ឯកសណ្ឋានថ្មីរបស់ក្រុម Al-Nassr សម្រាប់រដូវកាល 2024-2025 ទំនងជាត្រូវបានលេចចេញជាសាធារណះ ស្របពេលដែលកំពូលកីឡាករដូចជា Cristiano Ronaldo, Otavio នឹង Marcelo Brozovic សុទ្ធសឹងតែត្រូវគេប្រទះឃើញកំពុងថតស្ប៉តពាណិជ្ជកម្មសម្រាប់ក្លឹបអារ៉ាប៊ីសាអូឌីតមួយនេះ។ វីដេអូមួយត្រូវបានចែករំលែកសឹងតែពេញបណ្តាញសង្គមដែលបង្ហាញពី Ronaldo, Brozovic និង Otavio ពាក់អាវ Al-Nassr ដែលហាក់មានសភាពប្លែកខុសពីអាវរដូវកាលនេះ។ ឈុតថ្មីនេះស្រដៀងទៅនឹងឈុតដែលពួកគេបានពាក់ក្នុងរដូវកាល 2023-24 ជាមួយនឹងពណ៌លឿងធម្មតា ប៉ុន្តែឆ្នូតពណ៌ខៀវនៅខាងមុខត្រូវបានដកចេញ។ អ្វីដែលកាន់តែពិសេសនោះគឺ ក្រុមហ៊ុន Adidas បានជំនួសក្រុមហ៊ុន Nike ជាអ្នកផលិតសម្លៀកបំពាក់របស់ Al-Nassr សម្រាប់រដូវកាលក្រោយ ដោយ ...
[ Continue reading ]Category: ពត៌មានកីឡា
Xavi បង្ហាញការមិនពេញចិត្តជាខ្លាំង ក្រោយអ្នកគាំទ្រស្រែកទាមទារអោយម្ចាស់ក្លឹបចេញពីតំណែង
គ្រូបង្វឹកក្រុម Barcelona លោក Xavi បានធ្វើការលើកឡើងចំៗអំពីអ្នកគាំទ្រមួយចំនួនតូចដែលបានស្រែកចង់អោយលោក Joan Laporta ចេញពីតំណែងប្រធានក្លឹបកំឡុងការប្រកួតក្នុងដីចុងក្រោយរបស់ពួកគេសម្រាប់រដូវកាល 2023-2024 កាលពីថ្ងៃអាទិត្យកន្លងទៅ។ អ្នកគាំទ្រក្រុមអ្នកមានបុណ្យមួយចំនួនតូចបានបង្ហាញពីកំហឹងទៅលើប្រធានក្លឹប ក្នុងជ័យជម្នះ 3-0 ទៅលើក្រុម Rayo Vallecano នាកីឡដ្ឋាន Camp Nou ជាលើកចុងក្រោយសម្រាប់រដូវកាលនេះ។ អំឡុងការប្រកួត អ្នកគាំទ្រមួយផ្នែកតូចបានស្រែកបញ្ជាក់ពីក្តីស្រឡាញ់ចំពោះក្លឹប តែមិនមែនចំពោះលោក Laporta នោះឡើយ ដោយនេះបានធ្វើអោយ Xavi ខឹងសម្បារហូតចេញមកនិយាយប្រឆាំងអ្នកគាំទ្រទាំងនោះចំៗតែម្តង។ ក្រោយចប់ការប្រកួត អតីតខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបានប្រាប់អោយដឹងថា “បើនិយាយតាមត្រង់ទៅ ខ្ញុំមិនចូលចិត្តទង្វើបែបនេះឡើយ។ វាមិនមែនជារឿងល្អសម្រាប់ខ្ញុំឡើយ ព្រោះអ្វីដែលខ្ញុំចង់ឃើញនោះគឺការរួបរួមសាមគ្គីគ្នារវាងក្លឹបនឹងអ្នកគាំទ្រ។ ...
