អតីតខ្សែប្រយុទ្ធរបស់បិសាចក្រហម Manchester United កីឡាករ Jesse Lingard បានទទួលរិះគន់កាន់តែខ្លាំងបន្ថែមទៀតពីគ្រូបង្វឹក FC Seoul លោក Kim Gi-dong។

Lingard បានចុះហត្ថលេខាលើការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ FC Seoul កាលពីខែកុម្ភៈកន្លងទៅ ប៉ុន្តែបានជួបការលំបាកក្នុងការទាក់ទាញចំណាប់អារម្មណ៍គ្រូបង្វឹករបស់គេ ផ្ទុយទៅវិញបែរជាបានរិះគន់អត្រាការងាររបស់គាត់ក្នុងរយៈពេលដ៏ខ្លីរបស់គាត់នៅក្លឹប។ ការរិះគន់ដ៏ធ្ងន់កាលពីពេលថ្មីៗនេះ បានបង្កើតអោយមានការសង្ស័យលើអនាគតរបស់គាត់នៅក្លឹបដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង។

នៅក្នុងសន្និសីទកាសែត លោក Kim Gi-dong បានសារភាពថាលោកបានពិចារណាជាយូរមកហើយក្នុងការដក Jesse Lingard ចេញពីក្រុមព្រោះរូបគេលេងមិនសូវមានសកម្មភាពក្នុងទីលាន ជាពិសេសការរត់។ សម្រាប់លោក Kim កីឡាករបម្រុងដែលមិនអាចលេងបានដូចកីឡាករដែលចំណាយពេល 90 ពេញនៅលើទីលាន គឺមិនសាកសមជាកីឡាករបាល់ទាត់នោះឡើយ។ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺ Lingard មិនធ្លាប់បានលេងជាកីឡាករជម្រើសដំបូងនោះឡើយ ហើយថែមទាំងមិនដែលបានស៊ុតបញ្ចូលទីសូម្បីតែម្តងសម្រាប់ FC Seoul តែខ្លួនបែរជាមានកាតលឿងពីររួចទៅហើយ ដោយសារភាពឆេវឆាវ៕