Andre Onana បានទម្លាយអោយដឹងពីពាក្យលើកទឹកចិត្តដែលគាត់ទទួលបានពីអតីតអ្នកចាំទីរបស់បិសាចក្រហម Manchester United លោក Edwin van der Sar អំឡុងពេលការចាប់ផ្តើមជីវិតដ៏លំបាករបស់គាត់នៅក្នុងប្រទេសអង់គ្លេស។ កីឡាករសញ្ជាតិកាមេរូនបានមកដល់ទឹកដី Old Trafford ជាមួយនឹងការសាទរអ្នកគាំទ្រជាច្រើន ប៉ុន្តែបែរជាបានជួបការលំបាកក្នុងការសម្របខ្លួនទៅនឹងសម្ពាធនៃការលេងឱ្យ Man United ដោយប្រែជាបានបង្កការខកចិត្តជាច្រើន។ Onana ធ្លាប់បាននិយាយជាលក្ខណះបើកចំហររួចមកហើយពីការតស៊ូទាំងនោះ ប៉ុន្តែមួយរយះចុងក្រោយរូបគេបានទទួលនូវការទូន្មានពីអតីតកំពូលកីឡាករមួយរូបដែលធ្លាប់ជាកីឡាករបស់ Manchester United ស្រាប់។ អតីតអ្នកចាំទីក្រុម Ajax នឹង Inter Milan បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តីផ្លូវការរបស់ក្លឹបបិសាចក្រហម ដោយបាននិយាយថារូបគេបានធ្វើការសន្ទនាជាមួយ Van der ...
[ Continue reading ]Category: ពត៌មានកីឡា
Trent Alexander-Arnold ទម្លាយថាការពិភាក្សាជាមួយលោក Southgate សម្រាប់តំណែងថ្មីគឺមានភាពប្រសើរ
Trent Alexander-Arnold និង Gareth Southgate បានជួបពិភាក្សាគ្នាយ៉ាងរលូន ខណៈដែលក្រុម Liverpool បានលើកឡើងអំពីការផ្លាស់ប្តូរតួនាទីទៅជាខ្សែបម្រើសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសនៅពាន EURO ឆ្នាំ 2024 នេះ។ ខ្សែការពារហង្សក្រហមត្រូវបានប្រើប្រាស់ជាច្រើនតំបន់ដោយលោក Jurgen Klopp ជាយូរណាស់មកហើយដែលអនុញ្ញាតឱ្យគាត់មានសេរីភាពកាន់តែច្រើនក្នុងការលេងនៅតំបន់កណ្តាលកណ្តាល។ Alexander-Arnold សារភាពថាគាត់រីករាយនឹងសកម្មភាពនៅតំបន់បម្រើនៅ Liverpool ក្នុងឆ្នាំនេះ ដែលអាចជាតំណែងចម្បងរបស់គាត់សម្រាប់ការប្រកួតនៅប្រទេសអាឡឺម៉ង់នៅរដូវក្តៅ។ ជាលទ្ធផល កីឡាករវ័យ 25 ឆ្នាំរូបនេះបានបង្ហើបថាគាត់បានទាក់ទងទៅកាន់លោក Southgate ដើម្បីពិចារណាក្នុងការប្តូរតំណែងចេញពីតំបន់ការពារស្លាបស្តាំវិញ។ Trent បានប្រាប់ទៅកាន់អតីតខ្សែការពារ Liverpool លោក Jamie Carragher ...
[ Continue reading ]ហេតុអ្វីក្រុមហ៊ុន adidas ប្រកាសបិទមិនបោះពុម្ពអាវដែលមានលេខ 44 នៅពីក្រោយខ្នងទៅវិញ?
ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារះកីឡា Adidas បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនបានបញ្ឈប់ការផលិតក៏ដូចជាហាមឃាត់អ្នកគាំទ្រដែលទិញអាវក្រុមជម្រើសជាតិអាឡឺម៉ង់ដែលទើបនឹងចេញសម្រាប់ព្រឹត្តិការណ៍ Euro 2024 ជាមួយនឹងលេខ 44 បោះពុម្ពពីក្រោយ។ សហព័ន្ធបាល់ទាត់អាឡឺម៉ង់ និងក្រុមហ៊ុន Adidas បានធ្វើការសម្រេចចិត្តក្នុងការដកចេញ និងរចនាឡើងវិញនូវលេខ 4 ដែលបានបង្កើតឡើងសម្រាប់ប្រើប្រាស់ជាមួយឈុតរបស់ម្ចាស់ផ្ទះពានទ្វីបអឺរ៉ុប។ ចាប់តាំងពីឯកសណ្ឋានថ្មីត្រូវបានដាក់ឱ្យដំណើរការកាលពីខែមុន ភាពស្រដៀងគ្នាត្រូវបានគេប្រទះឃើញរវាងពុម្ពអក្សរដែលប្រើសម្រាប់លេខ 4 ជាពិសេសលេខ 44 និងនិមិត្តសញ្ញាដែលប្រើដោយ Nazi SS ក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ។ រូបតំណាង SS នេះគឺជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតជាច្រើនប្រឆាំងនឹងមនុស្សជាតិដែលបានប្រព្រឹត្តដោយក្រុម Nazi អាឡឺម៉ង់។ Adidas នឹង សហព័ន្ធបាល់ទាត់អាឡឺម៉ង់សុទ្ធសឹងតែបានចេញនូវសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងឧបទ្ទវហេតុមួយនេះ ជាក់ស្តែងភាគីអាឡឺម៉ង់បានអះអាងថាសហព័ន្ធបានបញ្ជូនលេខអាវពី ...
