Burnley មិនទាន់រួចខ្លួនទេ ព្រោះសង្ស័យដាក់កីឡាករអន់ៗដើម្បីលេងជាមួយក្រុមក្បែរបាតតារាង

ក្រុមដែលកំពុងបង្កព្យុះភ្លៀងនៅលីកទី2 អង់គ្លេស Burnley បច្ចុប្បន្នស្ថិតក្រោមការស៊ើបអង្កេតដោយលីកបាល់ទាត់អង់គ្លេស EFL បន្ទាប់ពីជាប់ការសង្ស័យបានដាក់ក្រុមដែលមានកម្រិតខ្សោយដើម្បីទៅប្រកួតទល់នឹង Reading ដែលជាក្រុមកំពុងត្រដាបត្រដួសនៅតំបន់កាត់ចោល។ ក្រុមដែលស្ថិតក្រោមការដឹកនាំរបស់ Vincent Kompany បានក្លាយជាក្រុមដែលគួរឲ្យខ្លាចមួយនៅ English Championship នៅរដូវកាលនេះជាមួយនឹងទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ដែលបានអនុញ្ញាតឲ្យយពួកគេមានប្រៀបស្ទើរគ្រប់ការប្រកួត ហើយស្ទើរតែក្លាយជាជើងឯកលីកទៅទៀត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានបានទម្លាយតាមរយៈ The Sun ថាការពិន័យដកនូវពិន្ទុរបស់ពួកគេអាចស្ថិតក្នុងគ្រោះថ្នាក់ នៅពេលដែល EFL បើកការស៊ើបអង្កេតលើការប្រកួតលីកថ្មីៗរបស់ពួកគេទល់នឹង Reading ។ ការ​ប្រកួត​ដែល​ជា​សំណួរ​គឺ​ជា​ការ​ស្មើ​ដោយ​គ្មាន​គ្រាប់​បាល់​ជាមួយ​នឹង Reading ដែលជាក្រុមក្បែរនឹងការ​ត្រូវ​កាត់​ចោល ដែល​នៅ​ពេល​នោះ​គ្មាន​អ្នក​ចាត់​ការ​ទេ បន្ទាប់​ពី​ការ​បណ្តេញ​លោក Paul Ince។ លទ្ធផលនៃការប្រកួតនោះហាក់រៀបចំសម្រាប់ផ្តល់ក្តីសង្ឃឹមសារជាថ្មីទៅដល់ក្រុម​Reading ...

[ Continue reading ]

កីឡាកររបស់ Chelsea មានការស្វាគមន៍ជាខ្លាំង បើសិន Pochettino មកដឹកនាំមែន

Mauricio Pochettino ពេលនេះបានវិវត្តខ្លួនជាបេក្ខភាពនាំមុខមួយក្នុងចំណោមឈ្មោះអ្នកចាត់ការទូទៅ 4 រូបក្នុងការដឹកនាំនៅ Stamford Bridge ហើយកីឡាករ Chelsea នឹងស្វាគមន៍ការមកដល់របស់គាត់នៅក្លិប។ ក្រុមតោខៀវបានធ្វើការពិភាក្សាយ៉ាងវិជ្ជមានជាបន្តបន្ទាប់ជាមួយ Pochettino នៅពេលដែលពួកគេបន្តស្វែងរកគ្រូបង្វឹកអចិន្ត្រៃយ៍ថ្មី នេះបើយោងតាមកាសែត The Telegraph ។ ការរំពឹងទុកនៃការមកដល់របស់ Pochettino ក៏ត្រូវរាប់បញ្ចូលយ៉ាងល្អនៅក្នុងបន្ទប់ស្លៀកពាក់។ អ្វីដែលបានចេញផ្សាយនោះគឺ កីឡាករមានភាពសុទិដ្ឋិនិយមជាខ្លាំងចំពោះការមកដល់របស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ហើយពេញចិត្តចំពោះសមត្ថភាពគ្រូបង្វឹក ជំនាញនៃលើកទឹកចិត្ត និងបទពិសោធន៍ដ៏ជោគជាំរបស់គាត់។ បច្ចុប្បន្នលោក Pochettino កំពុងឈរលើគេក្នុងបញ្ជីរបស់ Chelsea នាំមុខលោក Vincent Kompany ដែលជាគ្រូបង្វឹក Burnley ...

