Joao Cancelo បានចោទប្រកាន់លោក Pep Guardiola ថាបានភូតកុហក នៅក្នុងការនិយាយលក្ខណះផ្ទុះកំហឹងដែលគាត់ក៏បានហៅក្រុម Manchester City ថាមិនបានផ្តល់ការគោរពដល់ខ្លួន។

Cancelo បានផ្តោតគោលដៅលើ City ក្នុងបទសម្ភាសន៍ដ៏ក្តៅគគុកមួយ ដែលគាត់បានវាយលុលចំៗទៅលការអះអាងពីលោក Guardiola ថាគាត់ត្រូវបានអនុញ្ញាតឱ្យចាកចេញដោយសារតែការឆ្លើយតបរបស់គាត់ចំពោះការត្រូវបានដកចេញពីជម្រើសដំបូង។ ដំបូងឡើយ Bayern Munich បានខ្ចីជើងពេញ មុនពេលគាត់ផ្ទេរទៅ Barcelona នៅរដូវក្តៅ ដែលគាត់បានលេង 32 ដង ហើយឥឡូវនេះគាត់បានរិះគន់ទាំងអាកប្បកិរិយារបស់ក្លឹប Man City និងការអះអាងរបស់ Guardiola ខណៈដែលរក្សាគាត់មិនមានបញ្ហាជាមួយការខកខានការទទួលការលើកពានធំៗបីរបស់ Man City កាលពីរដូវកាលមុននោះឡើយ។

Cancelo ដែលត្រូវ Bayern Munich ខ្ចីជើងកាលពីឆ្នាំមុនបានទទូចសម្ដែងការសោកស្ដាយចំពោះការសម្រេចចិត្តរបស់គាត់។ គាត់ជឿថាគាត់បានជ្រើសរើសត្រឹមត្រូវ ដោយសារក្លឹបគឺសមល្អសម្រាប់គាត់ និងផ្តល់ឱ្យគាត់នូវកីឡាករដ៏អស្ចារ្យ។ នៅពេលសួរអំពីការអះអាងរបស់លោក Guardiola នោះ Cancelo បានបន្ថែមថាខ្លួនមិនដែលធ្វើជាមិត្តមិនល្អនោះឡើយ ដោយមាន Nathan Ake នឹង Rico Lewis តែអ្វីៗគឺជាការបង្កើតឡើងដោយគ្រូបង្វឹកតែប៉ុណ្ណោះ៕