Erik ten Hag បដិសេដមិនស្តីបន្ទោសអ្នកចាំទីរបស់ខ្លួន ទោះធ្វើមិនបានល្អទល់នឹង Bayern Munich ក៏ដោយ

Erik ten Hag បានស្នើរឲ្យកីឡាករ Manchester United របស់គាត់ឱ្យស្វែងរកទម្រង់លេងល្អមកវិញពីការបរាជ័យក្នុងលទ្ធផល 4-3 របស់ពួកគេទល់នឹងក្រុម Bayern Munich សម្រាប់ពាន Champions League។ អ្នកចាំទីចំណូលថ្មីរបស់ Man Utd កីឡាករ Andre Onana ធ្វើមិនបានល្អនោះឡើយ ក្រោយធ្លាយដល់ទៅបួនគ្រាប់ក្នុងមួយប្រកួត ដោយកីឡាករ Leroy Sane, Serg Gnabry, Robert Lewandowski នឹង Mathys Tel ទោះបីជាកីឡាករ Rasmus ...

[ Continue reading ]

ប្រធានក្លឹប Spurs ហាក់មិនសប្បាយចិត្តជាមួយ Maddison ដោយសាររូបគេធ្វើរឿងមួយនេះពេលមកហ្វឹកហាត់

ប្រធានក្លឹប Tottenham លោក Daniel Levy បានធ្វើការនិយាយទាក់ទងនឹងទង្វើរបស់ James Maddison ក្រោយរូបគេបានមកដល់ទីលានហ្វឹកហាត់ជាមួយនឹងឡានពណ៌ក្រហម។ Maddison បានរីករាយនឹងការចាប់ផ្តើមជីវិតដ៏ជោគជ័យនៅភាគខាងជើងទីក្រុងឡុងដ៍ បន្ទាប់ពីការផ្លាស់ប្តូររបស់គាត់ពី Leicester City នៅរដូវក្តៅ ប៉ុន្តែត្រូវបានចំអកយ៉ាងគួរឱ្យអស់សំណើចទាក់ទងនឹងជម្រើសរថយន្តរបស់គាត់ដោយប្រធានក្លឹប Spurs លោក Levy ក្នុងវេទិកាអ្នកគាំទ្រកាលពីល្ងាចថ្ងៃអង្គារ។ លោក Daniel Levy បាននិយាយថា “James គួរតែយល់ថារូបគេមិនអាចមកកាន់ទីលានហ្វឹកហាត់ជាមួយនឹងឡានពណ៌ក្រហមនោះឡើយ ខ្ញុំបានប្រាប់គេរួចហើយ ដូចនេះគេនឹងរៀនពីបទពិសោធន៍មួយនេះ”។ កីឡាករសញ្ជាតិ​អង់គ្លេស Maddison ហាក់​ដូច​ជា​ការ​ទិញដ៏ល្អ​មួយ​ក្នុង​ចំណោម​ការ​ចរចា​ទិញ​លក់​ក្នុង​រដូវ​ក្ដៅ​ក្នុង​តម្លៃ 40 លាន​ផោន។ កីឡាករវ័យ ...

[ Continue reading ]

ក្រុមជម្រើសជាតិអាហ្សង់ទីនដាក់គម្រោងប្រកួតលក្ខណះមិត្តភាពជាមួយក្រុមជម្រើសជាតិខ្លាំងៗនៅអឺរ៉ុប

ម្ចាស់ជើងឯកពិភពលោក ក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំការប្រកួតមិត្តភាពជាមួយប្រទេសកំពូលៗ នៅទ្វីបអឺរ៉ុបនៅឆ្នាំ 2024។ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនបានធ្វើឲ្យពិភពលោកមានភាពភ្ញាក់ផ្អើលជាខ្លាំងកំឡុងពេលប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាក្នុងខែធ្នូឆ្នាំ 2022 ដោយបានឈ្នះពានរង្វាន់ដែលគួរឱ្យគោរពបំផុតក្នុងវិស័យកីឡា និងបានផ្តួលក្រុមកំពូលៗជាច្រើន ក្នុងនោះក៏មានក្រុមខ្លាំងមកពីអឺរ៉ុបដែរ។ របាយការណ៍មួយបានលើកឡើងថា អាហ្សង់ទីនអាច​ប្រឈម​មុខ​នឹង​ប្រទេស​ព័រទុយហ្គាល់ អង់គ្លេស អាឡឺម៉ង់ ហូឡង់ និងក្រុមជម្រើសជាតិ​បារាំង។ របាយការណ៍ដដែលក៏បានណែនាំផងដែរថា CONMEBOL នឹងប្រកាសនូវពាន “Copa Interfederaciones” ដែលជាការប្រកួតពានរង្វាន់មិត្តភាពរវាងក្រុមមកពី CONMEBOL និង UEFA។ នៅក្នុងក្រុមទាំង 5 ការប្រកួតធំ​មួយអាចត្រូវបានគេចាត់ទុកថាជាការប្រកួតដែលអ្នកគាំទ្រនឹងចងចាំ​ពេញ​មួយ​ជីវិត​គឺ​ប្រសិន​បើ​អាហ្សង់ទីន​ប្រកួត​ជាមួយ​ព័រទុយហ្គាល់ ការ​ប៉ះ​គ្នា​ដែល​នឹង​ឃើញ Lionel Messi និង Cristiano Ronaldo ...

