ម្ចាស់ថ្មីរបស់ក្លឹបស្ករគ្រាប់ Everton ពោលគឺគឺ 777 Partners ត្រូវបានគេនិយាយថាបានផ្តល់ប្រាក់កម្ចីរាប់សិបលានផោនទៅកាន់ក្លឹប ខណៈដែលពួកគេរង់ចាំការយល់ព្រមលើការកាន់កាប់ជាផ្លូវការ។

យោងតាមព័ត៌មានផ្តាច់មុខដោយសារព័ត៌មាន The Athletic ក្រុមវិនិយោគដែលមានមូលដ្ឋាននៅទីក្រុង Miami បានផ្តល់ប្រាក់ដល់ Everton លើមូលដ្ឋានបណ្តោះអាសន្ន ដើម្បីជួយជាមួយនឹងតម្រូវការដើមទុនធ្វើការរយៈពេលខ្លី និងការសាងសង់កីឡដ្ឋាន។ កាលពីសប្តាហ៍មុន ព័ត៌មានបានបែកធ្លាយថា 777 Partners បានយល់ព្រមទិញភាគហ៊ុន 94.1% របស់លោក Farhad Moshiri សម្រាប់ក្លឹប Everton។ កាសែត The Times បានពណ៌នាការកាន់កាប់នេះថាជាកិច្ចព្រមព្រៀងដែលទាក់ទងនឹងការអនុវត្តដែលវិនិយោគិនជនជាតិអាមេរិកនឹងទិញភាគហ៊ុនរបស់អ្នកជំនួញដែលមានមូលដ្ឋាននៅ Monaco ជាដំណាក់កាល ដោយអាស្រ័យលើថាតើក្លឹបមួយនេះនៅតែស្ថិតក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីរដូវកាលនេះរឺយ៉ាងណា។

Everton កំពុងធ្វើការដើម្បីបញ្ចប់ការសាងសង់កីឡដ្ឋានថ្មីរបស់ខ្លួននៅឯតំបន់ Bramley-Moore Dock ក្នុងពេលបច្ចុប្បន្ននេះ ដែលនៅតែប្រឈមនឹងការខ្វះខាតមួយចំនួន បើទោះបីជាទទួលបានប្រាក់ប្រមាណ 100 លានផោនពីក្រុមហ៊ុន MSP Sports Capital ក៏ដោយ។ យោងតាមការរាយការណ៍របស់លោក David Ornstein ម្ចាស់អាជីវកម្ម 777 Partners រួមទាំងសហស្ថាបនិក និងជាដៃគូគ្រប់គ្រង Josh Wander ពេញចិត្តនឹងអ្នកគ្រប់គ្រងក្លឹប Sean Dyche និងនាយកផ្នែកកីឡាលោក Kevin Thelwell ហើយមានបំណងរក្សាពួកគេក្នុងតួនាទីបច្ចុប្បន្នរបស់ពួកគេប្រសិនបើការទិញទទួលបានជោគជ័យជាផ្លូវការ៕