គ្រូបង្វឹកក្រុមធំៗមួយចំនួននៅលីកកំពូលអង់គ្លេស English Premier League កំពុងបញ្ចុះបញ្ចូលឱ្យមានការផ្លាស់ប្តូរច្បាប់ ដោយបង្កើតនូវទីផ្សារដោះដូរសម្រាប់គ្រូបង្វឹកដើម្បីការពារពួកគេពីការបណ្តេញចេញក្នុងពាក់កណ្តាលរដូវកាល។ កាសែត The Sun រាយការណ៍ថាគ្រូបង្វឹកដែលមានបទពិសោធន៍មួយចំនួនកំពុងជំរុញឱ្យសមាគមអ្នកគ្រប់គ្រងសម្ព័ន្ធបាល់ទាត់អង់គ្លេសដើម្បីបញ្ចុះបញ្ចូលឱ្យមានការផ្លាស់ប្តូរច្បាប់ដែលពួកគេជឿថាគួរតែផ្តល់ជាផលប្រយោជន៍សម្រាប់គ្រូបង្វឹក នឹងជំនួយការ។ ការផ្លាស់ប្តូរមួយនឹងដាក់កម្រិតលើការផ្លាស់ប្តូរអ្នកគ្រប់គ្រងទៅកាន់កំឡុងពេលជាក់លាក់ក្នុងរដូវកាលនីមួយៗ។ ខណៈពេលដែលគំនិតនេះមានអំណះអំណាងសមស្រប វានឹងក្លាយជាការភ្ញាក់ផ្អើលដ៏ធំមួយ ប្រសិនបើក្លឹបនៅក្នុង Premier League ឬ EFL បានបោះឆ្នោតគាំទ្រសម្រាប់ការណែនាំនៃច្បាប់នេះ។ ខណះដែលទីផ្សារផ្ទេរកីឡាករដែលត្រូវបានបង្កើតឡើង និងគ្រប់គ្រងយ៉ាងល្អនៅកម្រិតអន្តរជាតិ វាហាក់ដូចជាមិនទំនងខ្លាំងដែលក្លឹបនឹងបោះបង់ចោលសិទ្ធិក្នុងការផ្លាស់ប្តូរអ្នកគ្រប់គ្រងរបស់ពួកគេនៅពេលដែលពួកគេជ្រើសរើសនោះឡើយ៕
[ Continue reading ]Category: ពត៌មានកីឡា
Ronaldo បញ្ចេញកាយវិការចម្លែកមួយបែបទៀត ពេលអ្នកគាំទ្រស្រែកឈ្មោះរបស់ Messi
Cristiano Ronaldo បានឆ្លើយតបនឹងការស្រែកឈ្មោះ Lionel Messi ជាមួយនឹងកាយវិការអាសអាភាសមួយកម្រិតទៀតទៅកាន់អ្នកគាំទ្រ Al-Shabab។ Ronaldo បានស៊ុតបញ្ចូលទីគ្រាប់បាល់នាំមុខសម្រាប់ Al-Nassr តាមរយៈបាល់ប៉េណាល់ទី ដោយដំបូងតារាសញ្ជាតិព័រទុយហ្គាល់រូបនេះបានអបអរគ្រាប់បាល់តាមស្ទីលធម្មតារបស់គាត់ មុនពេលដែលអ្នកគាំទ្រម្ចាស់ផ្ទះស្រែកឈ្មោះ Lionel Messi មិនឈប់ឈរ។ ជាលទ្ធផល Cristiano បានយកដៃដាក់ក្បែរត្រចៀក ដើម្បីជាការឌឺដងទៅកាន់អ្នកគាំទ្ររបស់ Al-Shabab មុនបញ្ចេញកាយវិការមិនសមរម្យ។ គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយឡើយដែល Cristiano Ronaldo បានលឺនូវការឌឺដងពីអ្នកគាំទ្រដោយការស្រែកឈ្មោះ Messi នៅកំឡុងការប្រកួត ជាក់ស្តែងកាលប៉ះគ្នាជាមួយ Al-Hilal កន្លងទៅ រឿងដូចគ្នាបានកើតឡើង ដោយ ...
