អ្នកចាត់ការក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag បានការពារ David de Gea ពីការរិះគន់អំពីសមត្ថភាពទាត់របស់គាត់ ចំពេលមានពាក្យចចាមអារ៉ាមអំពីអនាគតរបស់អ្នកចាំទីដៃទីមួយរបស់ Man Utd មួយនេះ។

អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះបានសរសើរអ្នកចាំទីរបស់គាត់ចំពោះសមត្ថភាពចាំទីរបស់គេ ហើយបានច្រានចោលការព្រួយបារម្ភអំពីសមត្ថភាពរបស់គាត់ដែលស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងក្នុងរដូវកាលនេះ។

ថ្លែងមុនការប្រកួតជើងទី2 នៃវគ្គ8ក្រុមចុងក្រោយពាន UEFA Europa League ទល់នឹង Sevilla អតីតអ្នកចាត់ការរបស់ Ajax បានឲ្យដឹងថា “កីឡាករគ្រប់រូបតែងតែមានការលេងខុសៗគ្នា ដោយបច្ចុប្បន្ននេះការលេងគ្រប់គ្រងបាល់ជារឿងដែលសំខាន់សម្រាប់ក្លិបធំៗ។ យ៉ាងណាក៏ដោយ យើងនៅតែត្រូវពឹងពាក់លើអ្នកចាំទី ហើយខ្ញុំគិតថា David ជាអ្នកចាំទីដែលពេញលេញមួយសម្រាប់យើង”៕
ប្រភព : GOAL