[ Continue reading ]មួយជើងរបស់ Caicedo ជួយអូសទាញ Chelsea ឡើងមកការប្រកួតទ្វីបអឺរ៉ុបយ៉ាងរំភើយ
កីឡាករ Moises Caicedo បានបង្ហាញពីគុណភាពរបស់ខ្លួននៅថ្ងៃចុងក្រោយនៃរដូវកាល 2023-2024 ដោយបានស៊ុតបញ្ចូលទីពីពាក់កណ្តាលទីលាន ដើម្បីជួយអោយតោខៀវ Chelsea ធានាបាននូវកៅអីលេខ 6 នឹងបានទៅលេងពានទ្វីបអឺរ៉ុបសម្រាប់រដូវកាលក្រោយ។ Chelsea បានបញ្ចប់រដូវកាលនេះជាមួយនឹងជ័យជម្នះ 5 ប្រកួតជាប់គ្នាដោយយកឈ្នះទៅលើក្រុម Bournemouth នៅក្នុងដី ដែលជាការប្រកួតចុងក្រោយសម្រាប់ខ្សែការពារជើងចាស់ Thiago Silva ផងដែរនោះ។ អ្វីដែលគួរអោយចាប់អារម្មណ៍គឺ ខ្សែបម្រើសញ្ជាតិអេក្វាឌ័រជាអ្នកស៊ុតនាំមុខមុននៅនាទីទី 17 ដោយរកបានគ្រាប់បាល់ដំបូងរបស់ខ្លួនសម្រាប់ក្លឹបពីពាក់កណ្តាលតារាង មុនពេលដែល Raheem Sterling ជាអ្នកធានាជ័យជម្នះសម្រាប់ក្រុមលោក Pochettino។ ស្របពេលដែលរដូវកាល 2023-2024 បានឈានដល់ទីបញ្ចប់ជាផ្លូវការនោះ ជំហានបន្ទាប់របស់ ...
[ Continue reading ]ជាដៃគូប្រជែងពានរាប់ឆ្នាំមែន តែ Pep Guardiola សឹងស្រក់ទឹកភ្នែក ពេលនិយាយពាក់ព័ន្ធជាមួយ Klopp
លោក Pep Guardiola ទប់ទឹកភ្នែកស្ទើរមិនចង់បាន ខណៈពេលចូលរួមធ្វើការគោរពទៅដល់លោក Jurgen Klopp គ្រូបង្វឹករបស់ក្រុម Liverpool បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បានហៅ Pep ថាជាអ្នកគ្រប់គ្រងល្អបំផុតក្នុងពិភពលោក។ កាលពីថ្ងៃសុក្រដែលជាសន្និសីទកាសែតចុងក្រោយរបស់ Klopp ក្នុងនាមជាគ្រូបង្វឹករបស់ Liverpool គាត់បាននិយាយយ៉ាងច្បាស់ៗថា Pep គឺជាអ្នកចាត់ការល្អបំផុតក្នុងលោក ជាមួយនឹងសមិទ្ធផលយ៉ាងច្រើនសម្រាប់ Man City។ បន្ទាប់ពីក្រុមរបស់លោក Pep Guardiola បានលើកពាន Premier League 4 ឆ្នាំជាប់ៗគ្នាដោយការយកឈ្នះ West Ham Pep ក៏បានធ្វើការលើកសរសើរ ...
[ Continue reading ]គ្រូក្រុមជម្រើសជាតិបារាំង សម្រេចផ្តល់មូលហេតុដែលកោះហៅ N’Golo Kante សម្រាប់ព្រឹត្តិការណ៍ EURO
លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បានចេញមកបង្ហើបពីមូលហេតុដែលធ្វើអោយគាត់សម្រេចកោះហៅខ្សែបម្រើសួតដែក N’Golo Kante ចូលក្រុមជម្រើសជាតិដែលត្រូវធ្វើដំណើរទៅប្រទេសអាឡឺម៉ង់នៅខែក្រោយសម្រាប់ការប្រកួត EURO ឆ្នាំ 2024។ អ្នកគាំទ្រក្រុមជម្រើសជាតិបារាំងហាក់មានការភ្ញាក់ផ្អើលនៅពេលឈ្មោះរបស់កីឡាករវ័យ 33 ឆ្នាំនៅក្នុងបញ្ជីកីឡាកររបស់លោក Deschamps ស្របពេលដែល Kante ខានបានបង្ហាញខ្លួនសម្រាប់ក្រុមមាន់គកបារាំងចាប់តាំងពីខែមិថុនា ឆ្នាំ 2022 មកម្ល៉េះ។ Kante បានខកខានការប្រកួត World Cup 2022 នៅប្រទេសកាតាទាំងស្រុងដោយសារតែបញ្ហារបួស តែរូបគេធ្លាប់តំណាងបារាំងនៅលើឆាកអន្តរជាតិចំនួន 53 ដងរួចមកហើយរាប់ចាប់ពីការបង្ហាញខ្លួនដំបូងនៅឆ្នាំ 2016។ ជុំវិញការកោះហៅខ្សែបម្រើក្រុម Al-Ittihad លោក ...
