កីឡាករ Kylian Mbappe ចង់លេងនៅការប្រកួត EURO ឆ្នាំ 2024 ជាមួយនឹងអារម្មណ៍ស្ងប់ល្អ ខណះដែលខ្លួនបានអះអាងថាមិនមានការសន្ទនាអ្វីនោះឡើយនៅ PSG ទាក់ទងនឹងលទ្ធភាពនៃការផ្ទេរនៅរដូវក្តៅខាងមុខ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំង និង Paris Saint-Germain រូបនេះបានអះអាងថា ការផ្ទេរដែលអាចធ្វើទៅបានរបស់គាត់ទៅ Real Madrid នៅរដូវក្តៅនឹងមិនប៉ះពាល់ដល់ផ្នត់គំនិតរបស់គាត់ឡើយ ខណៈដែលគាត់បានប្តេជ្ញាឆ្ពោះទៅកាន់ព្រឹត្តិការណ៍ Euro ឆ្នាំ 2024 ជាមួយនឹងសន្តិភាពនៃផ្លូវចិត្ត។ ការផ្លាស់ទៅ Real Madrid របស់កីឡាករវ័យ 25 ឆ្នាំគឺស្ទើរតែរួចរាល់ហើយ បន្ទាប់ពីកីឡាកររូបនេះបានយល់ព្រមមិនផ្លូវការជាមួយក្លឹបដើម្បីចូលរួមជាមួយពួកគេនៅរដូវក្តៅ បន្ទាប់ពីកិច្ចសន្យារបស់គាត់នៅ PSG ...
[ Continue reading ]Category: ពត៌មានកីឡា
Erling Haaland ទទូចអោយមានច្បាប់បាល់ទាត់មួយនេះនៅពាសពេញទីលាន
ម៉ាស៊ីនរកគ្រាប់បាល់ Erling Haaland បាននិយាយថា បច្ចេកវិទ្យាសម្រាប់កំណត់គ្រាប់បាល់ Goal Line Technology គួរតែត្រូវបានប្រើប្រាស់ទូទាំងទីលាន ខណៈពេលដែលបង្ហាញពីចំណុចមួយដែលរំខានរូបគេជាខ្លាំងអំពីបាល់ទាត់នាពេលបច្ចុប្បន្ន។ ខ្សែប្រយុទ្ធរបស់ក្រុម Manchester City បានអំពាវនាវដល់អាជ្ញាធរបាល់ទាត់ឱ្យប្រើប្រាស់បច្ចេកវិទ្យា Goal Line Technology នេះនៅទូទាំងទីលានប្រកួត រួមទាំងរឹតបន្តឹងច្បាប់ពាក់ព័ន្ធការបោះបាល់ផងដែរ ដោយសារគាត់ជឿថាក្រុមមួយចំនួនបានកេងប្រវ័ញ្ចដោយការប្រើល្បិចមិនសមរម្យ ដូចជា លួចបោះបាល់ខុសកន្លែងជាច្រើនម៉ែត្រ។ បាល់ទាត់បានណែនាំបច្ចេកវិទ្យាខ្សែបន្ទាត់ និងវីដេអូជំនួយអាជ្ញាកណ្តាល VAR ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីកាត់បន្ថយកំហុសក្នុងការប្រកួត។ បាល់ទាត់គឺជាកីឡាប្រភេទសកល ហើយធ្វើឱ្យវាកាន់តែមានទីផ្សារ និងភាពទាក់ទាញសម្រាប់អ្នកមើល គឺជាគន្លឹះនៃភាពជោគជ័យរបស់បាល់ទាត់ក្នុងការឆ្ពោះទៅមុខ។ កីឡាករល្បីៗដូចជា Haaland អាចមានឥទ្ធិពលក្នុងការជំរុញអោយមានការកែប្រែបែបនេះនៅក្នុងការប្រកួតសម័យទំនើប៕
[ Continue reading ]ក្រុមជម្រើសជាតិអង់គ្លេសនឹងលេងទល់ប៊ែលហ្សិក ដោយគ្មានឈ្មោះកីឡាករនៅលើអាវខាងក្រោយ