[ Continue reading ]Real Madrid ចង់បានខ្សែការពារវ័យក្មេងមួយនេះមកជំនួសតំណែងរបស់ Dani Carvajal
Real Madrid បានកំណត់គោលដៅកាលពីពេលថ្មីៗនេះទៅលើខ្សែការពារវ័យក្មេង Juanlu របស់ក្លឹប Sevilla ដែលអាចជាអ្នកស្នងតំណែងរបស់កីឡាករវ័យចំណាស់ Dani Carvajal។ Real Madrid នឹងត្រូវស្វែងរកអ្នកស្នងតំណែងរបស់ Carvajal ដែលមានអាយុ 33 ឆ្នាំនៅឆ្នាំក្រោយ ហើយមិនអាចលេងជារៀងរហូតបានទេ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានមកលេងជាមួយម្ចាស់ពាន UEFA Champions League 14 សម័យមួយនេះចាប់តាំងពីឆ្នាំ 2013 ក្រោយផ្លាស់មកពី Bayer Leverkusen ហើយបានក្លាយជាកីឡាករដ៏សំខាន់មួយដែលក្លឹបពិបាកក្នុងការជំនួស។ ទោះជាយ៉ាងណាក៏ដោយយោងទៅតាមសារព័ត៌មានអេស្ប៉ាញបានទម្លាយអោយដឹងថា Juanlu កំពុងលេចចេញជាគូប្រជែងដ៏រឹងមាំដើម្បីបំពេញចន្លោះប្រហោងនៅពេលដែល Carvajal ចាកចេញ។ ស្របពេលដែលកិច្ចសន្យារបស់ ...
[ Continue reading ]កំពុងតែល្អផង ពេលនេះខ្សែប្រយុទ្ធជួរមុខរបស់ Man Utd នឹងត្រូវអវត្តមានរហូតដល់ទៅ 3 សប្តាហ៍
ក្រុមបិសាចក្រហម Manchester United ត្រូវបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរមួយ ខណៈដែលខ្សែប្រយុទ្ធ Rasmus Hojlund នឹងត្រូវអវត្តមានរយៈពេល 3 សប្តាហ៍ដោយសារតែបញ្ហាសាច់ដុំ។ កាលពីរសៀលថ្ងៃសុក្រ ក្រុមបិសាចក្រហមបានធ្វើការចេញផ្សាយអំពីកាយសម្បទារបស់ខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេដែលសរសេរថា Rasmus Hojlund នឹងខកខានការប្រកួត Premier League របស់ Manchester United ទល់នឹង Fulham នៅថ្ងៃសៅរ៍ដោយសាររបួសសាច់ដុំ ហើយរបួសមួយនេះអាចនឹងត្រូវអូសបន្លាយចន្លោះ 2 ទៅ 3 សប្តាហ៍។ ដោយសន្មត់ថា Hojlund ចំណាយពេល 3 សប្តាហ៍ដើម្បីជាសះស្បើយពីរបួសពិតមែន មិនត្រឹមតែគាត់នឹងខកខានការប្រកួតចុងសប្តាហ៍នេះជាមួយ ...
[ Continue reading ]Hugo Lloris សុខចិត្តកាត់ប្រាក់ខែទ្រង់ទ្រាយធំដើម្បីបានទៅលេងនៅក្លឹបមួយនេះ
Hugo Lloris បានកាត់បន្ថយប្រាក់ឈ្នួលរបស់ខ្លួនយ៉ាងច្រើន ដើម្បីផ្លាស់ប្តូរទៅកាន់ក្រុម Los Angeles FC របស់លីកកំពូលអាមេរិក Major League Soccer បន្ទាប់ពីការចាកចេញពីមាន់ខ្នាយមាស Tottenham កាលពីខែធ្នូកន្លងទៅ។ អតីតអ្នកចាំទី Tottenham Hotspur រូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលមួយឆ្នាំដែលមានតម្លៃត្រឹមតែ 35 មុឺនដុល្លារ ដែលជាចំនួនដ៏ទាបមួយបើធៀបទៅនឹងប្រាក់ចំណូលដែល Lloris រកបានកាលលេងនៅ Premier League និងទាបជាងអ្នកចាំទីនៅ MLS មួយចំនួនធំថែមទៀតផង។ Lloris បានប្រាប់សារព័ត៌មាន The Athletic ថា “ឥឡូវនេះខ្ញុំបានមកដល់ចំណុចមួយក្នុងអាជីពរបស់ខ្ញុំ ...
