កាលពីពេលថ្មីៗនេះ ក្លិប Bayern Munich បានធ្វើការសម្រេចចិត្តព្យួរខ្សែប្រយុទ្ធស្លាប Sadio Mane មិនឲ្យចូលលេងចំនួនមួយប្រកួត ក្រោយដំណឺងនៃការប៉ះទង្គិចគ្នាជាមួយ Sadio Mane ក្នុងការប្រកួតទល់នឹង Man City។

កីឡាករទាំងពីរបានប៉ះគ្នាទាំងក្នុងនិងក្រៅទីលានប្រកួតនៅពេលដែល Bayern បានចាញ់ Man City 3ទល់នឹង0 កាលពីថ្ងៃអង្គារ។ បន្ទាប់ពីពិចារណាចំពោះជម្រើសដែលគេមាន ពេលនេះ Bayern បានសម្រេចចិត្តច្បាស់លាស់ ដោយបានដកឈ្មោះ Mane មិនឲ្យចូលប្រកួតមួយប្រកួត បូករួមទាំងការផាកពិន័យផងដែរ។

សេចក្តីថ្លែងការណ៍ផ្លូវការមួយបានលើកឡើងថា ” Sadio Mane នឹងមិនបញ្ចូលឈ្មោះសម្រាប់ការប្រកួតទល់នឹង Hoffenheim នោះឡើយ ដោយសារការប្រព្រឹត្តិខុសច្បាប់ក្នុងការប្រកួតពាន Champions League ទល់នឹង Man City។ Mane ក៏ត្រូវបានផាកពិន័យជាសាច់ប្រាក់ផងដែរ”៕