូវកាលដ៏ជោគជ័យជាមួយ Newcastle ។ Cole Palmer គឺជាកីឡាករម្នាក់ទៀតដែលមានឈ្មោះនៅក្នុងបញ្ជីបេក្ខភាព បន្ទាប់ពីបានបង្ហាញថាខ្លួនជាកីឡាករមួយរូបដែលតោខៀវ Chelsea មិនអាចខ្វះបាន។ ដោយឡែកកីឡាករ Bukayo Saka, William ...
[ Continue reading ]ត្រឹមពេលពីរឆ្នាំ Joselu ប្រែក្លាយពីអ្នកគាំទ្រ ទៅជាអ្នកស៊ុតគ្រាប់ជ័យជម្នះសម្រាប់ក្រុម Real Madrid
ខ្សែប្រយុទ្ធបម្រុងរបស់ក្រុម Real Madrid កីឡាករ Joselu បានធ្វើអោយកីឡដ្ឋាន Santiago Bernabeu មានការស្រែកហ៊ោកញ្ច្រៀវស្ទើរផ្ទុះទីលានកាលពីពេលថ្មីៗនេះ ជាមួយនឹងគ្រាប់បាល់ចុងម៉ោងពីរគ្រាប់ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរ ពាន UEFA Champions League។ បន្ទាប់ពី Alphonso Davies បានជួយ Bayern ឱ្យនាំមុខ 1-0 ក្នុងការប្រកួតជើងទី 2 ក្នុងរដ្ឋធានីអេស្ប៉ាញ Joselu អាចតាមបានស្មើក្រោយកំហុសរបស់ Manuel Neuer ហើយដណ្តើមបានគ្រាប់បាល់តាមស្មើនៅចុងម៉ោង ធ្វើឱ្យលទ្ធផលសរុបឡើងដល់ 3-3 ។ មិនយូរប៉ុន្មានក្រោយមក ...
[ Continue reading ]