Liverpool នឹង Bayern Munich ដេកខកចិត្តមិនស្ទើរ ពេលលឺពីការសម្រេចចិត្តរបស់ Xabi Alonso

លោក Xabi Alonso នឹងបន្តនៅជាមួយក្រុមកំពូលតារាងលីកកំពូលអាឡឺម៉ង់ Bayer Leverkusen នៅរដូវកាលក្រោយ ដែលបានផ្តល់ជាដំណឺងដ៏គួរអោយសោកសៅជាទីបំផុតសម្រាប់អតីតក្លឹបរបស់ខ្លួន ពោលគឺ Bayern Munich និង Liverpool។

Alonso ត្រូវបានគេចាត់ទុកថាជាបេក្ខភាពអាទិភាពសម្រាប់តួនាទីជាអ្នកគ្រប់គ្រងដែលនៅទំនេរក្នុងពេលឆាប់ៗនេះទាំងនៅ Allianz Arena និង Anfield នៅរដូវកាល 2024-2025 ប៉ុន្តែខណះដែលខ្លួនកំពុងដឹកនាំ Bayer Leverkusen ធ្វើបានយ៉ាងល្អពោលគឺឈរលើកំពូលតារាង Bundesliga ដាច់ពីក្រុមលេខ 2 រហូតដល់ទៅ 10 ពិន្ទុ គាត់បានប្រកាសថាគាត់នឹងបន្តរួមរស់ជាមួយ Leverkusen នៅរដូវក្តៅនេះ។

ដូចដែលបានរំពឹងទុក Alonso បានទម្លាយនូវការសម្រេចចិត្តរបស់គាត់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រ ដោយអតីតកីឡាករក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះបានជូនដំណឹងអំពីជម្រើសរបស់គាត់រួចហើយ។ វាបានលេចចេញកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា Liverpool បានបោះបង់ក្តីសង្ឃឹមក្នុងការនាំយកគាត់មកជំនួសតំណែង Jurgen Klopp ដោយជឿជាក់ថាគាត់នឹងស្នាក់នៅ BayArena ហើយនេះគឺជារឿងដែលបានកើតឡើងពិតមែន៕