ក្រុមតោកំណាចអង់គ្លេសនឹងត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិបែលហ្សិកក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃអង្គារ ប៉ុន្តែអង់គ្លេសនឹងលេងការប្រកួតតង់ទីពីរដោយគ្មានឈ្មោះនៅលើអាវ។ សហព័ន្ធបាល់ទាត់អង់គ្លេស FA បានបញ្ជាក់ថាតង់ទីពីរនៃការប្រកួតរបស់អង់គ្លេសជាមួយបែលហ្ស៊ិក ដែលជាការប្រកួតកម្ដៅសាច់ដុំសម្រាប់ព្រឹត្តិការណ៍ Euro 2024 លើកទីពីររបស់ពួកគេក្នុងមួយសប្តាហ៍ ដោយក្នុងនោះក្រុមរបស់លោក Gareth Southgate នឹងមិនមានឈ្មោះកីឡាករណាម្នាក់នៅខាងក្រោយអាវរបស់ពួកគេនោះឡើយ ដោយតម្រូវអោយមានតែលេខអាវប៉ុណ្ណោះ។ ការប្រកួតនេះត្រូវបានគេកំណត់ថាជាការរំលឹកទៅដល់សមាគមតំណាងអ្នកកើតជម្ងឺអាល់ហ្សៃមឺអន្តរជាតិ ហើយគំនិតផ្តួចផ្តើមនេះគឺផ្តោតសំខាន់ទៅលើការបាត់បង់ការចងចាំជារោគសញ្ញាសំខាន់នៃជំងឺវង្វេងវង្វាន់។ ជម្ងឺអាល់ហ្សៃមឺគឺជាឈ្មោះសម្រាប់រោគសញ្ញាដែលជាប់ទាក់ទងនឹងការថយចុះជាបន្តបន្ទាប់នៃមុខងារខួរក្បាល ហើយអាចប៉ះពាល់ដល់ការចងចាំ ទម្រង់នៃការនិយាយ និងជំនាញគិត ក៏ដូចជាសមត្ថភាពផ្លូវចិត្តផ្សេងទៀត។ មូលហេតុពិតប្រាកដនៃជំងឺអាល់ហ្សៃមឺ មិនទាន់ត្រូវបានរកឃើញនៅឡើយទេ ហើយប្រទេសអង់គ្លេស និង សហព័ន្ធបាល់ទាត់អង់គ្លេសបានគាំទ្រជាយូរមកហើយនូវគំនិតផ្តួចផ្តើមក្នុងការលើកកម្ពស់ការយល់ដឹងអំពីស្ថានភាពជំងឺ និងជួយធានាបាននូវថវិកាសម្រាប់គម្រោងស្រាវជ្រាវ និងអ្នកដែលរងផលប៉ះពាល់ដោយជំងឺនេះ៕
[ Continue reading ]Jose Mourinho ថាខ្លួនមិនដែលប្រកែកនូវឱកាសវិលត្រឡប់មកការដឹកនាំវិញនោះឡើយ
អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Jose Mourinho បានបង្ហើបថាគាត់នឹងធ្វើការនៅគ្រប់ទីកន្លែង ខណៈដែលគាត់គ្រោងត្រលប់មកក្នុងពិភពបាល់ទាត់វិញនៅរដូវក្តៅនេះបន្ទាប់ពីការចាកចេញពី Roma។ Mourinho ត្រូវបានក្លឹប Roma បណ្តេញចេញពីតំណែងកាលពីខែមករា ប៉ុន្តែឥឡូវនេះគាត់បានបញ្ជាក់ថាគាត់ចង់ត្រលប់ទៅធ្វើការវិញនៅរដូវក្តៅនេះ ហើយបានបដិសេធថាគាត់មិនដែលប្រកែកទទួលយកការងារនៅក្លឹបព័រទុយហ្គាល់មួយផ្សេងទៀត ចាប់តាំងពីចាកចេញពីស្រុកកំណើតរបស់គាត់ក្នុងឆ្នាំ 2004 ដើម្បីគ្រប់គ្រង Chelsea។ ចាប់តាំងពីចាប់ផ្តើមអាជីពជាអ្នកចាត់ការក្លឹប Benfica លោក Mourinho មិនដែលទំនេរពីការងារលើសពីមួយឆ្នាំទេ បើទោះបីជាគាត់ឈរជើងបានត្រឹមរយៈពេលប្រហែល 3 ឆ្នាំក្នុងនាមជាអ្នកចាត់ការក្លឹបនីមួយៗ។ ជាការពិតណាស់ ក្នុងអំឡុងពេលរបស់គាត់នៅព័រទុយហ្គាល់គាត់បានដឹកនាំ Porto ឱ្យឈ្នះពានរង្វាន់លីកចំនួនពីរក៏ដូចជាការឈ្នះទាំង UEFA Cup និង Champions ...
