លោក Pep Guardiola បានទទូចថាភាពជោគជ័យរបស់មេឃខៀវ Manchester City គឺមិនគួរឱ្យធុញទ្រាន់ ឬដោយសារតែភាពរឹងមាំផ្នែកហិរញ្ញវត្ថុនោះឡើយ ហើយបានឆ្លៀតធ្វើការឌឺដងដោយប្រើប្រាស់ក្រុមធំៗមួយចំនួននៅ Premier League ថែមទៀតផង។

ចំពេលដែលពួកគេកំពុងស្ថិតក្នុងដំណើរក្លាយជាជើងឯកលីគកំពូលអង់គ្លេសជាលើកទីបួនជាប់ៗគ្នាជាប្រវត្តិសាស្ត្រ លោក Guardiola បានសង្កត់ធ្ងន់ថាសមិទ្ធផលរបស់ Man City ប៉ុន្មានឆ្នាំចុងក្រោយនេះគឺជារឿងដែលធម្មតាប៉ុណ្ណោះ។ គាត់បានច្រានចោលការលើកឡើងដែលថាក្រុម Man City បានកែប្រែប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេសដោយសារតែការជះលុយទ្រង់ទ្រាយធំ ហើយក៏បានលើកឡើងអំពីក្រុមដែលបានចាយលុយធំៗដូចជា Manchester United, Chelsea នឹង Arsenal គួរតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែងពានជាមួយពួកគេ។

អតីតគ្រូបង្វឹកក្រុម Barcelona នឹង Bayern Munich បាននិយាយយ៉ាងច្បាស់ថា វាជារឿងយ៉ាងលំបាកមួយក្នុងការឈានមកដល់ចំណុចមួយនេះ ហើយវាមិនមែនជារឿងដែលគួរអោយធុញទ្រាន់នោះឡើយ។ ក្លឹបបានកែប្រែមុខមាត់មុនពេលដែលមានលុយធំទៅទៀត ហើយបើសិនជាអ្វីៗគ្រប់យ៉ាងកើតឡើងដោយសារតែជំនួយហិរញ្ញវត្ថពិតមែន នោះក្លឹបដូចជា Manchester United, Chelsea នឹង Arsenal គួរតែឈ្នះពានដែលយើងធ្វើបាន តែពួកគេបែរជាមិនអាចសម្រេចបាននោះឡើយ៕