កីឡាកររបស់ Chelsea មានការស្វាគមន៍ជាខ្លាំង បើសិន Pochettino មកដឹកនាំមែន

Mauricio Pochettino ពេលនេះបានវិវត្តខ្លួនជាបេក្ខភាពនាំមុខមួយក្នុងចំណោមឈ្មោះអ្នកចាត់ការទូទៅ 4 រូបក្នុងការដឹកនាំនៅ Stamford Bridge ហើយកីឡាករ Chelsea នឹងស្វាគមន៍ការមកដល់របស់គាត់នៅក្លិប។

ក្រុមតោខៀវបានធ្វើការពិភាក្សាយ៉ាងវិជ្ជមានជាបន្តបន្ទាប់ជាមួយ Pochettino នៅពេលដែលពួកគេបន្តស្វែងរកគ្រូបង្វឹកអចិន្ត្រៃយ៍ថ្មី នេះបើយោងតាមកាសែត The Telegraph ។ ការរំពឹងទុកនៃការមកដល់របស់ Pochettino ក៏ត្រូវរាប់បញ្ចូលយ៉ាងល្អនៅក្នុងបន្ទប់ស្លៀកពាក់។ អ្វីដែលបានចេញផ្សាយនោះគឺ កីឡាករមានភាពសុទិដ្ឋិនិយមជាខ្លាំងចំពោះការមកដល់របស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ហើយពេញចិត្តចំពោះសមត្ថភាពគ្រូបង្វឹក ជំនាញនៃលើកទឹកចិត្ត និងបទពិសោធន៍ដ៏ជោគជាំរបស់គាត់។

បច្ចុប្បន្នលោក Pochettino កំពុងឈរលើគេក្នុងបញ្ជីរបស់ Chelsea នាំមុខលោក Vincent Kompany ដែលជាគ្រូបង្វឹក Burnley និងបេក្ខជនម្នាក់ទៀត។ វា​មិន​ច្បាស់​ទេ​ថា​តើ​នរណា​ជា​ឈ្មោះ​ទី​បី​ក្នុង​បញ្ជី​របស់ Chelsea ជា​នរណានៅឡើយ ក្រោយការដកខ្លួនចេញពីបញ្ជីដោយលោក Julian Nagelsmann នឹង Luis Enrique ក្នុងការមកជំនួសលោក Graham Potter ដែលបានស្គាល់រសជាតិដឹកនាំក្រុម Chelsea មិនដល់មួយឆ្នាំផងនោះ។ គួររំលឹកផងដែរថា Pochettino មិនទាន់មានការងារអ្វីនៅឡើយ ក្រោយពីការបណ្តេញចេញពីតំណែងគ្រូបង្វឹករបស់ក្រុម Paris Saint-Germain កាលពីខែកក្កដា ឆ្នាំ 2022 តែពេលនេះការត្រឡប់មកវិញរបស់គាត់អាចនឹងកៀកចូលមកដល់វិញហើយ៕

ប្រភព : The Telegraph