ក្រុមកំពូលតារាង Serie A Napoli បានរងបរាជ័យយ៉ាងអាម៉ាស់ក្រុមថ្វីជើងក្រុមបាល់ទាត់រួមលីក AC Milan ក្នុងការប្រកួត UEFA Champions League វគ្គ8ក្រុមចុងក្រោយជើងទី1 ក្នុងលទ្ធផល 1:0។

ក្រុមដែលដាច់ពិន្ទុគេនៅក្នុងលីកកំពូលអ៊ីតាលីរហូតដល់ទៅ 16 ពិន្ទុពេលនេះបែរជាត្រូវ AC Milan ជាអ្នកផ្តួលបានទៅវិញ ដោយសារចង្វាក់ counter-attack។ ការលេងដ៏ល្អរបស់ Rafael Leao ដែលរត់ដាច់តំបន់បម្រើរបស់ក្រុម Napoli បានធ្វើឲ្យ Brahim Diaz មើលឃើញរួចធ្វលតាមបានយ៉ាងស្រួល ដែលនោះជាពេលដែល Diaz បានបញ្ជូនទៅឲ្យ Ismael Bennacer រកបានគ្រាប់បាល់ដំបូងរបស់ខ្លួនក្នុងការប្រកួតនៅអឺរ៉ុប។ យ៉ាងណាក្តី Napoli ក៏នៅតែមានក្តីសង្ឃឹមក្នុងការវាយបកត្រឡប់មកវិញនៅជើងទី2 ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Santiago Diego Maradona៕