[ Continue reading ]

Rodri បង្ហើបពីគ្រាដែល Man City ចាប់ផ្តើមភ្ញាក់ខ្លួនតាមប្រដេញ Arsenal វិញ

ខ្សែបម្រើ Rodri របស់ក្រុម Manchester City បាននិយាយថាក្រុមមានការសន្ទនាបើកចំហមួយបន្ទាប់ពីការប្រកួតទល់នឹងក្រុម Nottingham forest ដែលអាចប្រៀបបានដូចជាការទះមួយកំផ្លៀងឲ្យក្រុមភ្ញាក់ស្មារតីចាប់ផ្តើមមានកម្លាំងចិត្តដេញតាមប្រកៀក Arsenal រហូតមកទល់ពេលនេះ។ ខ្សែបម្រើសញ្ជាតិអេស្បាញបានផ្តល់ព័ត៌មានលម្អិតអំពីការពិភាក្សាក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់បន្ទាប់ពីការខកចិត្តក្នុងលទ្ធផលស្មើ 1-1 ក្នុងជំនួបជាមួយ Nottingham Forest កាលពីខែកុម្ភៈ បន្ទាប់ពីកីឡាករ Chris Wood បានស៊ុតបញ្ចូលទីដោយការស៊ុតចំគោលដៅតែមួយជើងគត់របស់ក្រុមគាត់។ ការពិភាក្សានេះបាននាំឲ្យយក្រុមរបស់លោក Pep Guardiola បន្តការឈ្នះ 10 លើកក្នុងចំណោម 12 ប្រកួត រួមទាំងការឈ្នះ 6 ដងជាប់ៗគ្នានៅ Premier League។ ...

[ Continue reading ]

តាមពិតការបណ្តេញលោក Thomas Tuchel ចេញពី Chelsea មិនមែនមកពីទម្រង់លេងទេ គឺដោយសារបញ្ហាមួយនេះសោះ!

អតីតគ្រូបង្វឹករបស់តោខៀវ Chelsea លោក Thomas Tuchel ត្រូវបានគេរាយការណ៍ថាបានបដិសេធមិនឲ្យប្រធានក្លិបលោក Todd Boehly ឈានជើងចូលបន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្រុមអំឡុងពេល Chelsea យកឈ្នះ West Ham ក្នុងខែកញ្ញា។ ទំនៀមទម្លាប់នៃការចូលទៅបន្ទប់ស្លៀកពាក់របស់ Chelsea កាន់តែមានភាពញឹកញាប់ជាមួយក្លិបដែលកំពុងជួបបញ្ហាយ៉ាងខ្លាំងក្នុងទម្រង់លេង។  talkSPORT បានរាយការណ៍ថាសហម្ចាស់ក្លិបលោក Boehly បានសាកល្បងយុទ្ធសាស្ត្រនេះនៅដើមខែកញ្ញានៅពេលដែល Tuchel នៅជាគ្រូបង្វឹកនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ រឿងដែលមិននឹកស្មានមួយបានកើតឡើងដោយនៅពាក់កណ្តាលតង់ទីមួយ នៃការទទួលជ័យជម្នះយ៉ាងធ្ងន់ធ្ងរលើក្រុម West Ham 2-1 ខណៈដែលមហាសេដ្ឋីជនជាតិអាមេរិកត្រូវបានបដិសេធមិនឲ្យចូលដោយគ្រូបង្វឹកដែលមានកំពុងតែមានកំហឹងក្នុងខ្លួន។ រឿងដែលបានកើតឡើងពេលនោះគឺ Boehly ចង់ចូលទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ដើម្បីឲ្យភ្ញៀវកិត្តិយសមានតំណែងធំៗជាច្រើន បូករួមទាំងក្មេងៗមួយចំនួនបានចូលទៅជួបកីឡាករកំឡុងពេលសម្រាកតង់ទីមួយ ...

[ Continue reading ]

Erik ten Hag ស្ញើចសរសើរ David de Gea ចំពេលមានពាក្យចចាមអារ៉ាមនៃការចាកចេញ

អ្នកចាត់ការក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag បានការពារ David de Gea ពីការរិះគន់អំពីសមត្ថភាពទាត់របស់គាត់ ចំពេលមានពាក្យចចាមអារ៉ាមអំពីអនាគតរបស់អ្នកចាំទីដៃទីមួយរបស់ Man Utd មួយនេះ។ អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះបានសរសើរអ្នកចាំទីរបស់គាត់ចំពោះសមត្ថភាពចាំទីរបស់គេ ហើយបានច្រានចោលការព្រួយបារម្ភអំពីសមត្ថភាពរបស់គាត់ដែលស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងក្នុងរដូវកាលនេះ។ ថ្លែងមុនការប្រកួតជើងទី2 នៃវគ្គ8ក្រុមចុងក្រោយពាន UEFA Europa League ទល់នឹង Sevilla អតីតអ្នកចាត់ការរបស់ Ajax បានឲ្យដឹងថា “កីឡាករគ្រប់រូបតែងតែមានការលេងខុសៗគ្នា ដោយបច្ចុប្បន្ននេះការលេងគ្រប់គ្រងបាល់ជារឿងដែលសំខាន់សម្រាប់ក្លិបធំៗ។ យ៉ាងណាក៏ដោយ យើងនៅតែត្រូវពឹងពាក់លើអ្នកចាំទី ហើយខ្ញុំគិតថា David ...

