Jose Mourinho ថាខ្លួនមិនដែលប្រកែកនូវឱកាសវិលត្រឡប់មកការដឹកនាំវិញនោះឡើយ

អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Jose Mourinho បានបង្ហើបថាគាត់នឹងធ្វើការនៅគ្រប់ទីកន្លែង ខណៈដែលគាត់គ្រោងត្រលប់មកក្នុងពិភពបាល់ទាត់វិញនៅរដូវក្តៅនេះបន្ទាប់ពីការចាកចេញពី Roma។

Mourinho ត្រូវបានក្លឹប Roma បណ្តេញចេញពីតំណែងកាលពីខែមករា ប៉ុន្តែឥឡូវនេះគាត់បានបញ្ជាក់ថាគាត់ចង់ត្រលប់ទៅធ្វើការវិញនៅរដូវក្តៅនេះ ហើយបានបដិសេធថាគាត់មិនដែលប្រកែកទទួលយកការងារនៅក្លឹបព័រទុយហ្គាល់មួយផ្សេងទៀត ចាប់តាំងពីចាកចេញពីស្រុកកំណើតរបស់គាត់ក្នុងឆ្នាំ 2004 ដើម្បីគ្រប់គ្រង Chelsea។ ចាប់តាំងពីចាប់ផ្តើមអាជីពជាអ្នកចាត់ការក្លឹប Benfica លោក Mourinho មិនដែលទំនេរពីការងារលើសពីមួយឆ្នាំទេ បើទោះបីជាគាត់ឈរជើងបានត្រឹមរយៈពេលប្រហែល 3 ឆ្នាំក្នុងនាមជាអ្នកចាត់ការក្លឹបនីមួយៗ។ ជាការពិតណាស់ ក្នុងអំឡុងពេលរបស់គាត់នៅព័រទុយហ្គាល់គាត់បានដឹកនាំ Porto ឱ្យឈ្នះពានរង្វាន់លីកចំនួនពីរក៏ដូចជាការឈ្នះទាំង UEFA Cup និង Champions League ដ៏មិនគួរអោយជឿផងដែរ។

នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរអំពីលទ្ធភាពនៃការត្រឡប់មកប្រទេសព័រទុយហ្កាល់វិញ គ្រូបង្វឹករូបនេះបាននិយាយភ្លាមៗថា បច្ចុប្បន្នគឺមិនទាន់មានព័ត៌មានអ្វីថ្មីនៅឡើយទេ ដោយគាត់នៅទំនេរនៅឡើយ តែគាត់ពិតជាចង់ត្រឡប់មកវិញ ហើយគាត់នឹងមិនប្រកែកនូវសំណើរអ្វីឡើយព្រោះជីវិតរបស់គាត់គឺមានពាក់ព័ន្ធជាមួយបាល់ទាត់ជានិច្ច៕