ខ្សែបម្រើក្រុមអធិរាជស Real Madrid កីឡាករ Toni Kroos បានប្រកាសជាផ្លូវការថារូបគេនឹងចាកចេញពីការចូលនិវត្តន៍ក្រុមជម្រើសជាតិ ដើម្បីទៅជួយក្រុមអាឡឺម៉ង់សម្រាប់ព្រឹត្តិការណ៍ Euro ឆ្នាំ 2024 ដែលអាឡឺម៉ង់ធ្វើជាម្ចាស់ផ្ទះ។

Kroos នឹងទៅជួយក្រុមជម្រើសជាតិវិញ បន្ទាប់ពីបានប្រកាសចូលនិវត្តន៍ក្រោយការប្រកួត Euro ឆ្នាំ 2020 ដោយនិយាយថាពេលវេលារបស់គាត់ជាមួយក្រុមជម្រើសជាតិបានឈានមកដល់ទីបញ្ចប់។ ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ 34 ឆ្នាំរូបនេះបានប្រកាសថារូបគេនឹងត្រលប់មកជួយក្រុមឥន្ទ្រីដែកនៅរដូវក្តៅខាងមុខ។

អតីតកីឡាករក្រុម Bayern Munich បានសរសេរនៅលើបណ្តាញសង្គម Instagram ថា “ខ្ញុំនឹងលេងអោយអាឡឺម់ង់ម្តងទៀតចាប់ពីខែមិនាតទៅ។ មូលហេតុនោះគឺដោយសារគ្រូបង្វឹករបស់ក្រុមជម្រើសជាតិបានមកសាកសួរខ្ញុំផ្ទាល់ ហើយខ្ញុំច្បាស់ក្នុងចិត្តថាជាមួយនឹងក្រុមដែលយើងមានសម្រាប់ព្រឹត្តិការណ៍ Euro យើងអាចនឹងមានសង្ឃឹមច្រើន”៕