Gareth Southgate បានផ្តល់ព័ត៌មានថ្មីៗអំពីស្ថានភាពរបស់ Kyle Walker បន្ទាប់ពីខ្សែការពាររូបនេះបានចាកចេញពីការប្រកួតក្រោយពេលត្រឹម 20 នាទីក្នុងការប្រកួតមិត្តភាពរបស់អង់គ្លេសទល់នឹងប្រេស៊ីល។

អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសបានអះអាងថា បញ្ហារបស់ Walker អាចជារឿងគួរឱ្យព្រួយបារម្ភមួយ ខណៈដែលកីឡាករកម្រនឹងរងរបួស។ លោកបានអះអាងបន្ថែមថា គ្រូពេទ្យនឹងត្រូវតាមដានស្ថានភាពរបស់ Walker មុននឹងផ្តល់ការវាយតម្លៃលើទំហំរបួសរូបគេ។ កាលពីពេលថ្មីៗនេះ កីឡាករឆ្នើមរបស់ Manchester City បានដើរចេញពីការប្រកួតមិត្តភាពរបស់អង់គ្លេសទល់នឹងប្រេស៊ីលក្រោយលេងបានត្រឹម 20 នាទី ដោយសង្ស័យថាមានបញ្ហាសរសៃពួរ។

ថ្លែងប្រាប់ Channel 4 ក្រោយចប់ការប្រកួត គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបាននិយាយថា “យើងមិនទាន់ដឹងនៅឡើយទេ។ គាត់មានអារម្មណ៍ចម្លែកមួយ ប៉ុន្តែគាត់មិនមែនជាកីឡាករដែលរងរបួសញឹកញាប់ទេ ដូច្នេះយើងមិនទាន់ច្បាស់ថាវាជាបញ្ហាអ្វីនោះទេ។ យើងត្រូវវាយតម្លៃនៅថ្ងៃខាងមុខជាមុនសិន”៕