[ Continue reading ]តើជំហានបន្ទាប់របស់ជំនួយការលោក Klopp នឹងទៅជាបែបណានៅចុងរដូវកាលនេះ?
ជំនួយការគ្រូបង្វឹករបស់ Liverpool លោក Pep Lijnders បាននិយាយអំពីហេតុផលរបស់គាត់សម្រាប់ការចាកចេញពី Anfield ជាមួយលោក Jurgen Klopp នៅចុងបញ្ចប់នៃរដូវកាលនេះ។ Lijnders បានប្រកាសថាគាត់នឹងចាកចេញពីក្លឹបរួមគ្នាជាមួយ Klopp ជាមួយនឹងជំនួយការផ្សេងរួមមានលោក Peter Krawietz និងគ្រូបង្វឹកឈុតយុវជន Vitor Matos បន្ទាប់ពីដឹកនាំក្លឹបអស់រយៈពេលជិត 9 ឆ្នាំ។ ថ្លែងនៅមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup គាត់បានបង្ហើបថាគាត់មិនទាន់បានធ្វើការសម្រេចចិត្តណាមួយទាក់ទងនឹងអនាគតរបស់គាត់ទេ ខណៈដែល Liverpool កំពុងតែព្យាយាមបញ្ចប់រជ្ជកាលរបស់ Klopp ជាមួយនឹងភាពជោគជ័យធំធេងមួយ។ ដោយបានសួរថាតើមានឱកាសណាមួយដែលគាត់ចូលកាន់តំណែងជាគ្រូបង្វឹកធំរបស់ Liverpool ...
[ Continue reading ]Dani Alves ត្រូវជាប់ទោស 4 ឆ្នាំកន្លះក្រោយរកឃើញថាមានស្ថានទម្ងស់ទោសធំមួយ
កីឡាករ Dani Alves ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំ 6 ខែបន្ទាប់ពីត្រូវបានរកឃើញថាមានទោសពីបទរំលោភផ្លូវភេទ។ តុលាការក្នុងប្រទេសអេស្ប៉ាញបានរកឃើញអតីតកីឡាករក្រុមជម្រើសជាតិប្រេស៊ីល និង Barcelona មានទោសពីបទរំលោភនារីក្នុងក្លឹបរាត្រីមួយក្នុងខែធ្នូ ឆ្នាំ 2002។ កីឡាករវ័យ 40 ឆ្នាំរូបនេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំ 6 ខែ និងបង្គាប់ឱ្យបង់ប្រាក់ឱ្យជនរងគ្រោះចំនួន 15 ម៊ឺនអឺរ៉ូ។ Alves ត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ 2023 ហើយត្រូវបានឃុំខ្លួនតាំងពីពេលនោះមក បន្ទាប់ពីសំណើសុំនៅក្រៅឃុំត្រូវបានបដិសេធ។ ការកាត់ទោសជាប់ពន្ធនាគាររបស់គាត់ បានបន្ធូរបន្ថយមកពី 9 ឆ្នាំមកត្រឹម ...
[ Continue reading ]អតីតអ្នកចាំទីក្រុមជម្រើសជាតិអង់គ្លេសប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅចុងរដូវកាលនេះ
អតីតអ្នកចាំទីរបស់ក្រុម Manchester City និងក្រុមជម្រើសជាតិអង់គ្លេសកីឡាករ Joe Hart បានប្រកាសថាគាត់នឹងព្យួរស្រោមដៃរបស់គាត់នៅពេលបញ្ចប់រដូវកាល 2023-2024 នេះ។ អ្នកចាំទីជើងចាស់ដែលនឹងឈានចូលវ័យ 37 ឆ្នាំ មុនពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅជាមួយ Celtic បានបន្សល់ទុកនូវអាជីពដ៏រុងរឿងដែលមានរយៈពេលជាង 2 ទសវត្សរ៍ ក្នុងអំឡុងពេលដែលគាត់បានបង្ហាញខ្លួនរហូតដល់ទៅ 690 ដងសម្រាប់ក្លឹបចំនួន 10 ផ្សេងគ្នា។ គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការឈ្នះពាន Premier League ចំនួនពីរដងជាមួយ Manchester City និងទទួលបានពានរង្វាន់ស្រោមដៃមាសរហូតដល់ទៅ 4 ដងនៅក្នុងអាជីពបាល់ទាត់របស់គាត់។ ដំណើរនៃអាជីពបាល់ទាត់របស់ Hart បានចាប់ផ្តើមនៅក្លឹប ...