[ Continue reading ]

Everton គ្រោងនឹងទទួលទទួលបានកម្ចីហិរញ្ញវត្ថុតម្លៃរាប់លាន ទោះការឡើងកាន់កាប់ក្លឹបថ្មីមិនទាន់សម្រេចជាផ្លូវការ

ម្ចាស់ថ្មីរបស់ក្លឹបស្ករគ្រាប់ Everton ពោលគឺគឺ 777 Partners ត្រូវបានគេនិយាយថាបានផ្តល់ប្រាក់កម្ចីរាប់សិបលានផោនទៅកាន់ក្លឹប ខណៈដែលពួកគេរង់ចាំការយល់ព្រមលើការកាន់កាប់ជាផ្លូវការ។ យោងតាមព័ត៌មានផ្តាច់មុខដោយសារព័ត៌មាន The Athletic ក្រុមវិនិយោគដែលមានមូលដ្ឋាននៅទីក្រុង Miami បានផ្តល់ប្រាក់ដល់ Everton លើមូលដ្ឋានបណ្តោះអាសន្ន ដើម្បីជួយជាមួយនឹងតម្រូវការដើមទុនធ្វើការរយៈពេលខ្លី និងការសាងសង់កីឡដ្ឋាន។ កាលពីសប្តាហ៍មុន ព័ត៌មានបានបែកធ្លាយថា 777 Partners បានយល់ព្រមទិញភាគហ៊ុន 94.1% របស់លោក Farhad Moshiri សម្រាប់ក្លឹប Everton។ កាសែត The Times បានពណ៌នាការកាន់កាប់នេះថាជាកិច្ចព្រមព្រៀងដែលទាក់ទងនឹងការអនុវត្តដែលវិនិយោគិនជនជាតិអាមេរិកនឹងទិញភាគហ៊ុនរបស់អ្នកជំនួញដែលមានមូលដ្ឋាននៅ Monaco ជាដំណាក់កាល ...

[ Continue reading ]

គ្រូបង្វឹកក្រុម Newcastle ទទួលស្គាល់ថាការប្រកួតទល់នឹង AC Milan ជាការប្រកួត UCL ដំបូងដែលខ្លួនចូលរួម

Eddie Howe បានបង្ហើបថាគាត់នឹងចូលរួមជាចំណែកក្នុងការប្រកួត Champions League ដោយផ្ទាល់ជាលើកដំបូងនៅយប់ថ្ងៃអង្គារនៅពេលដែល Newcastle ត្រូវប៉ះជាមួយជើងខ្លាំងមកពីអ៊ីតាលី ពោលគឺក្រុម AC Milan។ ខណៈដែល Newcastle United នឹងត្រូវលេងក្នុងក្របខ័ណ្ឌ UEFA Champions League ជាលើកដំបូងក្នុងរយៈពេលជិត 20 ឆ្នាំ អ្នកចាត់ការ Eddie Howe បានបង្ហើបថានេះនឹងក្លាយជាលើកដំបូងដែលគាត់នឹងមើលការប្រកួត Champions League ដោយផ្ទាល់។ បន្ថែមពីនេះ នៅក្នុងសន្និសីទកាសែត Champions League លើកដំបូងរបស់គាត់ Howe ...

