Jadon Sancho អាចនឹងក្លាយជាជម្រើសដំបូងរបស់ Man Utd ឡើងវិញ លុះត្រាតែខ្លួនបំពេញបានចំណុចធំៗពីរនេះ

Jadon Sancho ត្រូវបានគេរាយការណ៍ថាមានលក្ខខណ្ឌពីរធំៗដើម្បីចាប់ផ្តើមជីវិតរបស់គេម្តងទៀតនៅក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីខ្ចីជើងរបស់រូបគេមកកាន់ Borussia Dortmund។ ការកាន់តំណែងរបស់ Erik ten Hag នៅ Man United មានភាពច្របូកច្របល់មួយ ដោយ Sancho បានធ្លាក់ក្នុងបញ្ជីស្បែកខ្មៅរបស់គាត់ បន្ទាប់ពីមានការចោទប្រកាន់ថាសមត្ថភាពរបស់ Sancho មានការធ្លាក់ចុះជាខ្លាំងក្នុងការហ្វឹកហាត់។ Sancho បានរិះគន់ Ten Hag នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយត្រូវបានដកចេញពីក្លឹបរហូតដល់គាត់ចេញការសុំទោស ប៉ុន្តែស្ថានភាពមិនបានក្លាយជាល្អប្រសើរឡើងវិញនោះឡើយ។ ទំនាក់ទំនងរវាង Sancho និង Ten Hag ...

[ Continue reading ]

Jude Bellingham ជំរុញអោយកីឡាករវ័យក្មេងអង់គ្លេសចេញពីស្រុកកំណើតអោយបានច្រើន

កំពូលខ្សែបម្រើវ័យក្មេង Jude Bellingham បានផ្តល់ដំបូន្មានដល់កីឡាករវ័យក្មេងរបស់អង់គ្លេសឱ្យមើលរំលងលីកកំពូល Premier League និងចាប់ផ្តើមអាជីពបាល់ទាត់របស់ពួកគេនៅបរទេសវិញទើបមានការប្រសើរ។ កីឡាករជម្រើសជាតិអង់គ្លេសបានចាកចេញពី Birmingham City ទៅចូលរួមជាមួយ Borussia Dortmund នៅវ័យត្រឹម 17 ឆ្នាំប៉ុណ្ណោះកាលពីឆ្នាំ 2020។ គាត់បានចំណាយពេលបីរដូវកាលនៅប្រទេសអាឡឺម៉ង់ មុនពេលទៅ Real Madrid កាលពីរដូវក្តៅមុនក្នុងតម្លៃ 103 លានអឺរ៉ូ ហើយចាប់តាំងពីពេលនោះមក Bellingham បានភ្លក់រសជាតិជោគជ័យយ៉ាងខ្លាំងក្នុងរដូវកាលដំបូងរបស់គាត់នៅក្នុងប្រទេសអេស្ប៉ាញ ដោយស៊ុតបញ្ចូលទីបាន 20 គ្រាប់ក្នុងការបង្ហាញខ្លួន 34 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់រហូតមកដល់ពេលនេះ។ នៅក្នុងកិច្ចសម្ភាសន៍មួយ Jude ...

[ Continue reading ]

Pep Guardiola ថាខ្លួនមិនខ្លាច Real Madrid នោះទេ តែព្រមានក្លឹបថាត្រូវតាមមើលកីឡាករមួយនេះមែនទែន

គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានអះអាងថាក្លឹបរបស់គាត់មិនមានការភ័យខ្លាចចំពោះ Real Madrid នោះឡើយ ប៉ុន្តែទទួលស្គាល់ថាកីឡាករមួយរូបនេះអាចនឹងធ្វើអោយក្រុមរបស់លោកមានការឈឺក្បាល។ Guardiola ធ្លាប់បានប្រឈមមុខជាមួយ Real Madrid ចំនួន 22 ដងរួចមកហើយក្នុងអាជីពជាគ្រូបង្វឹករបស់គាត់សម្រាប់ក្លឹប Barcelona, ​​Bayern Munich និង Manchester City ដោយគាត់នឹងព្យាយាមទម្លាក់ពួកគេចេញពីក្របខ័ណ្ឌ Champions League ជាលើកទី 4 នៅពេលដែលក្រុមរបស់គាត់ទទួលក្រុមរបស់លោក Carlo Ancelotti ក្នុងការប្រកួតជើងទីពីរវគ្គ 8 ...

