សមាជិកទាំងឡាយនៃក្រុម Fenerbahce គ្រោងនឹងបោះឆ្នោតនៅសប្តាហ៍នេះ ជុំវិញការគំរាមដកខ្លួនចេញពីក្របខ័ណ្ឌកំពូលរបស់ប្រទេសទួរគី Turkish Super Lig។

សារព័ត៌មាន ESPN បានរាយការណ៍ថាសមាជិកក្លឹបទាំងអស់នឹងបោះឆ្នោតនៅឯមហាសន្និបាតវិសាមញ្ញនៅថ្ងៃអង្គារទី 2 ខែមេសានេះ លើគម្រោងនៃការចាកចេញពីលីក។ Fenerbahce បានលើកឡើងពីបញ្ហាដើម្បីដើរចេញពីលីកកំពូលទួរគី បន្ទាប់ពីកីឡាករមួយចំនួនត្រូវបានវាយប្រហារដោយអ្នកគាំទ្រក្រុម Trabzonspor ជាច្រើនដែលបានសម្រុកចូលទីលាននៅចុងបញ្ចប់នៃការប្រកួតកាលពីខែមុន។

បាល់ទាត់ទួរគីបានទទួលរងនូវឧបទ្ទវហេតុពាក់ព័ន្ធជាច្រើនក្នុងរដូវកាលនេះ រួមទាំងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលទៅលើអាជ្ញាកណ្តាលដោយប្រធានក្លឹប។ ក្នុងនាមជាក្លិបមួយក្នុងចំណោមក្លិបដែលមានរឿងរ៉ាវជាច្រើនប្រវត្តិសាស្ត្រ ការដកខ្លួនរបស់ Fenerbahce នឹងក្លាយជាការបំផ្លិចបំផ្លាញយ៉ាងខ្លាំងចំពោះកេរ្តិ៍ឈ្មោះ និងភាពអស្ចារ្យសម្រាប់លីកកំពូលទួរគីទាំងមូល៕