Cristiano Ronaldo បានឆ្លើយតបនឹងការស្រែកឈ្មោះ Lionel Messi ជាមួយនឹងកាយវិការអាសអាភាសមួយកម្រិតទៀតទៅកាន់អ្នកគាំទ្រ Al-Shabab។

Ronaldo បានស៊ុតបញ្ចូលទីគ្រាប់បាល់នាំមុខសម្រាប់ Al-Nassr តាមរយៈបាល់ប៉េណាល់ទី ដោយដំបូងតារាសញ្ជាតិព័រទុយហ្គាល់រូបនេះបានអបអរគ្រាប់បាល់តាមស្ទីលធម្មតារបស់គាត់ មុនពេលដែលអ្នកគាំទ្រម្ចាស់ផ្ទះស្រែកឈ្មោះ Lionel Messi មិនឈប់ឈរ។ ជាលទ្ធផល Cristiano បានយកដៃដាក់ក្បែរត្រចៀក ដើម្បីជាការឌឺដងទៅកាន់អ្នកគាំទ្ររបស់ Al-Shabab មុនបញ្ចេញកាយវិការមិនសមរម្យ។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយឡើយដែល Cristiano Ronaldo បានលឺនូវការឌឺដងពីអ្នកគាំទ្រដោយការស្រែកឈ្មោះ Messi នៅកំឡុងការប្រកួត ជាក់ស្តែងកាលប៉ះគ្នាជាមួយ Al-Hilal កន្លងទៅ រឿងដូចគ្នាបានកើតឡើង ដោយ Ronaldo បានឆ្លើយតបទាំងកំហឹងដោយការយកកន្សែងបង់ករបស់អ្នកគាំទ្រ Al-Hilal មកជូតចន្លោះជើងរបស់ខ្លួនមុនពេលគប់ទៅកាន់កន្លែងអ្នកគាំទ្រវិញ៕