ក្រុមជម្រើសជាតិអាហ្សង់ទីនដាក់គម្រោងប្រកួតលក្ខណះមិត្តភាពជាមួយក្រុមជម្រើសជាតិខ្លាំងៗនៅអឺរ៉ុប

ម្ចាស់ជើងឯកពិភពលោក ក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំការប្រកួតមិត្តភាពជាមួយប្រទេសកំពូលៗ នៅទ្វីបអឺរ៉ុបនៅឆ្នាំ 2024។

ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនបានធ្វើឲ្យពិភពលោកមានភាពភ្ញាក់ផ្អើលជាខ្លាំងកំឡុងពេលប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាក្នុងខែធ្នូឆ្នាំ 2022 ដោយបានឈ្នះពានរង្វាន់ដែលគួរឱ្យគោរពបំផុតក្នុងវិស័យកីឡា និងបានផ្តួលក្រុមកំពូលៗជាច្រើន ក្នុងនោះក៏មានក្រុមខ្លាំងមកពីអឺរ៉ុបដែរ។ របាយការណ៍មួយបានលើកឡើងថា អាហ្សង់ទីនអាច​ប្រឈម​មុខ​នឹង​ប្រទេស​ព័រទុយហ្គាល់ អង់គ្លេស អាឡឺម៉ង់ ហូឡង់ និងក្រុមជម្រើសជាតិ​បារាំង។ របាយការណ៍ដដែលក៏បានណែនាំផងដែរថា CONMEBOL នឹងប្រកាសនូវពាន “Copa Interfederaciones” ដែលជាការប្រកួតពានរង្វាន់មិត្តភាពរវាងក្រុមមកពី CONMEBOL និង UEFA។

នៅក្នុងក្រុមទាំង 5 ការប្រកួតធំ​មួយអាចត្រូវបានគេចាត់ទុកថាជាការប្រកួតដែលអ្នកគាំទ្រនឹងចងចាំ​ពេញ​មួយ​ជីវិត​គឺ​ប្រសិន​បើ​អាហ្សង់ទីន​ប្រកួត​ជាមួយ​ព័រទុយហ្គាល់ ការ​ប៉ះ​គ្នា​ដែល​នឹង​ឃើញ Lionel Messi និង Cristiano Ronaldo ដែលនេះអាចជាលើកចុងក្រោយបង្អស់រវាងកំពូលកីឡាករទាំងពីរក្នុងពិភពបាល់ទាត់។ ម្យ៉ាងវិញទៀត ពួកគេក៏អាចប្រឈមមុខនឹងក្រុមអង់គ្លេសនៅកីឡដ្ឋាន Wembley ដែលជាកន្លែងដែលពួកគេបានឈ្នះពាន La Finalissima ទល់នឹងក្រុមអ៊ីតាលីនៅរដូវក្តៅឆ្នាំ 2022 កន្លងទៅ៕