Xabi Alonso អាចនឹងចូលរួមជាមួយក្រុម Bayern Munich ប្រសិនបើគាត់ពិតជាសម្រេចចិត្តចាកចេញពី Bayer Leverkusen មែនហើយអាចបដិសេធសំណើរបស់ Liverpool ដើម្បីស្វែងរកអ្នកជំនួស Jurgen Klopp។

Alonso កំពុងស្ថិតក្នុងផ្លូវបំបែកមួយ ខណៈដែលគាត់សញ្ជឹងគិតអំពីការផ្លាស់ប្តូរក្លឹបបន្ទាប់របស់គាត់ចំពេលរដូវកាលដ៏លេចធ្លោជាមួយ Bayer Leverkusen ។ ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមសារព័ត៌មាន Sky Sports ក្លឹប Bayern Munich ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយក Alonso ក្នុងនាមជាអ្នកចាត់ការបន្ទាប់របស់ពួកគេបន្ទាប់ពីការចាកចេញរបស់ Thomas Tuchel នៅចុងបញ្ចប់នៃរដូវកាល 2023-2024 ដែលនឹងបង្ខំឱ្យ Liverpool ងាកមើលគោលដៅថ្មី។

នាយកផ្នែកកីឡារបស់ Liverpool លោក Michael Edwards ត្រូវបានគេរាយការណ៍ថាបានចូលរួមយ៉ាងសកម្មក្នុងការចរចារដើម្បីព្យាយាមលូង Alonso អោយមកដឹកនាំក្លឹបចាស់របស់គាត់វិញ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមក្របខណ្ឌ Premier League កំពុងស្វែងរកជម្រើសជំនួស រួមមាន Roberto De Zerbi, Franck Haise, Ruben Amorim និង Julian Nagelsmann ក្នុងករណីដែល Alonso សម្រេចថាមិនវិលត្រឡប់មកកីឡដ្ឋាន Anfield វិញពិតមែន៕