Ryan Reynolds ប្តេជ្ញាថានឹងសម្រេចបំណងអ្នកគាំទ្រមួយរូបនេះឲ្យទាល់តែបាន

សហម្ចាស់ក្លិប Wrexham លោក Ryan Reynolds បានសន្យាថានឹងធ្វើឱ្យបំណងប្រាថ្នាចុងក្រោយរបស់អ្នកគាំទ្រម្នាក់ក្លាយជាការពិតដោយការជួបជាមួយគាត់ក្នុងអំឡុងពេលការប្រកួតកាលពីថ្ងៃសៅរ៍ជាមួយនឹងក្រុម Boreham Wood។

Jay Fear ដែលមានវ័យ 45 ឆ្នាំដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកខ្នែងពោះវៀននឹងអាចមើលក្រុម National League នៅចុងសប្តាហ៍នេះបន្ទាប់ពីគ្រួសាររបស់គាត់បានទទួលអំណោយសំបុត្រ។ មិនត្រឹមតែប៉ុណ្ណោះ Wrexham បានដឹងអំពីក្តីសុបិនរបស់គាត់គឺចង់ជួបតារាហូលីវូដ Reynolds ហើយសហប្រធានក្លិបមិនបង្អង់យូរ ដោយបានសន្យាថានឹងធ្វើឲ្យរឿងនេះកើតឡើងទាល់តែបាន។

នៅពេលដែលត្រូវបានអ្នកសារព័ត៌មានសាកសួរអំពីក្តីស្រម៉ៃរបស់ Jay Fear ក្នុងការជួបគេ Reynolds ដែលត្រូវបានគេស្គាល់ថាជាតួអង្គ Deadpool បានឆ្លើយថា “ខ្ញុំនឹងរកគាត់។ តើមានគំនិតនៅកន្លែងណាដែលគាត់កំពុងអង្គុយដែររឺទេ?” 

ប្រភព : GOAL