ក្លឹប Bayern Munich ជឿជាក់ថាពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការលួងលោមអោយកីឡាករ Bruno Fernandes ចាកចេញពី Manchester United ដើម្បីមកលេងជាមួយ Harry Kane នៅប្រទេសអាឡឺម៉ង់។

យោងតាមសារព័ត៌មាន The Independent ក្លឹបយក្សអាឡឺម៉ង់បានដាក់ចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករសញ្ជាតិព័រទុយហ្កាល់ បន្ទាប់ពីស្ថានភាពមិនសូវល្អនៅកីឡដ្ឋាន Old Trafford ជាពិសេសការធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ហើយមិនអាចនាំយកពានធំៗបាននៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយនឹងបំណងប្រាថ្នាចង់ឈ្នះពានរង្វាន់ធំៗនៅក្នុងអាជីពរបស់គាត់ Fernandes ដែលបច្ចុប្បន្នមានវ័យ 29 ឆ្នាំត្រូវបានគេនិយាយថាកំពុងគិតអំពីអនាគតរបស់គាត់នៅ Man United ហើយ Bayern ជឿថាពួកគេអាចបញ្ចុះបញ្ចូលគាត់ឱ្យទទួលយកការប្រកួតប្រជែងថ្មីបាន។

របាយការណ៍ដដែលក៏បានបន្ថែមថា ថ្នាក់លើរបស់ Man United នឹងបើកចំហរក្នុងការចរចារលើកិច្ចព្រមព្រៀងមួយសម្រាប់ Fernandes ខណៈដែលពួកគេព្យាយាមធ្វើតាមលក្ខខណ្ឌនៃច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាព របស់លីកកំពូលអង់គ្លេស។ ការផ្ទេរមួយនេះក៏អាចដើរតួនាទីក្នុងការបញ្ចុះបញ្ចូលអ្នកចាត់ការ Thomas Tuchel ឱ្យបន្តនៅ Bayern ខណៈដែលគាត់បានបង្ហាញពីបំណងក្នុងការស្វែងរកកីឡាករដែលមានភាពបុិនប្រសប់បន្ថែមនៅក្នុងក្រុម ប្រសិនបើគាត់ពិតជាបន្តតំណែងសម្រាប់រដូវកាលក្រោយពិតមែន៕