[ Continue reading ]សមាជិករបស់ក្រុម Fenerbahce នឹងធ្វើការបោះឆ្នោតជុំវិញរឿងរ៉ាវដ៏ំមួយនេះ
សមាជិកទាំងឡាយនៃក្រុម Fenerbahce គ្រោងនឹងបោះឆ្នោតនៅសប្តាហ៍នេះ ជុំវិញការគំរាមដកខ្លួនចេញពីក្របខ័ណ្ឌកំពូលរបស់ប្រទេសទួរគី Turkish Super Lig។ សារព័ត៌មាន ESPN បានរាយការណ៍ថាសមាជិកក្លឹបទាំងអស់នឹងបោះឆ្នោតនៅឯមហាសន្និបាតវិសាមញ្ញនៅថ្ងៃអង្គារទី 2 ខែមេសានេះ លើគម្រោងនៃការចាកចេញពីលីក។ Fenerbahce បានលើកឡើងពីបញ្ហាដើម្បីដើរចេញពីលីកកំពូលទួរគី បន្ទាប់ពីកីឡាករមួយចំនួនត្រូវបានវាយប្រហារដោយអ្នកគាំទ្រក្រុម Trabzonspor ជាច្រើនដែលបានសម្រុកចូលទីលាននៅចុងបញ្ចប់នៃការប្រកួតកាលពីខែមុន។ បាល់ទាត់ទួរគីបានទទួលរងនូវឧបទ្ទវហេតុពាក់ព័ន្ធជាច្រើនក្នុងរដូវកាលនេះ រួមទាំងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលទៅលើអាជ្ញាកណ្តាលដោយប្រធានក្លឹប។ ក្នុងនាមជាក្លិបមួយក្នុងចំណោមក្លិបដែលមានរឿងរ៉ាវជាច្រើនប្រវត្តិសាស្ត្រ ការដកខ្លួនរបស់ Fenerbahce នឹងក្លាយជាការបំផ្លិចបំផ្លាញយ៉ាងខ្លាំងចំពោះកេរ្តិ៍ឈ្មោះ និងភាពអស្ចារ្យសម្រាប់លីកកំពូលទួរគីទាំងមូល៕
[ Continue reading ]Neal Maupay ឌឺដងកីឡាករ Man Utd មួយនេះចំៗក្រោយចប់ការប្រកួត
Neal Maupay បានធ្វើការឌឺដងទៅលើខ្សែបម្រើ Scott McTominay ហើយបានហៅកីឡាកររបស់ Manchester United នេះថាជាអ្នកគាំទ្រដែលឃ្លានចង់បានអាវរបស់គាត់ បន្ទាប់ពីប៉ះទង្គិចគ្នាកំឡុងការប្រកួតរបស់ Brentford ជាមួយ Man United។ Brentford បានតាមពីក្រោយដើម្បីសង្គ្រោះយកមួយពិន្ទុពីដៃក្រុមភ្ញៀវ ដោយការស៊ុតបញ្ចូលទីចុងម៉ោងរបស់កីឡាករ Kristoffer Ajer ដើម្បីលុបចោលការនាំមុខដោយ Mason Mount។ កំឡុងការប្រកួតដ៏ក្តៅគគុកមួយនេះ កីឡាករខ្ចីជើងពី Everton ពោលគឺ Neal Maupay នឹង Scott McTominay បានប៉ះទង្គិចគ្នានៅក្នុងទីលាន ហើយនៅពេលការប្រកួតត្រូវបានបញ្ចប់ ខ្សែប្រយុទ្ធក្រុម ...
