ម្ចាស់ពាន Women Super League 5 សម័យជាប់ៗគ្នា Chelsea បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកវិនិយោគជាច្រើន បើយោងទៅតាមការរាយការណ៍ពីប្រភពជាច្រើននៅក្នុងប្រទេសអង់គ្លេស។

Chelsea អាចនឹងត្រូវលក់ចំណែកភាគហ៊ុនតូចមួយដើម្បីទាក់ទាញអ្នកវិនិយោគដើម្បីនាំយកប្រាក់មួយចំណែកធំទៀតដើម្បីជួយកែតម្រូវក្រុម។ អ្នកចាត់ការ Emma Hayes បានក្លាយជាគ្រូបង្វឹកជួរមុខសម្រាប់អង់គ្លេសនៅក្នុងពិភពបាល់ទាត់នារីសម្រាប់ទស្សវត្សចុងក្រោយនេះ បន្ទាប់ពីជួយអោយ Chelsea លើកពានជាច្រើន ថែមទាំងការនាំក្រុមអោយចូលរួមការប្រកួតតំបន់អឺរ៉ុបជាច្រើនលើកថែមទៀតផង។ ការវិនិយោគថ្មី អាចនឹងដើរតួយ៉ាងសំខាន់សម្រាប់ក្រុមតោខៀវនារីដើម្បីបន្តភាពខ្លាំងនៅក្នុងលីកកំពូលនារីរបស់អង់គ្លេស។

យោងតាមសារព័ត៌មាន Bloomberg បានទម្លាយថា Chelsea កំពុងស្ថិតក្នុងការពិភាក្សាជាមួយអ្នកវិនិយោគធំៗពិរដើម្បីនាំយកប្រាក់ប្រមាណ 200 លានដុល្លារអាមេរិកចូលក្នុងក្រុម ដោយបានបន្ថែមទៀតថាការវិនិយោគទាំងនេះបានកើតឡើងដោយសារតែភាពរីករាយដាលនៃបាល់ទាត់នារីទៅកាន់ស្រទាប់អ្នកគាំទ្របាល់ទាត់ពិភពលោក។ ការលក់ភាគហ៊ុននេះមានន័យថា កីឡាការិនីអាចនឹងទទួលបានប្រាក់បៀវត្សខ្ពស់ជាងសព្វថ្ងៃ ហើយអាចនឹងបង្កើនតម្លៃកាន់តែខ្លាំងសម្រាប់ទីផ្សារដោះដូរកីឡាការិនី ដែលមានភាពស្រដៀងគ្នាទៅនឹងទីផ្សារដោះដូរកីឡាករបុរស៕