[ Continue reading ]FIFA ឈានកាន់តែកៀកមួយកម្រិតទៀត ដើម្បីអនុញ្ញាតអោយការប្រកួតលីកអឺរ៉ុបធំៗពីរលេងនៅក្រៅប្រទេស
សហព័ន្ធបាល់ទាត់ពិភពលោក FIFA កំពុងធ្វើការពិចារណាទៅលើការបោះជំហានដ៏ធំមួយក្នុងការបើកផ្លូវអោយការប្រកួតលីកកំពូលអង់គ្លេស Premier League នឹងអេស្ប៉ាញ La Liga លេងនៅក្រៅប្រទេស។ ក្រោមការដឹកនាំរបស់លោក Richard Scudamore ជាប្រធាន នឹងលោក Richard Masters ជាប្រធានប្រតិបត្តិ Premier League អាចនឹងប្រើប្រាស់ពេលវេលាមួយចំនួនដើម្បីសិក្សាពីផលចំណេញនឹងផលលំបាកសម្រាប់ក្រុមនៅអង់គ្លេសក្នុងការទទួលយកការប្រកួតនៅក្រៅប្រទេស ដោយបានបើកចំហរនូវឱកាសដែលអាចធ្វើអោយមានការប្រែប្រួលយ៉ាងខ្លាំងក្នុងពិភពបាល់ទាត់។ ដោយឡែក ក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ La Liga អាចនឹងរៀបចំសម្រាប់ការប្រកួតក្រៅស្រុកនៅរដូវកាល 2025-2026 នេះ។ ការសម្រេចចិត្តមួយនេះ គឹសមស្របទៅតាមគម្រោងការចាស់របស់លីក ដែលត្រូវបានអាក់ខានកាលពីឆ្នាំ 2019 នៅពេលដែល Barcelona ...
[ Continue reading ]គ្រូ Inter Miami ថាខ្លួននឹងព្យាយាមនាំយកតារាល្បីៗអោយបានច្រើននៅរដូវក្តៅនេះ
គ្រូបង្វឹកក្រុម Inter Miami លោក Gerardo Martino បាននិយាយមិនលាក់លៀមថាក្លឹបនឹងព្យាយាមស្វែងរកកីឡាករល្អៗជាច្រើនសម្រាប់ទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ ស្របពេលត្រូវបានផ្សារភ្ជាប់ជាមួយនឹងអ្នកចាំទីល្បីរបស់ក្រុមខ្លាំងមួយនៅអឺរ៉ុប។ បន្ទាប់ពីការស្មើ 0-0 របស់ពួកគេទល់នឹងក្រុម Orlando City កាលពីពេលថ្មីៗនេះ គ្រូរបស់ Inter Miami បានផ្តល់សេចក្តីថ្លែងការណ៍មួយចំនួននៅក្នុងសន្និសិទសារពត៌មានក្រោយការប្រកួតរបស់គាត់ ប៉ុន្តែអ្វីដែលពិសេសបំផុតនោះគឺ គម្រោងផ្ទេររដូវក្តៅរបស់ពួកគេ។ ពួកគេត្រូវបានផ្សារភ្ជាប់នូវពាក្យចចាមអារ៉ាមជាមួយខ្សែប្រយុទ្ធនឹងអ្នកចាំទីជាច្រើន ដោយកីឡាករ Keylor Navas របស់ Paris Saint-Germain គឺជាបេក្ខភាពដ៏ធំមួយ។ អ្នកចាំទីវ័យ 37 ឆ្នាំនឹងក្លាយជាកីឡាករគ្មានក្លឹបលេងនៅរដូវក្តៅនេះ បន្ទាប់ពីកុងត្រារបស់គេជាមួយ PSG នឹងផុតកំណត់នាពេលឆាប់ៗនេះ ...
[ Continue reading ]ក្នុងចំណោមកីឡាករ Real Madrid ទាំងអស់ តើកីឡាករណាដែលទំនងជាអ្នកបន្ទាប់ក្នុងការលើកពាន Ballon d’Or?