[ Continue reading ]គ្រូបង្វឹក FC Seoul និយាយគ្មានលាក់លៀមថា Jesse Lingard មិនមែនជាកីឡាករបាល់ទាត់នោះទេ
អតីតខ្សែប្រយុទ្ធរបស់បិសាចក្រហម Manchester United កីឡាករ Jesse Lingard បានទទួលរិះគន់កាន់តែខ្លាំងបន្ថែមទៀតពីគ្រូបង្វឹក FC Seoul លោក Kim Gi-dong។ Lingard បានចុះហត្ថលេខាលើការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ FC Seoul កាលពីខែកុម្ភៈកន្លងទៅ ប៉ុន្តែបានជួបការលំបាកក្នុងការទាក់ទាញចំណាប់អារម្មណ៍គ្រូបង្វឹករបស់គេ ផ្ទុយទៅវិញបែរជាបានរិះគន់អត្រាការងាររបស់គាត់ក្នុងរយៈពេលដ៏ខ្លីរបស់គាត់នៅក្លឹប។ ការរិះគន់ដ៏ធ្ងន់កាលពីពេលថ្មីៗនេះ បានបង្កើតអោយមានការសង្ស័យលើអនាគតរបស់គាត់នៅក្លឹបដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង។ នៅក្នុងសន្និសីទកាសែត លោក Kim Gi-dong បានសារភាពថាលោកបានពិចារណាជាយូរមកហើយក្នុងការដក Jesse Lingard ចេញពីក្រុមព្រោះរូបគេលេងមិនសូវមានសកម្មភាពក្នុងទីលាន ជាពិសេសការរត់។ សម្រាប់លោក Kim កីឡាករបម្រុងដែលមិនអាចលេងបានដូចកីឡាករដែលចំណាយពេល 90 ...
[ Continue reading ]កីឡាករ Chelsea ជាច្រើនបានទៅប្រាប់ថ្នាក់ដឹកនាំក្លឹបអោយដេញលោក Pochettino ចេញពីតំណែង
បន្ទាប់ពីការបរាជ័យក្នុងការយកឈ្នះទៅលើក្រុម Burnley កាលពីថ្ងៃសៅរ៍កន្លងទៅ កីឡាករក្រុមតោខៀវ Chelsea ជាច្រើនរូបត្រូវបានគេរាយការណ៍ថាមានភាពឆ្អែតឆ្អន់ជាមួយគ្រូបង្វឹកលោក Mauricio Pochettino។ យោងតាមរបាយការណ៍ផ្តាច់មុខពីសារព័ត៌មាន HITC បានអោយដឹងថា កីឡាករ Chelsea មួយចំនួនបានទៅជួបថ្នាក់ដឹកនាំក្លឹប ក៏ដូចជាលោក Todd Boehly ទាក់ទងនឹងការមិនពេញចិត្តរបស់ពួកគេជាមួយ Pochettino ជាមួយនឹងទម្រង់លេងដែលមិនមានភាពច្បាស់លាស់ទាល់តែសោះពីមួយប្រកួតទៅមួយប្រកួត។ កីឡាករទាំងអស់នោះចង់ឱ្យគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនចេញពីតំណែងរបស់ខ្លួននៅចុងរដូវកាលនេះ ហើយមិនត្រូវបានគេផ្តល់ជម្រើសឱ្យបន្តដឹកនាំនៅកីឡដ្ឋាន Stamford Bridge នៅរដូវកាលក្រោយឡើយ។ ក្រោយការចែកគ្នាម្នាក់មួយពិន្ទុជាមួយក្រុមរបស់លោក Vincent Kompany ពេលនេះ Chelsea កំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់មួយទៀត ខណះដែលពួកគេបានប្រមូលត្រឹម 40 ពិន្ទុប៉ុណ្ណោះក្រោយការប្រកួត ...
