ដំណឺងល្អសម្រាប់អ្នកគាំទ្រ Juventus! ទណ្ឌកម្មដកពិន្ទុរបស់ Juventus អាចនឹងត្រូវដកចេញវិញ

ការវិវឌ្ឍន៍ផ្លូវច្បាប់ថ្មីអាចជំរុញឲ្យមានការដកចេញវិញនូវទណ្ឌកម្មដែលបានធ្វើឲ្យ Juventus បាត់បង់ 15ពិន្ទុក្នុងក្របខ័ណ្ឌ Serie A ដែលការដកទណ្ឌកម្មនឹងបញ្ជូនពួកគេទៅកាន់កំពូលទាំងបួន។

នៅក្នុងសក្ខីកម្មនៅចំពោះមុខ Collegio di Garanzia អគ្គរដ្ឋអាជ្ញានៃ CONI លោក Ugo Taucer បាននិយាយថា ការដាក់ទណ្ឌកម្មរបស់ក្លឹប Juventus សម្រាប់ភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ និងគណនេយ្យមិនពិត ដោយមានការខ្វះខាតភាពច្បាស់លាស់ និងត្រូវធ្វើការវាយតម្លៃដោយការវិនិច្ឆ័យថ្មី ដែលការសើរើរឿងក្តីសារជាថ្មីនេះអាចជួយឲ្យ Juventus រួចផុតពីការដាក់ពិន័យ។

ក្នុងករណីដែល Juventus ត្រូវបានរកឃើញថាគ្មានកំហុសផ្នែកហិរញ្ញវត្ថុដូចដែលបានដាក់ចោទមែននោះ តារាងពិន្ទុលីកអ៊ីតាលី Serie A អាចនឹងមានការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយ Juventus នឹងត្រូវឡើងមកឈរនៅលេខ 3 ពីលើក្រុម AS Roma របស់លោក Jose Mourinho វិញ៕