ប្រធានក្លឹប Barcelona លោក Joan Laporta បានបញ្ជាក់ថាក្លឹបបានទទួលសំណើរមហាសាលតម្លៃ 200 លានអឺរ៉ូមួយសម្រាប់យុវជនកំពុងឡើងជើង Lamine Yamal។

កាលពីដើមខែមីនា សារព័ត៌មានអេស្ប៉ាញ Marca បានរាយការណ៍ថាក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំសំណើរដ៏ធំចំនួន 200 លានអឺរ៉ូសម្រាប់ Lamine Yamal ដែលបានបង្ហាញខ្លួនយ៉ាងល្អនៅកីឡដ្ឋាន Camp Nou ក្នុងរដូវកាលបច្ចុប្បន្ន។ ឥឡូវនេះប្រធានក្លឹប Barcelona លោក Joan Laporta បានអះអាងថាក្លឹបថ្មីៗនេះទើបតែបានបដិសេធសំណើរ 200 លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធវ័យក្មេងនេះ។ លើសពីនេះទៅទៀត លោក Laporta បានបន្តអះអាងទៀតថា ក្រៅពីខ្សែប្រយុទ្ធស្លាបវ័យ 16 ឆ្នាំ ពួកគេបានទទួលការផ្តល់ជូនសម្រាប់កីឡាករ Barcelona ប្រាំមួយនាក់ផ្សេងទៀតពីក្លឹបខ្លាំងៗជាច្រើន ទោះបីជា Barcelona មិនបានរៀបចំលក់កីឡាករវ័យក្មេងរបស់ពួកគេក៏ដោយ។

ថ្លែងទៅកាន់ SPORT លោក Laporta បាននិយាយថា “យើងទទួលបានការផ្តល់ជូនសម្រាប់កីឡាករ Lamine Yamal ក្នុងតម្លៃ 200 លានអឺរ៉ូ ហើយយើងបាននិយាយថាទេ ពីព្រោះយើងជឿជាក់លើក្មេងប្រុសនេះ ហើយយើងមិនមានតម្រូវការក្នុងការលក់នោះទេ។ យើងក៏បានទទួលការផ្តល់ជូនសម្រាប់ Alejandro Balde, Fermin, Gavi, Pedri, De Jong, Araujo ផងដែរ ប៉ុន្តែយើងមិនចង់លក់ពួកគេទេ។ វិធីតែមួយគត់ដែលខ្ញុំសុខចិត្តលក់ពួកគេនោះគឺ ពួកគេទាំងនោះត្រូវទទួលបានប្រាក់បៀវត្សសរុប 1 ពាន់លានអឺរ៉ូ”៕