គ្រូបង្វឹកក្រុមធំៗមួយចំនួននៅលីកកំពូលអង់គ្លេស English Premier League កំពុងបញ្ចុះបញ្ចូលឱ្យមានការផ្លាស់ប្តូរច្បាប់ ដោយបង្កើតនូវទីផ្សារដោះដូរសម្រាប់គ្រូបង្វឹកដើម្បីការពារពួកគេពីការបណ្តេញចេញក្នុងពាក់កណ្តាលរដូវកាល។

កាសែត The Sun រាយការណ៍ថាគ្រូបង្វឹកដែលមានបទពិសោធន៍មួយចំនួនកំពុងជំរុញឱ្យសមាគមអ្នកគ្រប់គ្រងសម្ព័ន្ធបាល់ទាត់អង់គ្លេសដើម្បីបញ្ចុះបញ្ចូលឱ្យមានការផ្លាស់ប្តូរច្បាប់ដែលពួកគេជឿថាគួរតែផ្តល់ជាផលប្រយោជន៍សម្រាប់គ្រូបង្វឹក នឹងជំនួយការ។ ការផ្លាស់ប្តូរមួយនឹងដាក់កម្រិតលើការផ្លាស់ប្តូរអ្នកគ្រប់គ្រងទៅកាន់កំឡុងពេលជាក់លាក់ក្នុងរដូវកាលនីមួយៗ។

ខណៈពេលដែលគំនិតនេះមានអំណះអំណាងសមស្រប វានឹងក្លាយជាការភ្ញាក់ផ្អើលដ៏ធំមួយ ប្រសិនបើក្លឹបនៅក្នុង Premier League ឬ EFL បានបោះឆ្នោតគាំទ្រសម្រាប់ការណែនាំនៃច្បាប់នេះ។ ខណះដែលទីផ្សារផ្ទេរកីឡាករដែលត្រូវបានបង្កើតឡើង និងគ្រប់គ្រងយ៉ាងល្អនៅកម្រិតអន្តរជាតិ វាហាក់ដូចជាមិនទំនងខ្លាំងដែលក្លឹបនឹងបោះបង់ចោលសិទ្ធិក្នុងការផ្លាស់ប្តូរអ្នកគ្រប់គ្រងរបស់ពួកគេនៅពេលដែលពួកគេជ្រើសរើសនោះឡើយ៕