សហព័ន្ធបាល់ទាត់ពិភពលោក FIFA កំពុងធ្វើការពិចារណាទៅលើការបោះជំហានដ៏ធំមួយក្នុងការបើកផ្លូវអោយការប្រកួតលីកកំពូលអង់គ្លេស Premier League នឹងអេស្ប៉ាញ La Liga លេងនៅក្រៅប្រទេស។

ក្រោមការដឹកនាំរបស់លោក Richard Scudamore ជាប្រធាន នឹងលោក Richard Masters ជាប្រធានប្រតិបត្តិ Premier League អាចនឹងប្រើប្រាស់ពេលវេលាមួយចំនួនដើម្បីសិក្សាពីផលចំណេញនឹងផលលំបាកសម្រាប់ក្រុមនៅអង់គ្លេសក្នុងការទទួលយកការប្រកួតនៅក្រៅប្រទេស ដោយបានបើកចំហរនូវឱកាសដែលអាចធ្វើអោយមានការប្រែប្រួលយ៉ាងខ្លាំងក្នុងពិភពបាល់ទាត់។ ដោយឡែក ក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ La Liga អាចនឹងរៀបចំសម្រាប់ការប្រកួតក្រៅស្រុកនៅរដូវកាល 2025-2026 នេះ។ ការសម្រេចចិត្តមួយនេះ គឹសមស្របទៅតាមគម្រោងការចាស់របស់លីក ដែលត្រូវបានអាក់ខានកាលពីឆ្នាំ 2019 នៅពេលដែល Barcelona នឹង Girona បានស្នើរអោយមានការប្រកួត La Liga នៅទីក្រុង Miami នៃសហេដ្ឋអាមេរិក។

នៅក្នុងប្រវត្តិសាស្ត្រ FIFA ធ្លាប់បានច្រានចោលរួចមកហើយនូវសំណើរមួយនេះ ដោយសារតែការព្រួយបារម្ភទៅលើហិរញ្ញវត្ថុនៃក្រុមក្នុងស្រុកនីមួយៗ តែបើតាមប្រភពមកពី BBC Sport បានទម្លាយថា ពេលនេះ FIFA ត្រៀមធ្វើការចាត់ចែងតាំងក្រុមជំនាញពិសេសមួយដើម្បីសិក្សាស្វែងយល់អំពីការនាំយកការប្រកួតក្នុងស្រុករបស់អង់គ្លេស នឹងអេស្ប៉ាញទៅកាន់ទឹកដីផ្សេងៗនៃពិភពលោក បន្ទាប់ពីការចរចារវាង FIFA នឹងក្រុមហ៊ុនផ្សព្វផ្សាយការប្រកួត Relevant Sport នៅប្រទេសអាមេរិក។ ក្រុមទាំងនោះនឹងត្រូវសិក្សាបន្ថែមអំពីកាលវិភាគនៃការប្រកួត ការរក្សាអព្យាក្រិតក្នុងការប្រកួតកីឡា ក៏ដូចជាវាយតម្លៃពីឥទ្ធិពលដែលអាចមានទៅលើការអភិវឌ្ឍបាល់ទាត់នៅក្នុងប្រទេសដែលទទួលធ្វើជាម្ចាស់ផ្ទះ៕