[ Continue reading ]Kylian Mbappe ផ្ញើរសាររំជួលចិត្តមួយទៅកាន់ Ramos ក្រោយរកបានគ្រាប់បាល់ចំថ្ងៃខួបកំណើតរបស់ខ្លួន
Kylian Mbappe បានផ្ញើសារនឹករលឹកយ៉ាងផ្អែមល្ហែមមួយទៅកាន់អតីតមិត្តរួមក្រុមរបស់ខ្លួនពោលគឺ Sergio Ramos បន្ទាប់ពីខ្សែការពារជើងចាស់រូបនេះបានស៊ុតបញ្ចូលទីក្នុងថ្ងៃខួបកំណើតទី 38 របស់គាត់ដើម្បីផ្តួលក្រុម Getafe។ Ramos មានការត្រេកអរជាខ្លាំងបន្ទាប់ពីរូបគេបានចំណាយពេលត្រឹមតែប្រាំនាទីប៉ុណ្ណោះដើម្បីបំប៉ោងសំណាញ់ទី ដោយគ្រាប់នេះជាគ្រាប់ជ័យជម្នះក្នុងការប្រកួតដើម្បីផ្តល់ Sevilla នូវបីពិន្ទុយ៉ាងមានសារសំខាន់ចំខួបកំណើតរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ អ្វីៗកាន់តែមានភាពផ្អែមល្ហែម ខណៈដែលមិត្តជិតស្និទ្ធរបស់គាត់ Mbappe បានបង្ហោះសារដ៏ស្មោះស្ម័គ្រនៅលើគណនីបណ្តាញសង្គម Instagram របស់គាត់ ដើម្បីជូនពរ Ramos នៅថ្ងៃពិសេសរបស់គាត់។ កំពូលខ្សែប្រយុទ្ធដែលកៀកក្នុងការផ្លាស់ទៅអធិរាជស Real Madrid មួយនេះ បានសរសេរនៅក្នុងបណ្តាញសង្គមថា “រីករាយថ្ងៃកំណើតបងប្រុស។ ជូនពរសំណាងល្អជានិច្ច។ តែងតែនឹកអ្នក” អ្នកទាំងពីរបានបង្កើតទំនាក់ទំនងជិតស្និទ្ធនៅពេលដែល ...
[ Continue reading ]Liverpool នឹង Bayern Munich ដេកខកចិត្តមិនស្ទើរ ពេលលឺពីការសម្រេចចិត្តរបស់ Xabi Alonso
លោក Xabi Alonso នឹងបន្តនៅជាមួយក្រុមកំពូលតារាងលីកកំពូលអាឡឺម៉ង់ Bayer Leverkusen នៅរដូវកាលក្រោយ ដែលបានផ្តល់ជាដំណឺងដ៏គួរអោយសោកសៅជាទីបំផុតសម្រាប់អតីតក្លឹបរបស់ខ្លួន ពោលគឺ Bayern Munich និង Liverpool។ Alonso ត្រូវបានគេចាត់ទុកថាជាបេក្ខភាពអាទិភាពសម្រាប់តួនាទីជាអ្នកគ្រប់គ្រងដែលនៅទំនេរក្នុងពេលឆាប់ៗនេះទាំងនៅ Allianz Arena និង Anfield នៅរដូវកាល 2024-2025 ប៉ុន្តែខណះដែលខ្លួនកំពុងដឹកនាំ Bayer Leverkusen ធ្វើបានយ៉ាងល្អពោលគឺឈរលើកំពូលតារាង Bundesliga ដាច់ពីក្រុមលេខ 2 រហូតដល់ទៅ 10 ពិន្ទុ គាត់បានប្រកាសថាគាត់នឹងបន្តរួមរស់ជាមួយ Leverkusen នៅរដូវក្តៅនេះ។ ...
[ Continue reading ]ហេតុអ្វី Fernando Torres បន្តនៅ Liverpool ទាំងដែលខ្លួនអស់ភារកិច្ចជាមួយក្លឹបទៅហើយ?
ការវិលត្រឡប់របស់ Fernando Torres ទៅកាន់កីឡដ្ឋាន Anfield កាលពីចុងសប្តាហ៍មុនបានធ្វើអោយអ្នកគាំទ្រក្រុមហង្សក្រហម Liverpool មានភាពរីករាយជាខ្លាំង ប៉ុន្តែអតីតម៉ាស៊ីនរកគ្រាប់បាល់មួយនេះបន្តនៅជាមួយក្លឹបមួយរយះទៀត។ អតីតកីឡាករសញ្ជាតិអេស្ប៉ាញហាក់មានថយពេលវេលាមកក្រោយវិញ ដោយការស៊ុតបញ្ចូលទីទល់មុខអ្នកគាំទ្រ Liverpool ប្រមាណជាង 60000 នាក់ ខណះដែលវីរកីឡាកររបស់ Liverpool បានប្រកួតជាមួយវីរកីឡាករជើងចាស់របស់ Ajax ក្នុងការប្រកួតមិត្តភាពរៃអង្គាសមួយ ហើយ Torres នៅមិនទាន់ចង់បោះបង់ការជួបជុំគ្នាជាមួយ Liverpool នោះឡើយ។ Torres នឹងចំណាយពេលចុងសប្តាហ៍របស់គាត់នៅឯទីលានហ្វឹកហាត់របស់ Liverpool ដើម្បីសង្កេតមើលការត្រៀមខ្លួនរបស់ហង្សក្រហមសម្រាប់ការប្រកួតរបស់ពួកគេជាមួយនឹង Brighton នៅថ្ងៃអាទិត្យខាងមុខ។ ជាមួយនឹងការទំនេរពីរបីថ្ងៃពីការគ្រប់គ្រងក្រុមយុវជនរបស់ Atletico Madrid ...
[ Continue reading ]