[ Continue reading ]Toni Kroos ប្រកាសជាផ្លូវការពីការត្រលប់មកកាន់ក្រុមជម្រើសជាតិអាឡឺម៉ង់វិញសម្រាប់ព្រឹត្តិការណ៍ Euro ឆ្នាំ 2024
ខ្សែបម្រើក្រុមអធិរាជស Real Madrid កីឡាករ Toni Kroos បានប្រកាសជាផ្លូវការថារូបគេនឹងចាកចេញពីការចូលនិវត្តន៍ក្រុមជម្រើសជាតិ ដើម្បីទៅជួយក្រុមអាឡឺម៉ង់សម្រាប់ព្រឹត្តិការណ៍ Euro ឆ្នាំ 2024 ដែលអាឡឺម៉ង់ធ្វើជាម្ចាស់ផ្ទះ។ Kroos នឹងទៅជួយក្រុមជម្រើសជាតិវិញ បន្ទាប់ពីបានប្រកាសចូលនិវត្តន៍ក្រោយការប្រកួត Euro ឆ្នាំ 2020 ដោយនិយាយថាពេលវេលារបស់គាត់ជាមួយក្រុមជម្រើសជាតិបានឈានមកដល់ទីបញ្ចប់។ ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ 34 ឆ្នាំរូបនេះបានប្រកាសថារូបគេនឹងត្រលប់មកជួយក្រុមឥន្ទ្រីដែកនៅរដូវក្តៅខាងមុខ។ អតីតកីឡាករក្រុម Bayern Munich បានសរសេរនៅលើបណ្តាញសង្គម Instagram ថា “ខ្ញុំនឹងលេងអោយអាឡឺម់ង់ម្តងទៀតចាប់ពីខែមិនាតទៅ។ មូលហេតុនោះគឺដោយសារគ្រូបង្វឹករបស់ក្រុមជម្រើសជាតិបានមកសាកសួរខ្ញុំផ្ទាល់ ហើយខ្ញុំច្បាស់ក្នុងចិត្តថាជាមួយនឹងក្រុមដែលយើងមានសម្រាប់ព្រឹត្តិការណ៍ Euro យើងអាចនឹងមានសង្ឃឹមច្រើន”៕
[ Continue reading ]Reece James សុខចិត្តហោះហើរទៅព្យាបាលរបួសរបស់ខ្លួនដល់ក្រៅប្រទេស ដើម្បីពន្លឿនការជាសះស្បើយ
ប្រធានក្រុមតោខៀវ Chelsea កីឡាករ Reece James បានព្យាយាមពន្លឿនការសម្រាកព្យាបាលរបួសសរសៃពួររបស់ខ្លួន ដោយបានហោះទៅកាន់ប្រទេសកាតាដើម្បីបន្តតាមដាន នឹងមើលថែមើលថែសុខភាព។ របាយការណ៍ថ្មីមួយរបស់សារព័ត៌មាន Daily Mail បានអះអាងថាខ្សែការពារស្លាបស្តាំ បានធ្វើដំណើរទៅកាន់ទីក្រុង Doha នៃប្រទេសកាតា ដោយមានរួមដំណើរជាមួយសមាជិកមួយរូបនៃបុគ្គលិកពេទ្យរបស់ក្លឹបតោខៀវ។ James កំពុងរំពឹងថានឹងអាចជាសះស្បើយឆាប់មុនរដូវកាល 2023-2024 បញ្ចប់ ប៉ុន្តែដោយសារតែនេះជាលើកទីពីរដែលរូបគេបានរងរបួសសរសៃពួរធ្ងន់ធ្ងរ ក្លឹប Chelsea នឹងត្រូវតាមដានស្ថានភាពរបស់កីឡាករវ័យ 24 ឆ្នាំនេះយ៉ាងដឹតដល់ជាទីបំផុត។ គួរបញ្ជាក់ថា ការបង្ហាញខ្លួនចុងក្រោយរបស់ Reece James សម្រាប់ Chelsea គឺតាំងពីថ្ងៃទី 10 ...
[ Continue reading ]