Jadon Sancho អាចនឹងក្លាយជាជម្រើសដំបូងរបស់ Man Utd ឡើងវិញ លុះត្រាតែខ្លួនបំពេញបានចំណុចធំៗពីរនេះ

Jadon Sancho ត្រូវបានគេរាយការណ៍ថាមានលក្ខខណ្ឌពីរធំៗដើម្បីចាប់ផ្តើមជីវិតរបស់គេម្តងទៀតនៅក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីខ្ចីជើងរបស់រូបគេមកកាន់ Borussia Dortmund។

ការកាន់តំណែងរបស់ Erik ten Hag នៅ Man United មានភាពច្របូកច្របល់មួយ ដោយ Sancho បានធ្លាក់ក្នុងបញ្ជីស្បែកខ្មៅរបស់គាត់ បន្ទាប់ពីមានការចោទប្រកាន់ថាសមត្ថភាពរបស់ Sancho មានការធ្លាក់ចុះជាខ្លាំងក្នុងការហ្វឹកហាត់។ Sancho បានរិះគន់ Ten Hag នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយត្រូវបានដកចេញពីក្លឹបរហូតដល់គាត់ចេញការសុំទោស ប៉ុន្តែស្ថានភាពមិនបានក្លាយជាល្អប្រសើរឡើងវិញនោះឡើយ។ ទំនាក់ទំនងរវាង Sancho និង Ten Hag បានឈានមកដល់ចំណុចដែលមិនអាចប៉ះប៉ូវផ្សះផ្សាបាននោះឡើយ នេះបើយោងទៅតាមប្រភពជិតដិតមួយក្នុងក្លឹប ហើយនេះមានន័យថាការចាកចេញរបស់លោក Ten Hag គឺជាជម្រើសតែមួយគត់បើសិនជាចង់ឃើញត្រឡប់មកកាន់ជម្រើសដំបូងរបស់ក្លឹបវិញ។

យោងតាមសារព័ត៌មាន ​​iNews បានអោយដឹងថាខ្សែប្រយុទ្ធអង់គ្លេសនឹងពិចារណាការចាប់ផ្តើមថ្មីនៅ Man United ប្រសិនបើអ្នកចាត់ការសញ្ជាតិហូឡង់ចាកចេញនៅរដូវក្តៅ។ ទោះបីជាក្លឹបបានរៀបចំផែនការសម្រាប់រដូវកាល 2024-2025 ជាមួយនឹង Ten Hag ជាអ្នកកាន់តំណែងក៏ពិតមែន អ្វីៗអាចនឹងផ្លាស់ប្តូរប្រសិនបើក្រុមបរាជ័យក្នុងការទទួលបានកៅអី Champions League រដូវកាលក្រោយឬឈ្នះពានរង្វាន់ FA Cup។ Jason Wilcox ដែលនឹងត្រូវបានតែងតាំងជានាយកបច្ចេកទេសនៅ Manchester United ត្រូវបានគេនិយាយថាមានទំនោរក្នុងការផ្តល់ឱកាសឱ្យ Sancho ម្តងទៀត។ ការមកដល់របស់គាត់គឺជាលក្ខខណ្ឌទីពីរដែល Sancho បានដាក់ចេញសម្រាប់ការវិលត្រឡប់ទៅកាន់ Old Trafford ។ ដោយសំអាងទៅលើបទពិសោធន៍ធ្លាប់ធ្វើការជាមួយ Sancho ក្នុងអំឡុងពេលរបស់គាត់នៅជាកីឡាករថ្នាលរបស់ Manchester City លោក Wilcox យល់ច្បាស់ពីកីឡាករ ហើយបើកចំហដើម្បីជួយសម្រួលដល់ការវិលត្រឡប់របស់គាត់ទៅកាន់កីឡដ្ឋាន Old Trafford៕