អតីតគ្រូបង្វឹករបស់តោខៀវ Chelsea លោក Thomas Tuchel ត្រូវបានគេរាយការណ៍ថាបានបដិសេធមិនឲ្យប្រធានក្លិបលោក Todd Boehly ឈានជើងចូលបន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្រុមអំឡុងពេល Chelsea យកឈ្នះ West Ham ក្នុងខែកញ្ញា។

ទំនៀមទម្លាប់នៃការចូលទៅបន្ទប់ស្លៀកពាក់របស់ Chelsea កាន់តែមានភាពញឹកញាប់ជាមួយក្លិបដែលកំពុងជួបបញ្ហាយ៉ាងខ្លាំងក្នុងទម្រង់លេង។ talkSPORT បានរាយការណ៍ថាសហម្ចាស់ក្លិបលោក Boehly បានសាកល្បងយុទ្ធសាស្ត្រនេះនៅដើមខែកញ្ញានៅពេលដែល Tuchel នៅជាគ្រូបង្វឹកនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ រឿងដែលមិននឹកស្មានមួយបានកើតឡើងដោយនៅពាក់កណ្តាលតង់ទីមួយ នៃការទទួលជ័យជម្នះយ៉ាងធ្ងន់ធ្ងរលើក្រុម West Ham 2-1 ខណៈដែលមហាសេដ្ឋីជនជាតិអាមេរិកត្រូវបានបដិសេធមិនឲ្យចូលដោយគ្រូបង្វឹកដែលមានកំពុងតែមានកំហឹងក្នុងខ្លួន។

រឿងដែលបានកើតឡើងពេលនោះគឺ Boehly ចង់ចូលទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ដើម្បីឲ្យភ្ញៀវកិត្តិយសមានតំណែងធំៗជាច្រើន បូករួមទាំងក្មេងៗមួយចំនួនបានចូលទៅជួបកីឡាករកំឡុងពេលសម្រាកតង់ទីមួយ តែបែរជាត្រូវបានបដិសេដដោយ Tuchel ដែលនេះបានផ្តល់ភាពអាម៉ាស់យ៉ាងខ្លាំងទៅដល់ម្ចាស់ក្លិប។ ដើម្បីជាការតបស្នង Thomas Tuchel ត្រូវបានបណ្តេញចេញនៅប្រកួតបន្ទាប់ មុនចូលមកជំនួសតំណែងដោយ Graham Potter៕
ប្រភព : talkSPORT