[ Continue reading ]

Ronaldo គ្រោងប្រើប្រាស់ផ្លូវច្បាប់ដើម្បីដោះស្រាយលុយកាក់ដែល Juventus ជំពាក់ជាង​18លានដុល្លារ

Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាគ្រោងនឹងប្តឹងផ្តល់ជាមួយអតីតក្រុមរបស់ខ្លួន ពោលគឺសេះបង្កង់ Juventus ជុំវិញរឿងរ៉ាវប្រាក់ពលកម្មដែលក្លឹបបានជំពាក់ជាង 17លានផោន។ ម្ចាស់ពាន Ballon d’Or 5 សម័យរូបនេះបានយល់ព្រមក្នុងការបន្ថយប្រាក់ខែរបស់ខ្លួនជាមួួយក្លឹបយក្សអុីតាលីកំឡុងការរាតត្បាតជំងឺកូវីដ-19 ដើម្បីជួយសម្រួលដល់ផលលំបាកនៃហិរញ្ញវត្ថុរបស់ក្លឹប ប៉ុន្តែក្លឹបបែរជាមិនអាចរកប្រាក់គ្រប់គ្រាន់ដើម្បីផ្តល់ទៅ Ronaldo ទៅតាមពេលវេលាកំណត់។ បើយោងទៅតាមសារព័ត៌មាន Sports Mediaset ភាគីទាំងពីរមិនទាន់បានព្រមព្រៀងគ្នាជាលក្ខណះសេដ្ឋកិច្ចជុំវិញបញ្ហាមួយនេះនៅឡើយទេ។ កីឡាករសញ្ជាតិព័រទុយហ្កាល់កាលពីពេលថ្មីៗនេះបានស្នើសុំនូវការស៊ើបអង្កេតលើឯកសារពីសមត្ថកិច្ចរបស់ទីក្រុង Turin នៅក្នុងករណី Prisma ដែលកំពុងតែកើតមាន។ មិនតែប៉ុណ្ណោះ Ronaldo ក៏បានរៀបចំពាក្យបណ្តឹងទៅកាន់អតីតក្លឹបរបស់ខ្លួនែដលបានស្នើសុំឲ្យកីឡាករ Paulo Dybala កាត់បន្ថយប្រាក់ឈ្នួលរបស់ខ្លួនជុំវិញការរាតត្បាតកូវីដ-19 ដូចគ្នា ប៉ុន្តែ Dybala ...

[ Continue reading ]

លោក Paul Heckingbottom មិនពេញចិត្តជាមួយការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ស្របពេល Sheffield ចាញ់ Tottenham

ការចាប់ផ្តើមរដូវកាលដែលមិនទាន់ស្គាល់ពាក្យឈ្នះរបស់ Sheffield United បានបន្ត ហើយអ្នកចាត់ការ Paul Heckingbottom មិនសប្បាយចិត្តទាល់តែសោះជាមួយនឹងការសម្រេចចិត្តរបស់មន្ត្រីអាជ្ញាកណ្តាល។ គ្រូបង្វឹកក្រុម Sheffield United លោក Paul Heckingbottom មានការខឹងសម្បារចំពោះមន្ត្រីអាជ្ញាកណ្តាលបន្ទាប់ពីក្រុមរបស់គាត់បានចាញ់ក្រុម Tottenham ក្នុងការប្រកួតដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅភាគខាងជើងទីក្រុងឡុងដ៍ដោយលទ្ធផល 2-1 ក្នុងម៉ោងបន្ថែម បន្ទាប់ពីបាននាំមុខតាមរយៈការស៊ុតរបស់កីឡាករ Gustavo Hamer។ យ៉ាង​ណា​មិញ គ្រាប់​បាល់​ចុង​ម៉ោង​ចំនួន​ពីរ​បាន​រក្សា​បាន​បី​ពិន្ទុ​​សម្រាប់​ក្រុម Tottenham ខណៈ​ដែល Sheffield United ក៏​បាន​ឃើញកីឡាករ Oli McBurnie ទទួលបានកាតក្រហម ដេញចេញពីការប្រកួត​ផង​ដែរ។ និយាយទៅកាន់ ...

[ Continue reading ]

Pep Guardiola ស្ញើចសរសើរកីឡាករចំណូលថ្មីមួួយនេះមិនដាច់ពីមាត់ ថារូបគេមានគុណភាពប្លែកពីកីឡាករផ្សេងៗមួួយ

