ក្រុមដែលកំពុងបង្កព្យុះភ្លៀងនៅលីកទី2 អង់គ្លេស Burnley បច្ចុប្បន្នស្ថិតក្រោមការស៊ើបអង្កេតដោយលីកបាល់ទាត់អង់គ្លេស EFL បន្ទាប់ពីជាប់ការសង្ស័យបានដាក់ក្រុមដែលមានកម្រិតខ្សោយដើម្បីទៅប្រកួតទល់នឹង Reading ដែលជាក្រុមកំពុងត្រដាបត្រដួសនៅតំបន់កាត់ចោល។

ក្រុមដែលស្ថិតក្រោមការដឹកនាំរបស់ Vincent Kompany បានក្លាយជាក្រុមដែលគួរឲ្យខ្លាចមួយនៅ English Championship នៅរដូវកាលនេះជាមួយនឹងទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ដែលបានអនុញ្ញាតឲ្យយពួកគេមានប្រៀបស្ទើរគ្រប់ការប្រកួត ហើយស្ទើរតែក្លាយជាជើងឯកលីកទៅទៀត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានបានទម្លាយតាមរយៈ The Sun ថាការពិន័យដកនូវពិន្ទុរបស់ពួកគេអាចស្ថិតក្នុងគ្រោះថ្នាក់ នៅពេលដែល EFL បើកការស៊ើបអង្កេតលើការប្រកួតលីកថ្មីៗរបស់ពួកគេទល់នឹង Reading ។

ការប្រកួតដែលជាសំណួរគឺជាការស្មើដោយគ្មានគ្រាប់បាល់ជាមួយនឹង Reading ដែលជាក្រុមក្បែរនឹងការត្រូវកាត់ចោល ដែលនៅពេលនោះគ្មានអ្នកចាត់ការទេ បន្ទាប់ពីការបណ្តេញលោក Paul Ince។ លទ្ធផលនៃការប្រកួតនោះហាក់រៀបចំសម្រាប់ផ្តល់ក្តីសង្ឃឹមសារជាថ្មីទៅដល់ក្រុមReading ប៉ុន្តែការស៊ើបអង្កេតរបស់ EFL កំពុងរកមើលការចោទប្រកាន់ថា Burnley រៀបចំការប្រកួតទុកមុន ដោយដាក់តែកីឡាករខ្សោយសម្រាប់ការប្រកួតនេះ។ Kompany បានធ្វើការផ្លាស់ប្តូរចំនួនប្រាំមួយសម្រាប់ការប្រកួតនេះ ដោយបានទុកឲ្យកីឡាករសំខាន់ៗជាច្រើនសម្រាក ហើយនេះជាការសម្រេចចិត្តដែលអាចមានផលប៉ះពាល់ធ្ងន់ធ្ងរ។ EFL បានសរសេរទៅកាន់ Burnley ដើម្បីជូនដំណឹងដល់ពួកគេថា ពួកគេអាចនឹងត្រូវពិន័យជាប្រាក់ រឺអាចឈានរហូតដល់ការកាត់ពិន្ទុទៀត ប្រសិនបើរកឃើញថាមានកំហុសពិតមែន៕
ប្រភព : The Sun