[ Continue reading ]Joao Cancelo ចោទប្រកាន់ Pep ថានិយាយពាក្យមិនពិតពេលខ្លួននៅ Man City
Joao Cancelo បានចោទប្រកាន់លោក Pep Guardiola ថាបានភូតកុហក នៅក្នុងការនិយាយលក្ខណះផ្ទុះកំហឹងដែលគាត់ក៏បានហៅក្រុម Manchester City ថាមិនបានផ្តល់ការគោរពដល់ខ្លួន។ Cancelo បានផ្តោតគោលដៅលើ City ក្នុងបទសម្ភាសន៍ដ៏ក្តៅគគុកមួយ ដែលគាត់បានវាយលុលចំៗទៅលការអះអាងពីលោក Guardiola ថាគាត់ត្រូវបានអនុញ្ញាតឱ្យចាកចេញដោយសារតែការឆ្លើយតបរបស់គាត់ចំពោះការត្រូវបានដកចេញពីជម្រើសដំបូង។ ដំបូងឡើយ Bayern Munich បានខ្ចីជើងពេញ មុនពេលគាត់ផ្ទេរទៅ Barcelona នៅរដូវក្តៅ ដែលគាត់បានលេង 32 ដង ហើយឥឡូវនេះគាត់បានរិះគន់ទាំងអាកប្បកិរិយារបស់ក្លឹប Man City និងការអះអាងរបស់ Guardiola ខណៈដែលរក្សាគាត់មិនមានបញ្ហាជាមួយការខកខានការទទួលការលើកពានធំៗបីរបស់ Man ...
[ Continue reading ]Barcelona ហ៊ានបដិសេដសំណើរតម្លៃកប់ពពកសម្រាប់ Lamine Yamal
ប្រធានក្លឹប Barcelona លោក Joan Laporta បានបញ្ជាក់ថាក្លឹបបានទទួលសំណើរមហាសាលតម្លៃ 200 លានអឺរ៉ូមួយសម្រាប់យុវជនកំពុងឡើងជើង Lamine Yamal។ កាលពីដើមខែមីនា សារព័ត៌មានអេស្ប៉ាញ Marca បានរាយការណ៍ថាក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំសំណើរដ៏ធំចំនួន 200 លានអឺរ៉ូសម្រាប់ Lamine Yamal ដែលបានបង្ហាញខ្លួនយ៉ាងល្អនៅកីឡដ្ឋាន Camp Nou ក្នុងរដូវកាលបច្ចុប្បន្ន។ ឥឡូវនេះប្រធានក្លឹប Barcelona លោក Joan Laporta បានអះអាងថាក្លឹបថ្មីៗនេះទើបតែបានបដិសេធសំណើរ 200 លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធវ័យក្មេងនេះ។ លើសពីនេះទៅទៀត ...
[ Continue reading ]Gareth Southgate ចេញមកបញ្ជាក់រឿងរបួសដ៏គួរអោយបារម្ភរបស់ Kyle Walker
Gareth Southgate បានផ្តល់ព័ត៌មានថ្មីៗអំពីស្ថានភាពរបស់ Kyle Walker បន្ទាប់ពីខ្សែការពាររូបនេះបានចាកចេញពីការប្រកួតក្រោយពេលត្រឹម 20 នាទីក្នុងការប្រកួតមិត្តភាពរបស់អង់គ្លេសទល់នឹងប្រេស៊ីល។ អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសបានអះអាងថា បញ្ហារបស់ Walker អាចជារឿងគួរឱ្យព្រួយបារម្ភមួយ ខណៈដែលកីឡាករកម្រនឹងរងរបួស។ លោកបានអះអាងបន្ថែមថា គ្រូពេទ្យនឹងត្រូវតាមដានស្ថានភាពរបស់ Walker មុននឹងផ្តល់ការវាយតម្លៃលើទំហំរបួសរូបគេ។ កាលពីពេលថ្មីៗនេះ កីឡាករឆ្នើមរបស់ Manchester City បានដើរចេញពីការប្រកួតមិត្តភាពរបស់អង់គ្លេសទល់នឹងប្រេស៊ីលក្រោយលេងបានត្រឹម 20 នាទី ដោយសង្ស័យថាមានបញ្ហាសរសៃពួរ។ ថ្លែងប្រាប់ Channel 4 ក្រោយចប់ការប្រកួត គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបាននិយាយថា “យើងមិនទាន់ដឹងនៅឡើយទេ។ គាត់មានអារម្មណ៍ចម្លែកមួយ ប៉ុន្តែគាត់មិនមែនជាកីឡាករដែលរងរបួសញឹកញាប់ទេ ដូច្នេះយើងមិនទាន់ច្បាស់ថាវាជាបញ្ហាអ្វីនោះទេ។ ...