[ Continue reading ]

Thomas Tuchel និយាយចំៗថា Arsenal មានចំណុចគ្រោះថ្នាក់ធំៗពីរនេះដែលក្រុមត្រូវប្រុងប្រយ័ត្ន

Thomas Tuchel បានចុចឈ្មោះកីឡាករក្រុមកាំភ្លើងធំ Arsenal ពីរនាក់ដែលអាចផ្តល់ជាគ្រោះថ្នាក់សម្រាប់ Bayern Munich ក្នុងជើងទីពីរនៃការប្រកួត Champions League វគ្គ 8 ក្រុមចុងក្រោយរបស់ពួកគេ។ បន្ទាប់ពីបញ្ចប់ការប្រកួតជើងទីមួយនៅកីឡដ្ឋាន Emirates Stadium កាលពីសប្តាហ៍មុនក្នុងលទ្ធផល 2-2 ពេលនេះក្រុមរបស់លោក Mikel Arteta នឹងត្រូវហោះហើរមកកាន់ប្រទេសអាឡឺម៉ង់ ដើម្បីសួរសុខទុក្ខក្រុមម្ចាស់ផ្ទះនៅកីឡដ្ឋាន Allianz Arena នៃទីក្រុង Munich ដើម្បីស្វែងរកក្រុមខ្លាំងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់លំដាប់កំពូលរបស់អឺរ៉ុប។ និយាយមុនការប្រកួត លោក Thomas Tuchel បានអះអាងថា កីឡាករកំពូលវ័យក្មេងទាំងពីររបស់ ...

[ Continue reading ]

Kingsley Coman ដាក់គោលដៅច្បាស់ៗចង់ចាកចេញពី Bayern Munich ទៅកាន់លីកមួយនេះវិញ

Kingsley Coman ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពី Bayern Munich ដើម្បីមកលេងនៅ Premier League ខណះដែលជួបប្រទះរដូវកាលដ៏គួរអោយខកចិត្តសម្រាប់ឆ្នាំនេះ។ ចាប់តាំងពីចូលរួមជាមួយ Bayern មក Coman គឺជាផ្នែកមួយដ៏សំខាន់នៃភាពជោគជ័យរបស់ក្លឹប ដោយបានរួមចំណែកដល់ការឈ្នះពានជាច្រើនរបស់ពួកគេរួមទាំងពានរង្វាន់ Champions League ក្នុងឆ្នាំ 2020 ផងដែរ។ ទោះបីជាមានកុងត្រាជាមួយ Bayern រហូតដល់ឆ្នាំ 2027 ក៏ដោយ អនាគតរបស់គាត់ជាមួយ Bauern មានលក្ខណះមិនប្រាកដប្រជា ខណៈដែលគាត់គិតអំពីលទ្ធភាពនៃការចាកចេញ និងត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តអាជីពរបស់គាត់នៅក្នុងលីកថ្មី ដែលអាចជាប្រទេសអង់គ្លេស ឬអេស្ប៉ាញ បន្ទាប់ពីធ្លាប់មានបទពិសោធន៍៍ជោគជាំរួចទៅហើយជាមួយលីកកំពូលអាឡឺម៉ង់ បារាំង ...

[ Continue reading ]

កូនៗរបស់​ Harry Kane ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបឧបទ្ទវហេតុរថយន្ត

កូនៗបីនាក់របស់ Harry Kane បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម ខណៈដែលខ្សែប្រយុទ្ធរបស់ Bayern កំពុងបំពេញភារកិច្ចអោយក្រុមនៅទីក្រុងឡុងដ៍។ យោងតាមសារព័ត៌មាន Bild ខណៈពេលដែល Kane កំពុងធ្វើដំណើរទៅទីក្រុងឡុងដ៍ដើម្បីលេងទល់នឹង Arsenal ក្នុងក្របខ័ណ្ឌ Champions League កូនរបស់គាត់បីនាក់បានជួបគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Munich ប្រទេសអាឡឺម៉ង់។ កូនរបស់គេរួមមាន Louis, Vivienne និង Ivy កំពុងធ្វើដំណើរក្នុងឡានពណ៌ខ្មៅជាមួយមេដោះ ហើយបានជួបគ្រោះថ្នាក់ជាមួយរថយន្ត Renault ។ ជនរងគ្រោះទាំងអស់បាន​រង​របួស​ស្រាល​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​។ ​រថយន្ត Renault មួយនេះបុក​ជាមួយ​រថយន្ត​ដែល​គ្រួសារ Kane ...

