រឿងមិនចេះចប់មែនសម្រាប់ Everton! ការឡើងកាន់កាប់ក្លឹបកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារម្ចាស់ថ្មីគ្មានលុយគ្រប់

Everton ប្រហែលជាត្រូវរង់ចាំរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះដើម្បីបញ្ជាក់ច្បាស់អំពីការឡើងកាន់កាប់របស់ម្ចាស់ក្លឹបថ្មី ខណៈដែលក្រុមហ៊ុន 777 Partners កំពុងជួបការលំបាកដើម្បីប្រមូលមូលនិធិ។

យោងតាមសារព័ត៌មាន Daily Telegraph បានឱ្យដឹងថា Everton ប្រហែលជាត្រូវរង់ចាំរហូតដល់ចុងបញ្ចប់នៃរដូវកាលដើម្បីបញ្ជាក់ជាផ្លូវការពីការកាន់កាប់របស់ពួកគេដោយម្ចាស់ថ្មី ដោយសារតែក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋ Miami សហរដ្ឋអាមេរិកកំពុងរៃអង្គាសប្រាក់រាប់លានផោនដើម្បីផ្តល់មូលនិធិទិញ។ ក្រុមហ៊ុន 777 Partners ចង់បញ្ចប់ការទិញដែលមានតម្លៃ 500 លានផោននៅចុងសប្តាហ៍នេះ ប៉ុន្តែពួកគេជំពាក់ Everton រហូតដល់ទៅ 160 លានអឺរ៉ូបន្ថែម ជាហេតុធ្វើអោយក្រុមហ៊ុនមួយនេះស្នើសុំពន្យាពេលដើម្បីធ្វើការសងបង្គ្រប់។

ក្របខ័ណ្ឌ Premier League បានដាក់លក្ខខណ្ឌតឹងរ៉ឹងលើការកាន់កាប់មួយនេះ ហើយបានកំណត់លក្ខខណ្ឌមួយចំនួនសម្រាប់កិច្ចព្រមព្រៀងដែលកៀងក្នុងការបញ្ចប់។ 777 Partners ត្រូវតែផ្តល់ជូន 60 លានផោន សម្រាប់ Everton ដើម្បីប្រើប្រាស់ភ្លាមៗ ក៏ដូចជាការបង្ហាញថាពួកគេមានមូលនិធិគ្រប់គ្រាន់ដើម្បីបញ្ចប់ការសាងសង់កីឡដ្ឋានថ្មីមួយ។ ពួកគេក៏ត្រូវតែសងប្រាក់កម្ចីដែលបានរៀបរាប់ខាងលើផងដែរ ទោះបីជា ភាគីក្រុមហ៊ុនចង់ចរចាផែនការទូទាត់ដែលអំណោយផលជាងនេះក៏ដោយ៕