ខ្សែបម្រើ Rodri របស់ក្រុម Manchester City បាននិយាយថាក្រុមមានការសន្ទនាបើកចំហមួយបន្ទាប់ពីការប្រកួតទល់នឹងក្រុម Nottingham forest ដែលអាចប្រៀបបានដូចជាការទះមួយកំផ្លៀងឲ្យក្រុមភ្ញាក់ស្មារតីចាប់ផ្តើមមានកម្លាំងចិត្តដេញតាមប្រកៀក Arsenal រហូតមកទល់ពេលនេះ។

ខ្សែបម្រើសញ្ជាតិអេស្បាញបានផ្តល់ព័ត៌មានលម្អិតអំពីការពិភាក្សាក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់បន្ទាប់ពីការខកចិត្តក្នុងលទ្ធផលស្មើ 1-1 ក្នុងជំនួបជាមួយ Nottingham Forest កាលពីខែកុម្ភៈ បន្ទាប់ពីកីឡាករ Chris Wood បានស៊ុតបញ្ចូលទីដោយការស៊ុតចំគោលដៅតែមួយជើងគត់របស់ក្រុមគាត់។ ការពិភាក្សានេះបាននាំឲ្យយក្រុមរបស់លោក Pep Guardiola បន្តការឈ្នះ 10 លើកក្នុងចំណោម 12 ប្រកួត រួមទាំងការឈ្នះ 6 ដងជាប់ៗគ្នានៅ Premier League។

ថ្លែងទៅកាន់សារព័ត៌មានក្រោយចប់ការប្រកួតជាមួយ Bayern Munich កាលពីពេលថ្មីៗនេះ Rodri បានឲ្យដឹងថា “ខ្ញុំចាំការប្រកួតនៅ Nottingham យើងបានសន្ទនាគ្នាដោយនិយាយចំៗថា វាមិនគ្រប់គ្រាន់ទេក្នុងការលេងបានល្អ អ្នកត្រូវដាក់ចិត្តដាក់កាយឲ្យបានខ្លាំងជាងនេះ។ ចាប់ពីពេលនោះមក យើងបានប្តូរ ហើយអ្នកឃើញវាឥឡូវនេះ អាកប្បកិរិយា និងចរិតរបស់ក្រុម។ យើងបានកំណត់ការពិតថា យើងត្រូវតែដាក់ទណ្ឌកម្មគូប្រជែងរបស់យើង។ នោះហើយជាកន្លែងដែលយើងបានធ្វើឱ្យប្រសើរឡើង។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលស្ទើរតែគ្រប់ឱកាសដែលយើងមាន យើងបានស៊ុតបាល់បញ្ចូលទី”៕
ប្រភព : GOAL