[ Continue reading ]Xabi Alonso អាចនឹងសម្រេចចិត្តច្រានចោលសំណើរ Liverpool ដើម្បីទៅដឹកនាំក្លឹបនេះវិញ
Xabi Alonso អាចនឹងចូលរួមជាមួយក្រុម Bayern Munich ប្រសិនបើគាត់ពិតជាសម្រេចចិត្តចាកចេញពី Bayer Leverkusen មែនហើយអាចបដិសេធសំណើរបស់ Liverpool ដើម្បីស្វែងរកអ្នកជំនួស Jurgen Klopp។ Alonso កំពុងស្ថិតក្នុងផ្លូវបំបែកមួយ ខណៈដែលគាត់សញ្ជឹងគិតអំពីការផ្លាស់ប្តូរក្លឹបបន្ទាប់របស់គាត់ចំពេលរដូវកាលដ៏លេចធ្លោជាមួយ Bayer Leverkusen ។ ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមសារព័ត៌មាន Sky Sports ក្លឹប Bayern Munich ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយក Alonso ក្នុងនាមជាអ្នកចាត់ការបន្ទាប់របស់ពួកគេបន្ទាប់ពីការចាកចេញរបស់ Thomas Tuchel នៅចុងបញ្ចប់នៃរដូវកាល 2023-2024 ដែលនឹងបង្ខំឱ្យ ...
[ Continue reading ]គ្មាន Ronaldo ស្រាប់តែកីឡាកររូបនេះបំបែកកំណត់ត្រារបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ភ្លាម
កីឡាករចំណូលថ្មីរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ Bruma បានចារឈ្មោះរបស់ខ្លួនចូលក្នុងសៀវភៅប្រវត្តិសាស្ត្រ ខណះដែលរូបគេធ្វើបានកំណត់ត្រាមួយក្រោយអវត្តមានរបស់កីឡាករ Cristiano Ronaldo កាលពីពេលថ្មីៗនេះ។ ទោះគ្មានខ្សែប្រយុទ្ធជួរមុខរបស់គេពិតមែន តែក្រុមជម្រើសជាតិព័រទុយហ្កាល់ហាក់គ្មានភាពលំបាកនោះឡើយខណៈដែលពួកគេបានយកឈ្នះ 5-2 លើស៊ុយអែតក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅឯកីឡដ្ឋាន Estadio Dom Afonso Henriques ក្នុងទីក្រុង Guimaraes កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលនោះគឺ អាវលេខ 7 នៅតែត្រូវបានឃើញមានសកម្មភាពនៅលើទីលាន ខណៈដែល Bruma បានពាក់លេខអាវនេះដោយអវត្តមានខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ពួកគេ។ Bruma បានចាប់ផ្តើមការប្រកួតនៅលើកៅអីបម្រុង ប៉ុន្តែត្រូវបានដាក់អោយចូលលេងនៅក្នុងតង់ទីពីរដោយអ្នកចាត់ការ Roberto Martinez ។ គាត់បានបង្កើតឱកាសដ៏កម្រមួយតាមរយៈការស៊ុតបញ្ចូលទីគ្រាប់ទី 4 ...
[ Continue reading ]ក្រុមហ៊ុនអាមេរិកមួយ សម្រេចជះលុយ 105 លានផោនទិញយកភាគហ៊ុនរបស់ក្រុម Ipswich Town
ក្រុមហ៊ុនភាគហ៊ុនឯកជនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការពីការទិញភាគហ៊ុន 40% នៅក្នុងក្លឹបបាល់ទាត់ Ipswich Town ជាផ្នែកនៃការវិនិយោគដែលមានតម្លៃរហូតដល់ទៅ 105 លានផោន។ ក្លឹបកំពុងលេងនៅ Championship មួយនេះបានបង្ហើបថាក្រុមហ៊ុន Bright Path Sports Partners បានចំណាយប្រាក់ចំនួន 105 លានផោន ជាថ្នូរនឹងភាគហ៊ុនចំនួន 40% ដែលប្រាក់ទាំងនោះនឹងផ្តោតទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជា ការអភិវឌ្ឍន៍ទីលានហ្វឹកហាត់ឡើងវិញនៅកីឡដ្ឋាន Playford Road។ នេះគឺជាឧទាហរណ៍ចុងក្រោយបង្អស់នៃក្រុមហ៊ុនអាមេរិកដែលវិនិយោគលើបាល់ទាត់អង់គ្លេស ក្រោយតារាហូលីវូដ លោក Ryan Reynolds និង Rob McElhenney បានចំណាយថវិកាផ្ទាល់ខ្លួនទិញក្លឹប Wrexham ...
[ Continue reading ]