Hugo Lloris សុខចិត្តកាត់ប្រាក់ខែទ្រង់ទ្រាយធំដើម្បីបានទៅលេងនៅក្លឹបមួយនេះ

Hugo Lloris បានកាត់បន្ថយប្រាក់ឈ្នួលរបស់ខ្លួនយ៉ាងច្រើន ដើម្បីផ្លាស់ប្តូរទៅកាន់ក្រុម Los Angeles FC របស់លីកកំពូលអាមេរិក Major League Soccer បន្ទាប់ពីការចាកចេញពីមាន់ខ្នាយមាស Tottenham កាលពីខែធ្នូកន្លងទៅ។

អតីតអ្នកចាំទី Tottenham Hotspur រូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលមួយឆ្នាំដែលមានតម្លៃត្រឹមតែ 35 មុឺនដុល្លារ ដែលជាចំនួនដ៏ទាបមួយបើធៀបទៅនឹងប្រាក់ចំណូលដែល Lloris រកបានកាលលេងនៅ Premier League និងទាបជាងអ្នកចាំទីនៅ MLS មួយចំនួនធំថែមទៀតផង។

Lloris បានប្រាប់សារព័ត៌មាន The Athletic ថា “ឥឡូវនេះខ្ញុំបានមកដល់ចំណុចមួយក្នុងអាជីពរបស់ខ្ញុំ ដែលខ្ញុំមានអារម្មណ៍ថាមានសេរីភាពក្នុងការសម្រេចចិត្តលើគម្រោងបន្ទាប់ និងគោលដៅរបស់ខ្ញុំ ហើយខ្ញុំចូលចិត្តអ្វីគ្រប់យ៉ាងអំពី MLS។ ពួកគេមានកម្រិតថវិកាសម្រាប់អ្នកចាំទី ដែលពួកគេមិនអាចឆ្លងកាត់បាន ដោយសារច្បាប់ខុសគ្នា ដូច្នេះសម្រាប់ខ្ញុំប្រាក់ខែគឺមិនមែនជាបញ្ហានោះទេ។ ខ្ញុំមិនមានភារកិច្ចជាមួយក្រុមជម្រើសជាតិទៀតទេ ដោយសារខ្ញុំបានចូលនិវត្តន៍កាលពីមួយឆ្នាំមុន ដូច្នេះនេះគឺជាឱកាសដើម្បីសាករសជាតិជីវិតនៅទ្វីបថ្មីមួយជាមួយគ្រួសាររបស់ខ្ញុំ។ California គឺជាកន្លែងដ៏អស្ចារ្យមួយ”