[ Continue reading ]

រឿងមិនចេះចប់មែនសម្រាប់ Everton! ការឡើងកាន់កាប់ក្លឹបកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារម្ចាស់ថ្មីគ្មានលុយគ្រប់

Everton ប្រហែលជាត្រូវរង់ចាំរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះដើម្បីបញ្ជាក់ច្បាស់អំពីការឡើងកាន់កាប់របស់ម្ចាស់ក្លឹបថ្មី ខណៈដែលក្រុមហ៊ុន 777 Partners កំពុងជួបការលំបាកដើម្បីប្រមូលមូលនិធិ។ យោងតាមសារព័ត៌មាន Daily Telegraph បានឱ្យដឹងថា Everton ប្រហែលជាត្រូវរង់ចាំរហូតដល់ចុងបញ្ចប់នៃរដូវកាលដើម្បីបញ្ជាក់ជាផ្លូវការពីការកាន់កាប់របស់ពួកគេដោយម្ចាស់ថ្មី ដោយសារតែក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋ Miami សហរដ្ឋអាមេរិកកំពុងរៃអង្គាសប្រាក់រាប់លានផោនដើម្បីផ្តល់មូលនិធិទិញ។ ក្រុមហ៊ុន 777 Partners ចង់បញ្ចប់ការទិញដែលមានតម្លៃ 500 លានផោននៅចុងសប្តាហ៍នេះ ប៉ុន្តែពួកគេជំពាក់ Everton រហូតដល់ទៅ 160 លានអឺរ៉ូបន្ថែម ជាហេតុធ្វើអោយក្រុមហ៊ុនមួយនេះស្នើសុំពន្យាពេលដើម្បីធ្វើការសងបង្គ្រប់។ ក្របខ័ណ្ឌ Premier League បានដាក់លក្ខខណ្ឌតឹងរ៉ឹងលើការកាន់កាប់មួយនេះ ហើយបានកំណត់លក្ខខណ្ឌមួយចំនួនសម្រាប់កិច្ចព្រមព្រៀងដែលកៀងក្នុងការបញ្ចប់។ 777 Partners ...

[ Continue reading ]

គ្មានចេះលាក់លៀមអីទេ! លោក Paul Scholes ព្រលះ Mainoo នឹង Garnacho ចំៗដោយសាររឿងមួយនេះ

វីរកីឡាកររបស់ក្រុម Manchester United លោក Paul Scholes បានធ្វើការរិះគន់យ៉ាងច្បាស់ៗទៅលើកីឡាករវ័យក្មេង Alejandro Garnacho និង Kobbie Mainoo ចំពោះការពាក់អាវភ្លៀងរបស់ពួកគេអំឡុងពេលហ្វឹកហាត់ដែលមានភ្លៀងធ្លាក់។ តារាវ័យក្មេងរបស់បិសាចក្រហមទាំងពីរត្រូវបានគេថតជាប់ថាបានពាក់អាវភ្លៀងអំឡុងពេលហ្វឹកហាត់ទាំងសើម និងខ្យល់ខ្លាំងនៅឯមជ្ឈមណ្ឌលហ្វឹកហាត់ Trafford របស់ពួកគេ ដែលធ្វើឲ្យអតីតខ្សែបម្រើរូបនេះមិនសប្បាយចិត្តទាល់តែសោះ។ Scholes បានសារភាពថាគាត់មិនមានបញ្ហាអ្វីនោះឡើយជាមួយកីឡាករដែលពាក់មួក និងស្រោមដៃក្នុងការហ្វឹកហាត់ពេលភ្លៀង ប៉ុន្តែនិយាយថាការពាក់អាវភ្លៀងនឹងរារាំងពួកគេមិនឱ្យលេងបានតាមស្តង់ដារដែលត្រូវការ។ នៅក្នុងបណ្តាញសង្គម Instagram អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានបង្ហោះរូបរបស់ Kobbie Mainoo នឹង Garnacho ពេលកំពុងហ្វឹកហាត់ ដោយបានសរសេរភ្ជាប់ថា “វាមិនអ្វីឡើយសម្រាប់ការពាក់មួកនឹងស្រោមដៃ ប៉ុន្តែវាមិនអាចទៅរួចនោះឡើយក្នុងការហ្វឹកហាត់ត្រឹមត្រូវដោយការពាក់អាវភ្លៀងគ្របខ្លួន។ ស្តង់ដានៃកីឡាករគ្រប់រូបគឺចាប់ផ្តើមពីទីលានហ្វឹកហាត់”។ ...