ខ្សែការពារកណ្តាលរបស់ក្រុម Real Madrid កីឡាករ Eder Militao បានធ្វើការចែករំលែកនូវគំនិតផ្ទាល់ខ្លួនអំពីកីឡាករដែលទំនងនឹងឈ្នះពាន Ballon d’Or នៅឆ្នាំនេះសម្រាប់ Real Madrid។ ក្រោយរងរបួសដាច់សរសៃពួរអស់រយះពេលជាយូរសម្រាប់រដូវកាលនេះ កីឡាករសញ្ជាតិប្រេស៊ីលបានបញ្ចេញមតិ ហើយបានលើកនូវកីឡាករដែលសាកសមជាបេក្ខភាពក្នុងការប្រជែងដណ្តើមពាន Ballon d’Or ក្រោយបានជួបភាពជោគជ័យយ៉ាងខ្លាំងនៅរដូវកាល 2023-2024 ជាពិសេសការឈ្នះពាន La Liga ស្របពេលមានលទ្ធភាពឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រពាន UEFA Champions League ផងដែរ។ នៅពេលត្រូវបានដាក់អោយជ្រើសរើសរវាងកីឡាករ Jude Bellingham នឹង Vinicius Junior សម្រាប់ពានដ៏មានកិត្តិយសមួយនេះ ...
[ Continue reading ]Pep Guardiola ថាភាពជោគជ័យរបស់ Man City គឺមិនមែនដោយសារតែលុយទាំងស្រុងនោះឡើយ
លោក Pep Guardiola បានទទូចថាភាពជោគជ័យរបស់មេឃខៀវ Manchester City គឺមិនគួរឱ្យធុញទ្រាន់ ឬដោយសារតែភាពរឹងមាំផ្នែកហិរញ្ញវត្ថុនោះឡើយ ហើយបានឆ្លៀតធ្វើការឌឺដងដោយប្រើប្រាស់ក្រុមធំៗមួយចំនួននៅ Premier League ថែមទៀតផង។ ចំពេលដែលពួកគេកំពុងស្ថិតក្នុងដំណើរក្លាយជាជើងឯកលីគកំពូលអង់គ្លេសជាលើកទីបួនជាប់ៗគ្នាជាប្រវត្តិសាស្ត្រ លោក Guardiola បានសង្កត់ធ្ងន់ថាសមិទ្ធផលរបស់ Man City ប៉ុន្មានឆ្នាំចុងក្រោយនេះគឺជារឿងដែលធម្មតាប៉ុណ្ណោះ។ គាត់បានច្រានចោលការលើកឡើងដែលថាក្រុម Man City បានកែប្រែប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេសដោយសារតែការជះលុយទ្រង់ទ្រាយធំ ហើយក៏បានលើកឡើងអំពីក្រុមដែលបានចាយលុយធំៗដូចជា Manchester United, Chelsea នឹង Arsenal គួរតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែងពានជាមួយពួកគេ។ អតីតគ្រូបង្វឹកក្រុម Barcelona នឹង Bayern ...
[ Continue reading ]Bayern ជឿជាក់ថាពួកគេអាចនឹងលួងលោមអោយ Bruno Fernandes ចាកចេញពី Man Utd ឆាប់ៗនេះ
ក្លឹប Bayern Munich ជឿជាក់ថាពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការលួងលោមអោយកីឡាករ Bruno Fernandes ចាកចេញពី Manchester United ដើម្បីមកលេងជាមួយ Harry Kane នៅប្រទេសអាឡឺម៉ង់។ យោងតាមសារព័ត៌មាន The Independent ក្លឹបយក្សអាឡឺម៉ង់បានដាក់ចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករសញ្ជាតិព័រទុយហ្កាល់ បន្ទាប់ពីស្ថានភាពមិនសូវល្អនៅកីឡដ្ឋាន Old Trafford ជាពិសេសការធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ហើយមិនអាចនាំយកពានធំៗបាននៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយនឹងបំណងប្រាថ្នាចង់ឈ្នះពានរង្វាន់ធំៗនៅក្នុងអាជីពរបស់គាត់ Fernandes ដែលបច្ចុប្បន្នមានវ័យ 29 ឆ្នាំត្រូវបានគេនិយាយថាកំពុងគិតអំពីអនាគតរបស់គាត់នៅ Man United ហើយ Bayern ជឿថាពួកគេអាចបញ្ចុះបញ្ចូលគាត់ឱ្យទទួលយកការប្រកួតប្រជែងថ្មីបាន។ របាយការណ៍ដដែលក៏បានបន្ថែមថា ថ្នាក់លើរបស់ ...
[ Continue reading ]