Pep Guardiola បានធ្វើការស្ញើចសរសើរកីឡាករចំណូលថ្មីរបស់ក្លឹប Manchester City កីឡាករ Matheus Nunes ថារូបគេអាចលេងបានច្រើនមុខតំណែង ដោយគាត់មានគុណភាពដែលកម្រពិបាករកបាន។ Nunes បានចូលរួមជាមួយ City ក្នុងការផ្ទេរតម្លៃ 53 លានផោន ពី Wolves នៅថ្ងៃចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាកររដូវក្តៅ ហើយមិនទាន់បង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជើងឯកអង់គ្លេស និងអឺរ៉ុបនៅឡើយទេ។ ខណៈពេលដែលលោក Guardiola មានអារម្មណ៍ថាកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះមានការកែលម្អជាច្រើនក៏ពិតមែន គាត់ជឿជាក់ថាភាពប៉ិនប្រសប់របស់គាត់នឹងធ្វើឱ្យ Matheus Nunes ក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃ។ ថ្លែងទៅកាន់អ្នករាយការណ៍ព័ត៌មានក្នុងសន្និសីទកាសែតមុនការប្រកួតរបស់ខ្លួន គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានបង្ហើបឲ្យដឹងថា “គេអាចលេងនៅតំបន់បម្រើ គេអាចលេងនៅតំបន់ប្រយុទ្ធ ហើយមិនយូរទេគេអាចនឹងលេងនៅតំបន់ការពារស្លាបទៀតក៏ថាបាន។ ខ្ញុំគិតថាគេត្រូវការកែលម្អជាច្រើនជាមួយការទប់បាល់ ...

[ Continue reading ]

តំបន់ការពាររបស់ PSG អាចបង្កជាបញ្ហាធំមួយសម្រាប់លោក Luis Enrique រដូវកាលនេះ

ក្លឹបសេដ្ឋីបារាំង Paris Saint-Germain អាចនឹងជួបប្រទះនូវបញ្ហាតំបន់ការពារ ក្រោយរងបរាជ័យជាលើកដំបូងរបស់គេនៅក្នុងរដូវកាល​​ 2023-2024 នេះក្រោមថ្វីដៃរបស់ក្រុម Nice។ ទោះជាកីឡាករជួរមុខ Kylian Mbappe ព្យាយាមស្រោចស្រង់ក្រុមដោយការទាត់បញ្ចូលទីចំនួនពីរគ្រាប់ក៏ពិតមែន ខ្សែការពាររបស់ PSG នៅតែមិនអាចជួយទប់ទល់នូវចង្វាក់ប្រយុទ្ធរបស់ក្រុម Nice បាន ដោយធ្លាយរហូតដល់ទៅ 3 គ្រាប់នៅក្នុងការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Parc de Princes។ ការបាត់បង់កីឡាករសំខាន់ៗដូចជា Lionel Messi, Neymar Jr, Sergio Ramos នឹង Marco Verratti ត្រូវបានជំនួសដោយកីឡាករចំណូលថ្មីស្ទើរតែមួយក្រុម ...

[ Continue reading ]

Diego Simeone ដាក់សំណួរថាតើ Messi ត្រូវការអ្វីទៀតទើបអាចហៅថាជាកីឡាករល្អបំផុតក្នុងលោកបាន

គ្រូបង្វឹកក្រុម Atletico Madrid លោក Diego Simeone មានប្រសាសន៍ថាកីឡាករ Lionel Messi គឺជាកីឡាករល្អបំផុតនៅលើពិភពលោក ថែមទាំងបានស្នើថាគាត់មិនចាំបាច់ឈ្នះពានរង្វាន់បន្ថែមទៀតដើម្បីបញ្ជាក់អំពីងារជាកីឡាករល្អលើលោកនោះទេ។ Messi ត្រូវបានចាត់ទុកជាកីឡាករល្អបំផុតម្នាក់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់ ហើយមនុស្សជាច្រើនជឿថាគាត់កាន់តែសាកសមក្នុងការហៅថាជាកីឡាករល្អបំផុតនោះនៅពេលដែលគាត់បានដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនឱ្យទទួលបានជោគជ័យក្នុងការប្រកួត World Cup កាលពីឆ្នាំមុន។ យោងតាមគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Simeone តារាឆ្នើមចំំណូលថ្មីរបស់ Inter Miami រូបនេះបានបង្ហាញឱ្យឃើញថាគាត់គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ នៅពេលត្រូវបានសួរថាតើអ្នកណាដែលគាត់គិតថាជាកីឡាករល្អបំផុតនៅក្នុងពិភពលោកឥឡូវនេះ Simeone បានប្រាប់អ្នកសារព័ត៌មានថា “Messi។ គាត់បានក្លាយជាជើងឯកពិភពលោក។ តើ​គាត់​ត្រូវ​ឈ្នះ​អ្វី​ទៀត​ដើម្បី​បន្ត​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក?”។ ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំពីរសម័យរូបនេះ នៅបន្តបង្កើនការចាប់អារម្មណ៍នៅអាយុ ...

[ Continue reading ]