គ្រូបង្វឹកក្រុម Newcastle ទទួលស្គាល់ថាការប្រកួតទល់នឹង AC Milan ជាការប្រកួត UCL ដំបូងដែលខ្លួនចូលរួម

Eddie Howe បានបង្ហើបថាគាត់នឹងចូលរួមជាចំណែកក្នុងការប្រកួត Champions League ដោយផ្ទាល់ជាលើកដំបូងនៅយប់ថ្ងៃអង្គារនៅពេលដែល Newcastle ត្រូវប៉ះជាមួយជើងខ្លាំងមកពីអ៊ីតាលី ពោលគឺក្រុម AC Milan។

ខណៈដែល Newcastle United នឹងត្រូវលេងក្នុងក្របខ័ណ្ឌ UEFA Champions League ជាលើកដំបូងក្នុងរយៈពេលជិត 20 ឆ្នាំ អ្នកចាត់ការ Eddie Howe បានបង្ហើបថានេះនឹងក្លាយជាលើកដំបូងដែលគាត់នឹងមើលការប្រកួត Champions League ដោយផ្ទាល់។ បន្ថែមពីនេះ នៅក្នុងសន្និសីទកាសែត Champions League លើកដំបូងរបស់គាត់ Howe បានមកដល់យឺត ដោយសារមានបញ្ហាជាមួយជើងហោះហើរពីអង់គ្លេស។

បន្ទាប់ពីជើងហោះហើររបស់ក្រុមទាំងមូលត្រូវបានលើកពេលរហូតដល់ទៅ 2 ម៉ោង លោក Eddie Howe បាននិយាយក្នុងសន្និសីទកាសែតថា “ខ្ញុំមិនដែលចូលរួមការប្រកួតបែបនេះឡើយ ខ្ញុំរវល់ធ្វើការពេក ដូចនេះយប់ស្អែកនឹងក្លាយជារាត្រីដ៏គួរឲ្យចងចាំមួយ”