[ Continue reading ]

ដំណឺងល្អសម្រាប់អ្នកគាំទ្រ Juventus! ទណ្ឌកម្មដកពិន្ទុរបស់ Juventus អាចនឹងត្រូវដកចេញវិញ

ការវិវឌ្ឍន៍ផ្លូវច្បាប់ថ្មីអាចជំរុញឲ្យមានការដកចេញវិញនូវទណ្ឌកម្មដែលបានធ្វើឲ្យ Juventus បាត់បង់ 15ពិន្ទុក្នុងក្របខ័ណ្ឌ Serie A ដែលការដកទណ្ឌកម្មនឹងបញ្ជូនពួកគេទៅកាន់កំពូលទាំងបួន។ នៅក្នុងសក្ខីកម្មនៅចំពោះមុខ Collegio di Garanzia អគ្គរដ្ឋអាជ្ញានៃ CONI លោក Ugo Taucer បាននិយាយថា ការដាក់ទណ្ឌកម្មរបស់ក្លឹប Juventus សម្រាប់ភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ និងគណនេយ្យមិនពិត ដោយមានការខ្វះខាតភាពច្បាស់លាស់ និងត្រូវធ្វើការវាយតម្លៃដោយការវិនិច្ឆ័យថ្មី ដែលការសើរើរឿងក្តីសារជាថ្មីនេះអាចជួយឲ្យ Juventus រួចផុតពីការដាក់ពិន័យ។ ក្នុងករណីដែល Juventus ត្រូវបានរកឃើញថាគ្មានកំហុសផ្នែកហិរញ្ញវត្ថុដូចដែលបានដាក់ចោទមែននោះ តារាងពិន្ទុលីកអ៊ីតាលី Serie A អាចនឹងមានការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយ ...

[ Continue reading ]

Ryan Reynolds ប្តេជ្ញាថានឹងសម្រេចបំណងអ្នកគាំទ្រមួយរូបនេះឲ្យទាល់តែបាន

សហម្ចាស់ក្លិប Wrexham លោក Ryan Reynolds បានសន្យាថានឹងធ្វើឱ្យបំណងប្រាថ្នាចុងក្រោយរបស់អ្នកគាំទ្រម្នាក់ក្លាយជាការពិតដោយការជួបជាមួយគាត់ក្នុងអំឡុងពេលការប្រកួតកាលពីថ្ងៃសៅរ៍ជាមួយនឹងក្រុម Boreham Wood។ Jay Fear ដែលមានវ័យ 45 ឆ្នាំដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកខ្នែងពោះវៀននឹងអាចមើលក្រុម National League នៅចុងសប្តាហ៍នេះបន្ទាប់ពីគ្រួសាររបស់គាត់បានទទួលអំណោយសំបុត្រ។ មិនត្រឹមតែប៉ុណ្ណោះ Wrexham បានដឹងអំពីក្តីសុបិនរបស់គាត់គឺចង់ជួបតារាហូលីវូដ Reynolds ហើយសហប្រធានក្លិបមិនបង្អង់យូរ ដោយបានសន្យាថានឹងធ្វើឲ្យរឿងនេះកើតឡើងទាល់តែបាន។ នៅពេលដែលត្រូវបានអ្នកសារព័ត៌មានសាកសួរអំពីក្តីស្រម៉ៃរបស់ Jay Fear ក្នុងការជួបគេ Reynolds ដែលត្រូវបានគេស្គាល់ថាជាតួអង្គ Deadpool បានឆ្លើយថា “ខ្ញុំនឹងរកគាត់។ តើមានគំនិតនៅកន្លែងណាដែលគាត់កំពុងអង្គុយដែររឺទេ?” ៕ ប្រភព : ...