[ Continue reading ]

PSG នៅតែមិនទាន់ចោលក្តីសង្ឃឹមតាមយកកីឡាករ Barcelona នេះឡើយ ទោះតម្លៃផ្តាច់កុងត្រាកប់ពពកក៏ដោយ

Paris Saint-Germain មិនទាន់បានបោះបង់ក្តីសង្ឃឹមក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Gavi ពីអ្នកមានបុណ្យ Barcelona ឡើយ បើទោះបីជាក្លឹបយក្សកាតាឡាន់គ្មានបំណងចង់លក់គ្រាប់ពេជ្ររបស់គេទាល់តែសោះក៏ដោយ។ PSG បានសម្លឹងឃើញតាំងពីរដូវកាលមុនថា Gavi ជាកីឡាករនៅលើកំពូលបញ្ជីរបស់ក្លឹប ខណះដែល PSG ចង់នាំយកកីឡាករវ័យក្មេងដើម្បីមកកែប្រែទម្រង់លេងនៅតំបន់បម្រើ ហើយគិតមកទល់ពេលនេះ ក្រុមរបស់លោក Luis Enrique នៅតែមិនទាន់អស់សង្ឃឹមនៅឡើយទេ។ ការចុះហត្ថលេខាលើកីឡាករវ័យ 19 ឆ្នាំនឹងមិនងាយស្រួលទេសម្រាប់ម្ចាស់ជើងឯកបារាំង ដោយ Barcelona មិនមានចំណាប់អារម្មណ៍ក្នុងការលក់កីឡាករដែលចេញពីសាលា La Masia ដ៏មានតម្លៃរបស់ពួកគេទេ ដោយបានចុះកិច្ចសន្យាជាមួយ Gavi ដែលមានសុពលភាពរហូតដល់ឆ្នាំ 2026 ហើយភ្ជាប់ជាមួយតម្លៃផ្តាច់កុងត្រារហូតដល់ទៅ ...

[ Continue reading ]

កីឡដ្ឋានទំនើបធ្វើអីក៏សម! Real Madrid ស្នើអោយការប្រកួតទល់នឹង Man City លេងក្នុងលក្ខខណ្ឌមួយនេះ

ក្រុមអធិរាជស Real Madrid ចង់អោយការប្រកួតពាន UEFA Champions League ទល់នឹងក្រុមខ្លាំង Manchester City មានលក្ខខណ្ឌដ៏ប្លែកមួយដែលបញ្ជាក់ពីបច្ចេកវិទ្យាទំនើបថ្មីរបស់កីឡដ្ឋាន។ យោងតាមសារព័ត៌មាន ESPN បានឱ្យដឹងថា Real Madrid បានស្នើសុំការអនុញ្ញាតពី UEFA ដើម្បីធ្វើការប្រកួតជើងទី 1 នៃក្របខ័ណ្ឌ Champions League វគ្គ 8 ក្រុមចុងក្រោយររបស់ពួកគេ ដោយការបិទដំបូលកីឡដ្ឋាន Santiago Bernabeu ។ ការធ្វើបែបនេះគឺក្លឹបចង់បង្ហាញពីបច្ចេកវិទ្យាទំនើបនៃកីឡដ្ឋានដែលទើបនឹងជួសជុលថ្មីរបស់ពួកគេ ជាពិសេសដំបូលដែលអាចបិទបើកបាន ហើយពួកគេជឿថាការបិទដំបូលកីឡដ្ឋាននឹងអនុញ្ញាតឱ្យមានបរិយាកាសកាន់តែប្រសើរឡើងនៅក្នុងការប្រកួតដ៏សំខាន់ជាមួយនឹងក្រុមម្ចាស់ជើងឯករដូវកាលមុន។ ប្រភពដដែលបានទម្លាយថា ...

[ Continue reading ]