វីរកីឡាកររបស់ក្រុមតោខៀវ Chelsea លោក Didier Drogba បានរិះគន់ការសម្រេចចិត្តរបស់សហម្ចាស់ក្លិប លោក Todd Boehly ចាប់តាំងពីការទិញក្លឹបពីសេដ្ឋីរុស្ស៊ី Roman Abramovich។

អតីតខ្សែប្រយុទ្ធរូបនេះជឿជាក់ថា Chelsea បានផ្លាស់ប្តូរទៅជាស្ថានភាពកាន់តែអាក្រក់ក្រោមការដឹកនាំរបស់ Boehly ហើយគាត់បានអះអាងថាសេដ្ឋីរអាមេរិកបានផ្តោតខ្លាំងពេកទៅលើកីឡាករវ័យក្មេង ខណៈពេលដែលក្រុមដែលមានបច្ចុប្បន្នហាក់គ្មានលំនឹងអ្វីទាល់តែសោះ។

Drogba បានប្រាប់ Canal+ ថា “ខ្ញុំមិនទទួលស្គាល់ក្លឹបរបស់ខ្ញុំពេលនេះទេ។ វាមិនមែនជាក្លឹបដដែលដោយសារមានម្ចាស់ថ្មី និងចក្ខុវិស័យថ្មី។ ជាការពិតណាស់ យើងព្យាយាមប្រៀបធៀបវាជាមួយនឹងអ្វីដែលបានកើតឡើងក្នុងជំនាន់របស់ Abramovich ដែលកីឡាករជាច្រើនត្រូវបាននាំយកមក ប៉ុន្តែការសម្រេចចិត្តមានភាពឆ្លាតវៃណាស់។ការនាំយកកីឡាករដូចជា Petr Cech, Andriy Shevchenko, Herman Crespo, Michael Essien, Didier Drogba, Florent Malouda ជារឿងដែលល្អពញរោះពួកគេគឺជាកីឡាករដែលមានបទពិសោធន៍ជាក់លាក់។ យុទ្ធសាស្ត្រឥឡូវនេះគឺខុសគ្នា យើងផ្តោតសំខាន់តែលើកីឡាករក្មេងៗប៉ុណ្ណោះ”៕
ប្រភព : Canal+