[ Continue reading ]

Chelsea លេចសើចផ្លូវអារម្មណ៍ពេក Drogba លាន់មាត់បែបនេះមិនគួរឲ្យជឿ

វីរកីឡាកររបស់ក្រុមតោខៀវ Chelsea លោក Didier Drogba បានរិះគន់ការសម្រេចចិត្តរបស់សហម្ចាស់ក្លិប លោក Todd Boehly ចាប់តាំងពីការទិញក្លឹបពីសេដ្ឋីរុស្ស៊ី Roman Abramovich។ អតីតខ្សែប្រយុទ្ធរូបនេះជឿជាក់ថា Chelsea បានផ្លាស់ប្តូរទៅជាស្ថានភាពកាន់តែអាក្រក់ក្រោមការដឹកនាំរបស់ Boehly ហើយគាត់បានអះអាងថាសេដ្ឋីរអាមេរិកបានផ្តោតខ្លាំងពេកទៅលើកីឡាករវ័យក្មេង ខណៈពេលដែលក្រុមដែលមានបច្ចុប្បន្នហាក់គ្មានលំនឹងអ្វីទាល់តែសោះ។ Drogba បានប្រាប់ Canal+ ថា “ខ្ញុំមិនទទួលស្គាល់ក្លឹបរបស់ខ្ញុំពេលនេះទេ។ វាមិនមែនជាក្លឹបដដែលដោយសារមានម្ចាស់ថ្មី និងចក្ខុវិស័យថ្មី។ ជាការពិតណាស់ យើងព្យាយាមប្រៀបធៀបវាជាមួយនឹងអ្វីដែលបានកើតឡើងក្នុងជំនាន់របស់ Abramovich ដែលកីឡាករជាច្រើនត្រូវបាននាំយកមក ប៉ុន្តែការសម្រេចចិត្តមានភាពឆ្លាតវៃណាស់។ការនាំយកកីឡាករដូចជា Petr Cech, Andriy Shevchenko, ...

[ Continue reading ]

តើពិតទេដែលការដេញលោក Rudi Garcia មានពាក់ព័ន្ធនឹង Ronaldo?

ក្លិបសេដ្ឋីវាលខ្សាច់អារ៉ាប៊ីសាអូឌីត Al-Nassr បានបញ្ជាក់យ៉ាងច្បាស់ពីការចាកចេញរបស់អ្នកចាត់ការទូទៅលោក Rudi Garcia មួយថ្ងៃបន្ទាប់ពីរបាយការណ៍លេចឡើងថាគ្រូបង្វឹករូបនេះមានទំនាស់ជាមួយ Cristiano Ronaldo។ នៅក្នុងលិខិតយ៉ាងខ្លីរបស់ Al-Nassr បានលើកឡើងថា ” Al-Nassr អាចប្រកាសបានថាគ្រូបង្វឹកបង្គោលលោក Rudi Garcia បានចាកចេញពីក្លិបដោយមានការព្រមព្រៀងគ្នារវាងភាគីទាំងសងខាង។ ថ្នាក់ដឹកនាំនឹងអ្នករាល់គ្នានៅ Al-Nassr សូមថ្លែងអំណរគុណទៅដល់ Rudi និងក្រុមការងាររបស់គាត់ដែលបានព្យាយាមប្រឹងប្រែងអស់រយះពេល 8 ខែកន្លងមកនេះ”។ ការចាកចេញភ្លាមៗរបស់ Garcia បានរុំព័ទ្ធជាសំណួរជាច្រើនពាក់ព័ន្ធនឹង Ronaldo ដោយខ្សែប្រយុទ្ធរូបនេះបានដើរចេញទាំងកម្រោលពីទីលានក្រោយពេលដែល Al-Nassr ស្មើគ្នា 0-0 ជាមួយក្រុម Al-Feiha ...

[ Continue reading ]

Bayern សម្រេចដាក់ទោសពិន័យ Mane មិនឲ្យចូលលេងក្រោយអំពើហិង្សាទៅលើមិត្តរួមក្រុម

កាលពីពេលថ្មីៗនេះ​ ក្លិប Bayern Munich បានធ្វើការសម្រេចចិត្តព្យួរខ្សែប្រយុទ្ធស្លាប Sadio Mane មិនឲ្យចូលលេងចំនួនមួយប្រកួត ក្រោយដំណឺងនៃការប៉ះទង្គិចគ្នាជាមួយ Sadio Mane ក្នុងការប្រកួតទល់នឹង Man City។ កីឡាករទាំងពីរបានប៉ះគ្នាទាំងក្នុងនិងក្រៅទីលានប្រកួតនៅពេលដែល Bayern បានចាញ់ Man City 3ទល់នឹង0 កាលពីថ្ងៃអង្គារ។ បន្ទាប់ពីពិចារណាចំពោះជម្រើសដែលគេមាន ពេលនេះ Bayern បានសម្រេចចិត្តច្បាស់លាស់ ដោយបានដកឈ្មោះ Mane មិនឲ្យចូលប្រកួតមួយប្រកួត បូករួមទាំងការផាកពិន័យផងដែរ។ សេចក្តីថ្លែងការណ៍ផ្លូវការមួយបានលើកឡើងថា ” Sadio Mane នឹងមិនបញ្ចូលឈ្មោះសម្រាប់ការប្រកួតទល់នឹង ...

[ Continue reading ]