ការវិលត្រឡប់របស់ Fernando Torres ទៅកាន់កីឡដ្ឋាន Anfield កាលពីចុងសប្តាហ៍មុនបានធ្វើអោយអ្នកគាំទ្រក្រុមហង្សក្រហម Liverpool មានភាពរីករាយជាខ្លាំង ប៉ុន្តែអតីតម៉ាស៊ីនរកគ្រាប់បាល់មួយនេះបន្តនៅជាមួយក្លឹបមួយរយះទៀត។

អតីតកីឡាករសញ្ជាតិអេស្ប៉ាញហាក់មានថយពេលវេលាមកក្រោយវិញ ដោយការស៊ុតបញ្ចូលទីទល់មុខអ្នកគាំទ្រ Liverpool ប្រមាណជាង 60000 នាក់ ខណះដែលវីរកីឡាកររបស់ Liverpool បានប្រកួតជាមួយវីរកីឡាករជើងចាស់របស់ Ajax ក្នុងការប្រកួតមិត្តភាពរៃអង្គាសមួយ ហើយ Torres នៅមិនទាន់ចង់បោះបង់ការជួបជុំគ្នាជាមួយ Liverpool នោះឡើយ។

Torres នឹងចំណាយពេលចុងសប្តាហ៍របស់គាត់នៅឯទីលានហ្វឹកហាត់របស់ Liverpool ដើម្បីសង្កេតមើលការត្រៀមខ្លួនរបស់ហង្សក្រហមសម្រាប់ការប្រកួតរបស់ពួកគេជាមួយនឹង Brighton នៅថ្ងៃអាទិត្យខាងមុខ។ ជាមួយនឹងការទំនេរពីរបីថ្ងៃពីការគ្រប់គ្រងក្រុមយុវជនរបស់ Atletico Madrid Torres បានសម្រេចចិត្តប្រើប្រាស់ពេលវេលាដើម្បីមើលលោក Jurgen Klopp និងបុគ្គលិកគ្រូបង្វឹករបស់គាត់នៅពេលគាត់បន្តការអភិវឌ្ឍន៍របស់គាត់ក្នុងនាមជាគ្រូបង្វឹកចំណូលថ្មី៕